ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វី​តា​ល់ ពង្រឹង​កិច្ចសហការ​ប្រតិបត្តិការ​ ជាមួយ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ក្រោម​បុព្វេ​ហេតុ​ លើកតម្កើង​គុណវុឌ្ឍិ​ នៃ​ចលនា​បរិច្ចាគ​ឈាម​ ពី​សប្បុរសជន​ ដោយ​ស្ម័គ្រចិត្ត

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី (​វី​តា​ល់​) និង​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​បន្ត​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ នា​ព្រឹក​ថ្ងៃ​ទី​១១ មីនា…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី (​វី​តា​ល់​) និង​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​បន្ត​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ នា​ព្រឹក​ថ្ងៃ​ទី​១១ មីនា ២០២៥ នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ លោក​ជំទាវ ជឹ​ង សុ​គ​ន្ធា​វី នាយិកា​ប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី​(​វី​តា​ល់​), លោក វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​, ថ្នាក់ដឹកនាំ​, វេជ្ជបណ្ឌិត​, បុគ្គលិក​នៃ​ស្ថាប័ន​ទាំង​ពីរ និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ទៀត​ ។

លោក​ជំទាវ ជឹ​ង សុ​គ​ន្ធា​វី នាយិកា​ប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី (​វី​តា​ល់​) បាន​មាន​ប្រសាសន៍​ថា វី​តា​ល់ និង​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​ចាប់ផ្តើម​កិច្ចសហការ​ជាមួយ​គ្នា​តាំងពី​ឆ្នាំ ២០១១ មក​ម្ល៉េះ ដោយ​ស្ថាប័ន​ទាំង​ពីរ​បាន​ពាំនាំ​សកម្មភាព​វិជ្ជមាន​ជា​ច្រើន ក្រោម​ស្មារតី​លើកតម្កើង​គុណវុឌ្ឍិ​នៃ​ចលនា​បរិច្ចាគ​ដោយ​ស្ម័គ្រចិត្ត​ពី​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន ​។

លោក​ជំទាវ​បាន​បន្ថែម​ទៀត​ថា កិច្ច​សហប្រតិបត្តិការ​យ៉ាង​ស្អិតរ​មួ​ត​នេះ​មិន​ត្រឹមតែ​រឹត​បន្តឹង​ចំណង​មេត្រីភាព​រវាង​ស្ថាប័ន​ទាំង​ពីរ​ប៉ុណ្ណោះ​ទេ តែ​ពោល​គឺ​បាន​ជះ​ឥទ្ធិពល​ដល់​កំណើន​ការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត មិន​គិត​កម្រៃ និង​សុវត្ថិភាព​ដល់​សាធារណៈជន និង​សង្គម​ជាតិ​ទាំងមូល​។ បន្ថែម​ពី​នេះ លោក​ជំទាវ​ក៏​នៅ​តែ​អំពាវនាវ និង​លើកទឹកចិត្ត​ដល់​សប្បុរសជន​ប្រុស​ស្រី បន្ត​ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​តាម​ដែល​អាច​ធ្វើ​បាន ព្រោះ​ការ​បរិច្ចាគ​ឈាម​ពុំ​មាន​ផល​រំខាន​ទៅ​ដល់​សុខភាព​ឡើយ ពោល​គឺ​ជួយ​អ្នកយើង​មាន​សុខភាព​ល្អ​ប្រសើរ​ដោយសារ​ការ​ផ្លាស់​ប្តូរ​ឈាម អារម្មណ៍​ស្រស់ថ្លា កាត់​បន្ថយ​កំហាប់​ឈាម និង​ជា​ការ​ជួយ​អាយុជីវិត​ដែល​មិន​អាវ​កាត់ថ្លៃ​បាន ​។

លោក​វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​ប្រសាសន៍​ផង​ដែរ​ថា ក្នុង​នាម​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​នៃ​ក្រសួងសុខាភិបាល និង​មន្ត្រីរាជការ បុគ្គលិក នៃ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម លោក​មាន​សេចក្តី​សោមនស្ស​រីករាយ​ ដែល​បាន​ចូល រួម​ក្នុង​កម្មវិធី​ចុះ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​មជ្ឈមណ្ឌល ជាតិ​ផ្ដល់​ឈាម និង​ក្រុមហ៊ុន វ័ន ហ្វ្រេ​ត​ធើ​នី​ធី (​វី​តា​ល់​) ។

លោក​វេជ្ជបណ្ឌិត​បាន​ថ្លែងអំណរគុណ​ដល់ លោក​ជំទាវ ជឹ​ង សុ​គ​ន្ធា​វី និង​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ ដែល​បន្ត​ផ្ដួចផ្ដើម​បន្ត​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​នេះ រួម​ជាមួយ​ចក្ខុវិស័យ​វែង​ឆ្ងាយ បំផុសស្មារតី​អោយ​សាធារណជន និង​អតិថិជន​វី​តា​ល់ ចូលរួម​ក្នុង​យុទ្ធនាការ​ផ្ដល់​ឈាម​យ៉ាង​សកម្ម​នៅ​គ្រប់​កម្មវិធី ​។ តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​មុតមាំ​មួយ​នេះ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ផ្ដល់​ជា​លទ្ធភាព​ដល់​ការ​ប្រមូល​ឈាម​ពី​សប្បុរសជន​ស្ម័គ្រចិត្ត​ ដោយ​មិន​គិត​កម្រៃ ដោយ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដើម្បី​បំពេញ​នូវ​តម្រូវការ​ឈាម​ចាំបាច់ ​សម្រាប់​អ្នកជំងឺ​នៅ​តាម​មន្ទីរពេទ្យ​នានា​ ។

យ៉ាងណាមិញ លោក​វេជ្ជបណ្ឌិត សង្ឃឹមថា កំណើន​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ពី​សប្បុរសជន​នឹង​បន្ត​កើន​ឡើងជា​លំដាប់ ក្រោម​កិច្ចសហការ​យ៉ាង​ស្អិតរ​មួ​ត​រវាង​ស្ថាប័ន​ទាំង​ពីរ ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោម​មូលនិធិ ២៥៛ វី​តា​ល់​តែងតែ​បន្ត​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ទៅ​ដល់​កិច្ចការ​សង្គម និង​មនុស្សធម៌​តួយ៉ាង​កិច្ច​សហប្រតិបត្តិការ​យ៉ាង​សកម្ម​នា​ថ្ងៃនេះ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ​។ ការ​ចូលរួម​ចំណែក​ទាំងនេះ​ ក៏​កើត​ចេញពី​ការ​គាំទ្រ​ឥត​ឈប់​ឈរ​របស់​អតិថិជន​វី​តា​ល់​ទាំងអស់​ក្នុង​ការ​ជាវ​ទឹក​ពិសា​វី​តា​ល់​មួយ​ដប បាន​ចូលរួម​បរិច្ចាគ ២៥៛​ទៅ​កាន់​មូលនិធិ​មួយ​នេះ​។ វី​តា​ល់​មោទនភាព ផលិតផល​ជាតិ​! ៕ អត្ថបទសហការ