ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

១០ ចំណុច ដើម្បី​បង្កើត​ទម្លាប់​ឌី​ជី​ថ​ល​ដែល​មាន​សុខភាព​ល្អ​នៅ​ក្នុងផ្ទះ !

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ការ​ចិញ្ចឹម​កូន​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​មិន​ងាយស្រួល​នោះ​ទេ ។ វា​អាច​ជា​រឿង​លំបាក​ក្នុង​ការ​រក្សា​ល្បឿន​នៃ​បច្ចេកវិទ្យា​ដែល​កំពុង​រីក​ចម្រើន និង​យល់​ពី​របៀប​ធ្វើ​ឱ្យ​មាន​តុល្យភាព​ហានិភ័យ និង​ឱកាស​ដែល​មក​ជាមួយ​ពួក​គេ ។ ខាងក្រោម​នេះ គឺជា​ដំបូន្មាន​អ្នកជំនាញ…

រាជធានី​ភ្នំពេញ ៖ ការ​ចិញ្ចឹម​កូន​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​មិន​ងាយស្រួល​នោះ​ទេ ។ វា​អាច​ជា​រឿង​លំបាក​ក្នុង​ការ​រក្សា​ល្បឿន​នៃ​បច្ចេកវិទ្យា​ដែល​កំពុង​រីក​ចម្រើន និង​យល់​ពី​របៀប​ធ្វើ​ឱ្យ​មាន​តុល្យភាព​ហានិភ័យ និង​ឱកាស​ដែល​មក​ជាមួយ​ពួក​គេ ។ ខាងក្រោម​នេះ គឺជា​ដំបូន្មាន​អ្នកជំនាញ ដើម្បី​កែ​លម្អ​ទំនាក់ទំនង​គ្រួសារ​អ្នក​រវាង​បច្ចេកវិទ្យា និង​សមាជិក​ក្នុង​ក្រុម​គ្រួសារ​អ្នក ៖

១. សួរ​កូន​របស់​អ្នក​អំពី​ឧបករណ៍​របស់​ពួក​គេ និង​សកម្មភាព​ផ្សេង​ទៀត​ដែល​ពួក​គេ​បាន​ចូលរួម ។ ស្វែង​យល់​ពី​អ្វី​ដែល​ពួក​គេ​ចូល​ចិត្ត អ្វី​ដែល​ពួក​គេ​មិន​ចូល​ចិត្ត ហើយ​ថា​តើ​ពួក​គេ​ប្រើ​ញឹកញាប់​ប៉ុនណា និង​អ្វី​ដែល​កំពុង​ដំណើរការ ។

២. ជជែក​គ្នា​អំពី​ហានិភ័យ​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ។ និយាយ​ជាមួយ​កូន​របស់​អ្នក​ដោយ​ស្មោះត្រង់​អំពី​ក្តី​កង្វល់​ដែល​អ្នក​ប្រហែលជា​មាន ដូច​ជា​ការ​ព្រួយបារម្ភ​អំពី​ខ្លឹមសារ​ដែល​ពួក​គេ​អាច​ឃើញ (​ផ្លូវភេទ ហិ.ង្សា ឬ​បទល្មើស​) ឬអ្វី​ដែល​ពួក​គេ​អាច​ធ្វើ​មិន​សមរម្យ​នៅ​លើ​អ៊ីនធឺណិត ។ វា​ជា​រឿង​សំខាន់​ក្នុង​ការ​ប្រាប់​កូន​ឱ្យ​បាន​ច្បាស់លាស់ ហើយ​ជា​ញឹកញាប់​ថា អ្នក​ចង់ឱ្យ​ពួក​គេ​មក​រក​អ្នក​ប្រសិនបើ​ពួក​គេ​ជួប​ការ​លំបាក និង​បញ្ហា​ណាមួយ​តាម​អ៊ីនធឺណិត ។ លើកទឹកចិត្ត​ឱ្យ​ពួក​គេ​ចែករំលែក​អ្វី​ដែល​ពួក​គេ​មើលឃើញ និង​រៀនសូត្រ​បាន​តាម​រយៈ​អ៊ីនធឺណិត ។

៣. ត្រូវ​រក​មើល​បញ្ហា​មូលដ្ឋាន​ពិតប្រាកដ ។ សំខាន់​កុំ​បន្ទោស​អ្វី​ៗ​ទាំងអស់​លើ​បច្ចេកវិទ្យា ។ ពេល​ខ្លះ មានរឿង​ផ្សេង​ទៀត​ដែល​កំពុង​កើតឡើង ដែល​ធ្វើ​ឱ្យ​កូន​ប្រើ​អ៊ីនធឺណិត​ខុស​ប្រក្រតី ដូច​ជា​ពួក​គេ​ព្រួយបារម្ភ​អំពី​អ្វី​ដែល​អ្នក​ដទៃ​គិត​លើ​ពួក​គេ ឬ​ពួក​គេ​ប្រហែលជា​មិន​មាន​អារម្មណ៍​ជឿជាក់​ក្នុង​សាលា ឬ​ជាមួយ​មិត្តភក្តិ​របស់​ពួក​គេ ។

៤. បង្កើត​ច្បាប់ “​បាទ​” និង “​ទេ​” ច្បាប់ “​បាទ​/​ចាស​” គឺជា​រឿង​ដែល​កូន​អ្នក​គួរ​ធ្វើ ។ តើ​អ្នក​ចង់ឱ្យ​ពួក​គេ​ធ្វើ​សកម្មភាព​តាម​អ៊ីនធឺណិត​ដោយ​របៀប​ណា ? ចង់ឱ្យ​ពួក​គេ​ក្លាយជា​ពលរដ្ឋ​ឌី​ជី​ថ​ល​ល្អ​មាន​ន័យ​ដូច​ម្តេច ? តើ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា “​មាន​សុខភាព​ល្អ​” មើលទៅ​ដូច​មាន​លក្ខណៈ​បែប​ណា​ក្នុង​គ្រួសារ​របស់​អ្នក ? ផ្ទុយ​ទៅ​វិញ​ច្បាប់ “​ទេ​” គឺជា​រឿង​ដែល​អ្នក​មិន​ចង់ឱ្យ​ពួក​គេ​ធ្វើ (​ដូច​ជា​ការ​គំរាមកំហែង​ដល់​អ្នក​ដទៃ​) ឬ​រឿង​ដែល​ពួក​គេ​មិន​គួរ​ធ្វើ​លើ​អ៊ីនធឺណិត ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន (​ដូច​ជា​ការ​មិន​ផ្តល់​ព័ត៌មាន​ផ្ទាល់ខ្លួន​) ។

៥. បង្កើត​តំបន់​គ្មាន​បច្ចេកវិទ្យា អ្នក​ក៏​អាច​បង្កើត​កន្លែង​ដែល​អ្នក​ត្រូវ​ចំណាយពេល​ជាមួយ​គ្នា​ឱ្យ​មានគុណ​ភាព និង​គ្មាន​បច្ចេកវិទ្យា ជា​ពិសេស​ក្នុង​បន្ទប់​គេង​កូន ។ ការ​គេង គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ដូច្នេះ​កុំឱ្យ​មាន​ឧបករណ៍​រំខាន​កូន​របស់​អ្នក ។

៦. បង្កើត​ការ​រំពឹង​ទុក​ជុំវិញ​រឿង​នេះ ។ វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រាកដ​ថា ខ្លឹមសារ​ដែល​កូន​របស់​អ្នក​ចូល​ប្រើ​អ៊ីនធឺណិត គឺ​សម​ស្រប​តាម​អាយុ និង​កា​លូតលាស់ ។ សម្រាប់​កុមារ និង​ក្មេង​តូច​ៗ សូម​ឱ្យ​ពួក​គេ​សុំ​ការ​អនុញ្ញាត​ពី​អ្នក មុន​ពេល​ពួក​គេ​ទាញ​យក​កម្មវិធី​ថ្មី ឬ​ចូលរួម​វេទិកា​ជជែក​គ្នា​ណាមួយ ។

៧. រុករក​បច្ចេកវិទ្យា​ជាមួយ​គ្នា សាកល្បង​មើល និង​ប្រើ​រួម​គ្នា​ជាមួយ​កូន​របស់​អ្នក ។ នេះ​មាន​ន័យ​ថា​គ្រាន់តែ​មើល ឬ​ប្រើប្រាស់​បច្ចេកវិទ្យា​រួម​គ្នា​ជាមួយ​កូន​របស់​អ្នក ។

៨. ដឹង​ថា​ពេល​ណា​ត្រូវ​បោះ​ជំហាន​ថយក្រោយ ក្នុង​ករណី​ខ្លះ​អ្នក​ប្រហែលជា​ចង់​តាមដាន​នូវ​អ្វី​ដែល​កូន​របស់​អ្នក​កំពុង​ធ្វើ​នៅ​លើ​ឧបករណ៍​របស់​ពួក​គេ ហើយ​នេះ​មាន​សារៈសំខាន់​ជា​ពិសេស​សម្រាប់​កុមារ​តូច​ៗ ។ ប៉ុន្តែ​សម្រាប់​កូន​ធំ អ្នក​អាច​ផ្តល់​ឱ្យ​ពួក​គេ​នូវ​ឯករាជ្យ​ភាព​សម​ស្រប​តាម​អាយុ និង​ដំណាក់កាល ។

៩. ធ្វើ​ជា​គំរូ​ល្អ ធ្វើ​ការងារ​ជា​ក្រុម ។ អ្នក​ក៏​ត្រូវ​ត្រួតពិនិត្យ​ខ្លួនឯង​ថា អ្នក​កំពុង​ប្រើ​ទូរ​សព្ទ​ដើម្បី​អ្វី និង​យូរ​ប៉ុនណា​។ ពោល​គឺ​យើង​រួម​គ្នា​ជា​គ្រួសារ ដើម្បី​កម្ចាត់​បញ្ហា​ប្រឈម​ដែល​មាននៅ​ក្នុង​បច្ចេកវិទ្យា​ទាំងនេះ ។

១០. លេងសើច មាន​វិធីសាស្ត្រ​ជា​ច្រើន​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​ជួយ​សម្រួល​ដល់​ការ​លេង និង​ឱកាស​រីករាយ​ជាមួយ​កូន​របស់​អ្នក ។ វា​អាច​ជា​ការ​ប្រើប្រាស់​កម្មវិធី មើល​រឿង ឬ​លេង​ហ្គេ​ម​ជាមួយ​គ្នា ៕ ប្រភព ៖ unicef

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​មានកម្ម​វិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ទី ១ ដល់ទី ១២ កម្មវិធី​អប់រំ និង​ថែទាំ​កុមារ​តូច ម​តេ្ត​យ្យ ភាសា​អង់គ្លេស​សម្រាប់​កុមារ ភាសា​អង់គ្លេស​សម្រាប់​សិស្ស​ធំ និង​កម្មវិធី​ភាសា​ចិន ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​ពិសេស ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា សេវាកម្ម​គាំទ្រ និង​កម្មវិធី​សិក្សា​បន្ថែម​សម្បូរ បែប​សម្រប​តាម​បំ​ណិ​ន​សតវត្សរ៍​ទី ២១ ។ សាលារៀន​ចាប់​ទទួល​ចុះ​ឈ្មោះ​សិស្ស​ចូល​រៀន​រាល់ថ្ងៃ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>