ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លោក​ជំទាវ​បណ្ឌិត ជា សិរី ៖ ការ​កែសម្រួល​ភារកិច្ច​ គឺ​មាន​គោលបំណង​បំពេញតម្រូវការ​របស់​ស្ថាប័ន

1 ថ្ងៃ មុន

ខេត្តក្រចេះ​ ៖ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង​នាយក និង​មន្ត្រី​សាខា​ធនាគារជាតិ​នៃ​កម្ពុជា ខេត្តក្រចេះ និង​សំណេះសំណាល​ជាមួយ​មន្ត្រី​-​បុគ្គលិក…

ខេត្តក្រចេះ​ ៖ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង​នាយក និង​មន្ត្រី​សាខា​ធនាគារជាតិ​នៃ​កម្ពុជា ខេត្តក្រចេះ និង​សំណេះសំណាល​ជាមួយ​មន្ត្រី​-​បុគ្គលិក នា​ព្រឹក​ថ្ងៃ​ទី ​១១ ខែមីនា ឆ្នាំ​ ២០២៥ នៅ​សាខា​ធនាគារជាតិ​នៃ​កម្ពុជា ខេត្តក្រចេះ​ ។

លោក​ជំទាវ​ទេសាភិបាល មាន​ប្រសាសន៍​ក្នុង​ពិធី​នេះ​ថា ការ​កែសម្រួល​ភារកិច្ច​ គឺ​មាន​គោលបំណង​បំពេញតម្រូវការ​របស់​ស្ថាប័ន តាម​រយៈ​ការ​នាំ​មក​នូវ​ជំនាញ និង​បទ​ពិសោធន៍​ថ្មី​បន្ថែម​ទៀត ដើម្បី​បន្ត​និរន្តរភាព​ការងារ និង​ប្រតិបត្តិការ​របស់​សាខា​ឱ្យ​ប្រព្រឹត្ត​ទៅ​បាន​រលូន​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។

លោក​ជំទាវ​ក៏​បាន​លើក​ស​សើរ និង​វាយ​ត​ម្តៃ​ខ្ពស់​ពី​សមិទ្ធផល​ការងារ​របស់​សាខា​ខេត្តក្រចេះ​នា​ពេល​កន្លង​មក និង​បាន​ជំរុញ​លើកទឹកចិត្ត​មន្ត្រី​-​បុគ្គលិក​ទាំងអស់​ឱ្យ​បន្ត​ខិតខំ​បំពេញការងារ​កាន់តែ​សកម្ម និង​មាន​សាមគ្គី​ភាពល្អ ព្រមទាំង​ពង្រឹង​ទំនាក់ទំនង​កាន់តែ​ប្រសើរ​ជាមួយ​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ​នៅ​ក្នុង​ខេត្ត​ ។ បន្ថែម​លើ​នេះ លោក​ជំទាវ​ក៏​បាន​សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​សកម្មភាព​បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​ក្នុង​មូលដ្ឋាន​សំដៅ​លើកកម្ពស់​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត ​។

បន្ទាប់​ពី​កម្មវិធី​នេះ លោក​ជំទាវ ទេសាភិបាល ក៏​បាន​ដឹកនាំ​គណៈប្រតិភូ ធនាគារជាតិ​នៃ​កម្ពុជា អញ្ជើញ​ជួប​សំណេះសំណាល​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​រដ្ឋបាល​ខេត្តក្រចេះ ដឹកនាំ​ដោយ​ឯកឧត្តម ទុ​យ ប៊ុ​ន​សេរី​រ័​ត្ន​មុនី អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ ក្នុង​គោលបំណង​ស្វែង​យល់​អំពី​ស្ថានភាព​សេដ្ឋកិច្ច និង​ជីវភាព​របស់​ប្រជាពលរដ្ឋ ស្ថានភាព​នៃ​ការ​ប្រើប្រាស់​សេវា​ហិរញ្ញ​វត្ថ ព្រមទាំង​ស្វែងរក​កិច្ចសហការ​នានា សំដៅ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ និង​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ខេត្ត​ ៕ អត្ថបទសហការ