ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ចង់ឱ្យ​កូន​ស្រឡាញ់​ការ​អាន​តាំងពី​តូច​មិន​ពិបាក​ទេ !

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ការ​ស្រឡាញ់​ការ​អាន​អាច​បើកទ្វារ​ទៅ​កាន់​ដំណើរ​ផ្សងព្រេង រៀន​អ្វី​ថ្មី​ៗ និង​ជំនាញ​ភាសា​សំខាន់​ៗ​ជា​ច្រើន​ដូច​ជា ការ​អភិវឌ្ឍ​ការ​និយាយ និង​ការ​កសាង​វាក្យសព្ទ ។ ការ​ចំណាយពេល​ជាមួយ​សៀវភៅ​ក៏​បង្កើត​ឱកាស​ពិសេស ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​កូន​របស់​អ្នក…

រាជធានី​ភ្នំពេញ ៖ ការ​ស្រឡាញ់​ការ​អាន​អាច​បើកទ្វារ​ទៅ​កាន់​ដំណើរ​ផ្សងព្រេង រៀន​អ្វី​ថ្មី​ៗ និង​ជំនាញ​ភាសា​សំខាន់​ៗ​ជា​ច្រើន​ដូច​ជា ការ​អភិវឌ្ឍ​ការ​និយាយ និង​ការ​កសាង​វាក្យសព្ទ ។ ការ​ចំណាយពេល​ជាមួយ​សៀវភៅ​ក៏​បង្កើត​ឱកាស​ពិសេស ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​កូន​របស់​អ្នក ហើយ​រីករាយ​ជាមួយ​គ្នា ។ ត្រឹមតែ ១០ ទៅ ១៥ នាទី​ក្នុង​មួយ​ថ្ងៃ​ជាមួយ​សៀវភៅ​មួយ​ក្បាល គឺ​គ្រប់គ្រាន់​ដើម្បី​ជំរុញ​ចំណាប់អារម្មណ៍​របស់​កូន​តូច​របស់​អ្នក ។

១. ចាប់ផ្តើម​ឱ្យ​បាន​ឆាប់រហ័ស ៖ ការ​អាន​ឱ្យ​ទារក​ទើបនឹង​កើត​របស់​អ្នក​ជួយ​ផ្តល់​ឱ្យ​ពួក​គេ​នូវ​ការ​ចាប់ផ្តើម​ដ៏​ល្អ​បំផុត​ក្នុង​ជីវិត ។ ទារក​រៀន​ភាសា​ពី​មនុស្ស​ពេញវ័យ​ដែល​និយាយ​ឡើង​វិញ និង​អាន​ពាក្យ​នានា​ឱ្យ​ពួក​គេ​ស្តាប់ ។ នៅ​ពេល​អ្នក​អាន​ឱ្យ​កូន​តូច​របស់​អ្នក ចូរ​និយាយ​អំពី​តួអង្គ និង​វត្ថុ​នានា​នៅ​ក្នុង​សៀវភៅ ឬ​សំឡេង​ដែល​សត្វ​បញ្ចេញ​ឡើង ។ ការ​ស្តាប់​សំឡេង​របស់​អ្នក​ជួយ​ផ្តល់​អត្ថន័យ​ដល់​អក្សរ និង​រូបភាព​ដែល​ពួក​គេ​កំពុង​ឃើញ ។ នៅ​ពេល​អ្នក​អាន ចូរ​ផ្លាស់​ប្តូរ​កម្រិត​សំឡេង ហើយ​សាកល្បង​ការ​សង្កត់​សំឡេង ឬ​ធ្វើ​សំឡេង​ខុស​ៗ​គ្នា​សម្រាប់​តួអង្គ​ផ្សេង​ៗ​គ្នា ។ នោះ​វា​ជួយ​ឱ្យ​កូន​របស់​អ្នកចូលរួម និង​ធ្វើ​ឱ្យ​រឿង​កាន់តែ​ជក់ចិត្ត ។ ចូរ​ចាំ​ថា កុមារ​រៀន​ស្រឡាញ់​សៀវភៅ មុន​ពេល​ពួក​គេ​រៀន​អាន ។ ការ​ចំណាយពេល​ជាមួយ​សៀវភៅ​ជាមួយ​គ្នា​ឥឡូវនេះ​នឹង​ជួយ​ឱ្យ​កុមារ​កាន់តែ​ស្រឡាញ់​សៀវភៅ និង​ការ​អាន នៅ​ពេល​ដែល​ពួក​គេ​កាន់តែ​ធំ ។

២. ធ្វើ​គំរូ​ល្អ​របស់​អ្នក​អាន ៖ វា​ជា​រឿង​សំខាន់​សម្រាប់​កុមារ​ក្នុង​ការ​មើល​ថា ការ​អាន​ជា​អ្វី​ដែល​សប្បាយ និង​រីករាយ​ក្នុង​ការ​ធ្វើ ជា​ជាង​គិត​ថា​វា​ជា​កិច្ចការ​ពិបាក ។ ប្រសិនបើ​កូន​របស់​អ្នក​ឃើញ​អ្នក​អាន​ញឹកញាប់ វា​ទំនងជា​លើកទឹកចិត្ត​ពួក​គេ​ឱ្យ​អាន ។ វា​ក៏​នឹង​ជួយ​កាត់​បន្ថយ​ការ​មើល​ទូរទស្សន៍ ឬ​ទូរ​សព្ទ​ផង​ដែរ ។

៣. ប្តូរ​វេន ៖ នៅ​ពេល​កូន​របស់​អ្នកធំ​ឡើង ចូរ​ប្តូរ​វេន​គ្នា​អាន​ឱ្យ​ខ្លាំង​ៗ ។ នៅ​ពេល​អ្នក​អាន​ជាមួយ​គ្នា ចូរ​សួរ​សំណួរ​អំពី​អ្វី​ដែល​កំពុង​អាន ៖ តើ​កូន​គិត​ថា នឹង​មាន​អ្វី​កើតឡើង​បន្ទាប់​ទៀត0x017d7 ហេតុ​អ្វី​បានជា​កូន​គិត​ថា ដំរី​ធ្វើ​ដូច្នេះ ? ពេលវេលា​ដែល​កូន​អ្នក​ចំណាយពេល​អាន​ឱ្យ​ខ្លាំង​ៗ​នឹង​ជួយ​បង្កើត​ទំនុកចិត្ត​ក្នុង​ការ​និយាយ​ឮ​ៗ ហើយនឹង​ពង្រឹង​នូវ​អ្វី​ដែល​កូន​របស់​អ្នក​បាន​រៀន ។

៤. ស្តាប់​កូន​របស់​អ្នក ៖ នៅ​ពេល​កូន​តូច​របស់​អ្នកធំ​ឡើង ចូរ​យកចិត្តទុកដាក់​ចំពោះ​ចំណាប់អារម្មណ៍​របស់​ពួក​គេ ។ ប្រសិនបើ​ពួក​គេ​ពេញចិត្ត​ទៅ​លើ​ប្រធានបទ​ណាមួយ ដូច​ជា​សត្វ​ដាយ​ណូ​ស័​រ ព្យាយាម​ស្វែងរក​សៀវភៅ​របស់​កុមារ​អំពី​ប្រធានបទ​នោះ​ឱ្យ​បាន​ច្រើន​ឱ្យ​ពួក​គេ​អាន ។ នេះ​នឹង​ជួយ​ពង្រឹង​ថា សៀវភៅ គឺជា​ឧបករណ៍​សម្រាប់​សិក្សា​បន្ថែម​អំពី​អ្វី​ដែល​យើង​យកចិត្តទុកដាក់ ហើយ​ពួក​គេ​នឹង​កាន់តែ​ចូល​ចិត្ត​អាន ប្រសិនបើ​ប្រធានបទ​នោះ​ជា​ឌី​ណូ​ស័​រដែ​ល​ពួក​គេ​ចូល​ចិត្ត ។

៥. ធ្វើ​វា​ជា​ទម្លាប់ ៖ ធ្វើ​ឱ្យ​ការ​អាន​ជា​ផ្នែក​ដ៏​រីករាយ​នៃ​ជីវិត​របស់​កូន​អ្នក ចាប់ផ្តើម​ដោយ​ការ​បញ្ចូល​សៀវភៅ​ទៅ​ក្នុង​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​អ្នក ។ បង្កើត​ពេលវេលា​អាន ពិសេស​មុន​ពេល​គេង ឬ​ពេល​ធ្វើ​ដំណើរ​សាធារណៈ ។ ផ្នែក​មួយ​នៃ​ការ​រៀន​ដើម្បី​រីករាយ​នឹង​ការ​អាន គឺ​ការ​មាន​សៀវភៅ​នៅ​ជុំវិញ​ខ្លួន​សៀវភៅ​នៅ​ពេញ​ផ្ទះ ។ បើ​អាច​ធ្វើ​បាន សូម​ព្យាយាម​ចាប់ផ្តើម​ប្រមូល​សៀវភៅ​សម្រាប់​កូន​របស់​អ្នក ។ វាក​ដ៏​មិន​ចាំបាច់​បន្ទប់​ធំ​ទូលំទូលាយ​ពេក​ដែរ ត្រឹម​ទូរ​តូច​មួយ​ក៏​អាច​ដំណើរការ​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ ៕ ប្រភព ៖ unicef

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ។ លា​រៀនមាន​កម្មវិធី​អប់រំ និង​ថែទាំ​កុមារ​តូច ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់ទី ១២ ភាសា​ចិន​ទូទៅ និង​ភាសា​អង់គ្លេស​ទូទៅ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ៣០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ សម្រាប់​ការ​ចុះ​ឈ្មោះ​ត្រឹម​ថ្ងៃ​ទី ៩ កុម្ភៈ ២០២៥ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕