ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ មេ​យ​ប៊ែ​ង ខេ​ម​បូ​ឌា ចាប់​ដៃគូ​ជាមួយ​ក្រុមបាល់ទាត់ Manchester United ជា​ប្រទេស​ទី ៥ ក្នុង​តំបន់​អាស៊ាន

1 ថ្ងៃ មុន

ធនាគារ មេ​យ​ប៊ែ​ង ខេ​ម​បូ​ឌា​ ចាប់​ដៃគូ​ជាមួយ ​ក្រុមបាល់ទាត់ Manchester United – ជា​ប្រទេស​ទី​៥ ក្នុង​តំបន់​អាស៊ាន…


ធនាគារ មេ​យ​ប៊ែ​ង ខេ​ម​បូ​ឌា​ ចាប់​ដៃគូ​ជាមួយ ​ក្រុមបាល់ទាត់ Manchester United – ជា​ប្រទេស​ទី​៥ ក្នុង​តំបន់​អាស៊ាន ភាព​ជា​ដៃគូ​នេះ​នឹង​នាំ​មក​នូវ​បទ​ពិសោធ Manchester United ដ៏​អស្ចារ្យ និង​ប័ណ្ណ​សហ​សញ្ញា​ពាណិជ្ជកម្មមក​ជូន​អ្នកគាំទ្រ​នៅ​ប្រទេស​កម្ពុជា

រាជធានី​ភ្នំពេញ​, ថ្ងៃ​ទី ១០ ខែមីនា ឆ្នាំ ២០២៥ ៖ ធនាគារ មេ​យ​ប៊ែ​ង បាន​ប្រកាស​ពង្រីក​ភាព​ជា​ដៃគូ​រយៈពេល ១៤ ឆ្នាំ របស់​ខ្លួន​ជាមួយ​ក្រុម Manchester United មក​កាន់​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​អាស៊ាន​ទី​ប្រាំ​ក្នុង​សម្ព័ន្ធ​ធនាគារ មេ​យ​ប៊ែ​ង ដែល​មាន​កិច្ច​សហប្រតិបត្តិការ​ជា​ដៃគូ​ផ្លូវការ​ជាមួយ​ក្រុម Manchester United ។ បន្ទាប់​ពី​កិច្ចសហការ​ដ៏​ជោគជ័យ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី សិង្ហ​បុរី ឥណ្ឌូ​ណេ​ស៊ី និង​ហ្វី​លី​ពី​ន ការ​ពង្រីក​ភាព​ជា​ដៃគូ​មក​កាន់​ប្រទេស​កម្ពុជា​នេះ នឹង​នាំ​មក​នូវ​បទ​ពិសោធ​ដ៏​ពិសេស​សម្រាប់​អ្នកគាំទ្រ​ក្រុម Manchester United ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ដូច​ជា ដាក់​ឱ្យ​ប្រើប្រាស់​ប័ណ្ណ​សហ​សញ្ញា​ពាណិជ្ជកម្ម និង​ឱកាស​ចូលរួម​សកម្មភាព​ពិសេស​ជា​ច្រើន​ជាមួយនឹង​ក្រុម ។

ជា​កិច្ច​ចាប់ផ្តើម​នៃ​ភាព​ជា​ដៃគូ​នេះ ធនាគារ មេ​យ​ប៊ែ​ង ខេ​ម​បូ​ឌា បាន​ដាក់​ដំណើរ​ជា​សាធារណៈ​នូវ​ប័ណ្ណ​ឥណ​ពន្ធ​វី​សា Manchester United របស់​ធនាគារ មេ​យ​ប៊ែ​ង ដែល​មាន​ចំនួន​កំណត់​ជាមួយនឹង​ការ​រចនា​ប័ណ្ណ​ដ៏​ពិសេស ដែល​មាន​រូប​កីឡាករ​ឆ្នើម​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុម ។ ជាមួយនឹង​ចំនួន​មាន​កំណត់​ត្រឹម ៥​ពាន់​ប័ណ្ណ​តែ​ប៉ុណ្ណោះ នេះ​គឺជា​ឱកាស​សម្រាប់​អ្នកគាំទ្រ ក្នុង​ការ​បង្ហាញ​ពី​ក្តី​ស្រឡាញ់​របស់​ពួក​គេ​ចំពោះ​ក្រុម និង​កីឡាករ​ឆ្នើម​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ។

លោក រ័​ត្ន សោភ័ណ នាយក​ប្រតិបត្តិ និង​នាយក​ប្រចាំ​ប្រទេស​របស់​ធនាគារ មេ​យ​ប៊ែ​ង ខេ​ម​បូ​ឌា មាន​ប្រសាសន៍​ថា ៖ «​ធនាគារ មេ​យ​ប៊ែ​ង ខេ​ម​បូ​ឌា មាន​សេចក្តី​រំភើប​ដែល​បាន​ចូលរួម​ជាមួយ​សម្ព័ន្ធ​ធនាគារ មេ​យ​ប៊ែ​ង ក្នុង​ការ​នាំ​យក​បទ​ពិសោធ Manchester United មក​ជូន​អ្នកគាំទ្រ​នៅ​ប្រទេស​កម្ពុជា ។ ភាព​ជា​ដៃគូ​ដ៏​យូ​អង្វែង​នេះ​បង្ហាញ​ពី​គុណ​តម្លៃ​រួម​នៃ​ស្មារតី​កីឡា ការ​រួបរួម និង​ការ​កសាង​សហគមន៍ ដោយ​ផ្សារ​ភ្ជាប់​ជាមួយ​បេសកកម្ម​របស់​យើង​គឺ​ការ​ផ្តល់​នូវ «​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​អរិយ្យ​ភាព​» ។ តាម​រយៈ​ការ​នាំ​មក​ជូន​អតិថិជន​នូវ​អ្វី​ដែល​របស់​ពួក​គាត់​ពេញចិត្ត ក៏​ដូច​ជា​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ដ៏​មាន​អត្ថន័យ​រវាង​អតិថិជន​របស់​យើង ជាមួយ​ក្រុមបាល់ទាត់​លំដាប់​ពិភពលោក​ដ៏​ល្បី​នេះ យើង​បាន​បន្ត​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​ការ​ផ្តល់​ជូន​បទ​ពិសោធ​ដ៏​ពិសេស​សម្រាប់​ពួក​គាត់​» ។

លោក Liam MacManus នាយក​ភាព​ជា​ដៃគូ​នៃ Manchester United មាន​ប្រសាសន៍​ថា ៖ «​យើង​ពិតជា​រីករាយ​ក្នុង​ការ​ពង្រីក​ភាព​ជា​ដៃគូ​ដ៏​យូរអង្វែង​របស់​យើង​ទៅ​កាន់​ធនាគារ មេ​យ​ប៊ែ​ង ខេ​ម​បូ​ឌា ។ ក្នុង​រយៈពេល​ជាង ១៤ ឆ្នាំ​នេះ កិច្ចសហការ​របស់​យើង​បាន​នាំ​មក​ជូន​អ្នកគាំទ្រ​ទូ​ទាំង​ប្រទេស​ម៉ា​ឡេ​ស៊ី សិង្ហ​បុរី ហ្វី​លី​ពី​ន និង​ឥណ្ឌូ​នេ​ស៊ី នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​លំដាប់​ទី​មួយ និង​រង្វាន់​ពិសេស​ជា​ច្រើន ។ ឥឡូវនេះ​យើង​ពិតជា​រំភើប​ក្នុង​ការ​ផ្តល់​ជូន​អ្នកគាំទ្រ​នៅ​ប្រទេស​កម្ពុជា នូវ​ឱកាស​ដែល​មិន​អាច​បំភ្លេច​បាន ដើម្បី​ចូលរួម​ជាមួយ​ក្រុម​ដែល​ពួក​គេ​ស្រឡាញ់​» ។

ដើម្បី​អបអរ​សាទរភាព​ជា​ដៃគូ​នេះ ធនាគារ មេ​យ​ប៊ែ​ង ខេ​ម​បូ​ឌា ក៏​នឹង​ចាប់ផ្តើម​យុទ្ធនាការ «​ឈ្នះ​បទ​ពិសោធ Manchester United ដ៏​អស្ចារ្យ​សម្រាប់​អ្នកគាំទ្រ​» ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ ២០២៥ ដល់​ថ្ងៃ​ទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ ។ យុទ្ធនាការ​នេះ​នឹង​ផ្តល់​ជូន​រង្វាន់​ពិសេស​ចំនួន ៤​រង្វាន់ ដែល​ជា​ដំណើរ​កំសាន្ត​រយៈពេល ៤​ថ្ងៃ ២​យប់ សម្រាប់​មនុស្ស ២​នាក់ ទៅ​ទស្សនាការ​ប្រកួត​ផ្ទាល់​របស់​ក្រុម Manchester United នៅ​កីឡដ្ឋាន Old Trafford ក្នុង​លី​គ​កំពូល​អង់គ្លេស រដូវ​កាល ២៥/២៦ ។ កញ្ចប់​រង្វាន់​ក៏​បាន​បញ្ចូល​បទ​ពិសោធ Red Days ដ៏​អស្ចារ្យ​ដែល​មាន​ដូច​ជា ដំណើរ​ទស្សនកិច្ច​កីឡដ្ឋាន Old Trafford សារមន្ទីរ Manchester United ហាង Megastore ការ​ពិសារ​អាហារ​នៅ​ហាង Red Café រួម​ទាំង​ការ​ទស្សនាការ​ហ្វឹកហាត់​របស់​ក្រុម​ជម្រើស​ទី ១ ។

បន្ថែម​ពី​រង្វាន់​ធំ ម្ចាស់​ប័ណ្ណ​ឥណ​ពន្ធ​វី​សា Manchester United របស់​ធនាគារ​មេ​យ​ប៊ែ​ង ក៏​នឹង​អាច​ឈ្នះ​សម្ភារ​កីឡា និង​វត្ថុ​អនុស្សាវរីយ៍​ផ្លូវការ​របស់​ក្រុម Manchester United ពី​កម្មវិធី​ចាប់​រង្វាន់​ប្រចាំខែ និង​អាវ​កីឡាករ Manchester United ដែល​មាន​ហត្ថលេខា​ពី​កីឡាករ​នៅ​ក្នុង​កម្មវិធី​ចាប់​រង្វាន់​ធំ​ផង​ដែរ ។ ដើម្បី​ចូលរួម​លោក​អ្នក​គ្រាន់តែ​ស្នើ​ប័ណ្ណ​ឥណ​ពន្ធ​វី​សា Manchester United របស់​ធនាគារ​មេ​យ​ប៊ែ​ង​ដែល​មាន​ចំនួន​កំណត់ និង​រក្សា​សមតុល្យ​ខ្ពស់​ក្នុង​គណនី​ចាប់ពី ២៥០​ដុល្លារ​ឡើង​ទៅ ។ សន្សំ​ប្រាក់​ជាមួយនឹង​សមតុល្យ​កាន់តែ​ខ្ពស់ ដើម្បី​មានឱកាស​ឈ្នះ​កាន់តែ​ច្រើន ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ Link ៖ https://bit.ly/Win-Old-Trafford-Trip-with-Maybank

លោក​អ្នក​អាច​ស្នើ​ប័ណ្ណ​ឥណ​ពន្ធ​វី​សា មេ​យ​ប៊ែ​ង Manchester United នៅ​គ្រប់​សាខា​របស់​ធនាគារ មេ​យ​ប៊ែ​ង ។ សម្រាប់​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​មក​កាន់ ៖ ០៩៨ ៨៨៨ ០២៨ / ០៩៩ ៨៨៨ ០២៨ ៕ អត្ថបទ​សហការ