ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហជីព​នៅ​កម្ពុជា​៖ បាតុកម្ម​មាន​អ្នកចូលរួម​តិច​បំផុត​ នៅ​សាធារណរដ្ឋ​កូរ៉េ​ បង្ហាញ​ពី​បរាជ័យ​ផ្នែក​នយោបាយ និង​ការ​ធ្វើ​នយោបាយ​ឡុងចុង ​របស់​ក្រុមប្រឆាំង​ជ្រុលនិយម​ខុសច្បាប់

4 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ បណ្តា​មេដឹកនាំ​សហជីព​នៅ​កម្ពុជា​បាន​រិះគន់​ចលនា​បាតុកម្ម​ដឹកនាំ​ដោយ​អតីត​អ្នកនយោបាយ​ជ្រុលនិយម​នៅ​ក្រៅប្រទេស​ដែល​មាន​អ្នកចូលរួម​តិច​បំផុត​នៅ​កូរ៉េ​ខាងត្បូង​ថា ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​លើ​ការ​អស់ជំនឿ​ពី​សំណាក់​បងប្អូន​ពលករ​ខ្មែរ​នៅ​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង​។ ទន្ទឹម​នឹង​នេះ វា​បាន​បង្ហាញ​ពី​បរាជ័យ​ផ្នែក​នយោបាយ និង​ជា​ការ​ធ្វើ​នយោបាយ​ឡុងចុង​របស់​ក្រុមប្រឆាំង​ជ្រុលនិយម​ខុសច្បាប់​ទាំងនោះ ​។ លោក គឹ​ម ចាន់​សំណាង…

រាជធានីភ្នំពេញ៖ បណ្តា​មេដឹកនាំ​សហជីព​នៅ​កម្ពុជា​បាន​រិះគន់​ចលនា​បាតុកម្ម​ដឹកនាំ​ដោយ​អតីត​អ្នកនយោបាយ​ជ្រុលនិយម​នៅ​ក្រៅប្រទេស​ដែល​មាន​អ្នកចូលរួម​តិច​បំផុត​នៅ​កូរ៉េ​ខាងត្បូង​ថា ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​លើ​ការ​អស់ជំនឿ​ពី​សំណាក់​បងប្អូន​ពលករ​ខ្មែរ​នៅ​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង​។ ទន្ទឹម​នឹង​នេះ វា​បាន​បង្ហាញ​ពី​បរាជ័យ​ផ្នែក​នយោបាយ និង​ជា​ការ​ធ្វើ​នយោបាយ​ឡុងចុង​របស់​ក្រុមប្រឆាំង​ជ្រុលនិយម​ខុសច្បាប់​ទាំងនោះ ​។

លោក គឹ​ម ចាន់​សំណាង ប្រធាន​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា (NACC) បាន​លើក​ឡើង​ថា ការ​រៀបចំ​ចលនា​បាតុកម្ម​លើ​ប្រធានបទ​ដដែល​ៗ ដឹកនាំ​ដោយ​លោកស្រី មូរ សុខ​ហួរ ដែល​ជា​មេដឹកនាំ​ចលនា​ខុសច្បាប់​នៅ​ក្រៅប្រទេស​(​កូរ៉េ​ខាងត្បូង​) គឺជា​រឿង​អាម៉ាស់​មួយ​នៅ​លើ​ឆាកនយោបាយ និង​បង្ហាញ​ច្បាស់​ពី​ការ​ធ្វើ​នយោបាយ​ឡុងចុង និង​ដើរ​ថយក្រោយ​របស់​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស ត្បិត​គ្មាន​ជំនឿ​ចិត្ត​ពី​សំណាក់​ពលរដ្ឋ​នៅ​ក្រៅប្រទេស​ទៀត​នោះ​ទេ​ ។

លោក​បាន​ពន្យល់​បន្ថែម​ថា ការ​ធ្វើ​នយោបាយ​ឡុងចុង និង​ដើរ​ថយក្រោយ​របស់​ក្រុមប្រឆាំង​នៅ​ក្រៅ​ស្រុក​នេះ ពីព្រោះ​ការ​ធ្វើ​បាតុកម្ម​នៅ​កូរ៉េ​ខាងត្បូង​នៅ​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២៥​នេះ​មាន​អ្នកចូលរួម​តិច​បំផុត ដូច្នេះ​ការ​ប្រមូលផ្តុំ​គ្នា​ដើម្បី​តវ៉ា​រឿង​អ្វីមួយ​ហើយ​គ្មាន​អ្នកចូលរួម​សំដែង​មតិ​ទេ​នោះ មាន​ន័យ​ថា​សកម្មភាព​បាតុកម្ម​ទាមទារ​របស់​ពួក​គេ​មិន​ត្រូវ​បាន​គាំទ្រ​ដោយ​ពលរដ្ឋ​នៅ​បរទេស​ទៀត​នោះ​ទេ ដែល​ទាំងនេះ​បញ្ជាក់​ថា​ពលរដ្ឋ​គ្មាន​ជំនឿ​លើ​ការ​ធ្វើ​នយោបាយ​ប្រជា​ភិ​ថុ​ត បោកប្រាស់​ពលរដ្ឋ​នៅ​ក្រៅ​ស្រុក​ទៀត​នោះ​ឡើយ​។ លោក​បាន​គូសបញ្ជាក់​ថា ការ​ធ្វើ​បាតុកម្ម​ពាក់ព័ន្ធ​នឹង​បញ្ហា​កោះ​គុត និង​រឿង​ដដែល​ផ្សេង​ៗ​ទៀត គឺ​បង្ហាញ​ពី​ចេតនា​នយោបាយ និង​សកម្មភាព​បម្រើ​ផលប្រយោជន៍​បុគ្គល​មួយ​ក្តាប់​តូច​នៅ​ក្រៅប្រទេស​ដែល​សុទ្ធសឹងតែ​ជា​អតីត​សមាជិក និង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មិន​បម្រើ​ដល់​ផលប្រយោជន៍​រួម​នោះ​ទេ ហើយ​ការ​តវ៉ា​នេះ​គឺ​ដើម្បី​អ្វី0x017d7 ខណៈ​ដែល​រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​ចរចារ និង​ដោះស្រាយ​ដោយ​សន្តិវិធី​ជាមួយ​ប្រទេស​ថៃ​ហើយ​នោះ ​។

ចំណែក លោក លាង ស៊ុន​ហ៊ា​ង អនុប្រធាន​សហព័ន្ធ​សហជីព​កម្មករ​កម្ពុជា បាន​លើក​ឡើង​ថា ការ​ធ្វើ​បាតុកម្ម​ដឹកនាំ​ដោយ​លោកស្រី មូរ សុខ​ហួរ នៅ​កូរ៉េ​ខាងត្បូង​តែ​គ្មាន​អ្នកចូលរួម​លើ​ប្រធានបទ​ដដែល​ៗ​នេះ គឺជា​ការ​ធ្វើ​នយោបាយ​មិន​ទាន់សម័យ ធ្វើ​នយោបាយ​លើ​វិធីសាស្ត្រ​ច្រំ​ដែល មិន​ទាន់សភាពការណ៍ ដែល​ទាំងនេះ​បង្ហាញ​ពី​ការ​បរាជ័យ​នៃ​ជំនួយ​នយោបាយ​របស់​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស និយាយ​ជា​រួម​គឺ​ការ​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​គ្មាន​ន័យ គ្មាន​ជំនឿ​ចិត្ត​ពី​ពលរដ្ឋ​នៅ​បរទេស​ទៀត​នោះ​ទេ​។ លោក​បាន​គូសបញ្ជាក់​បន្ថែម​ទៀត​ថា ការ​ធ្វើ​នយោបាយ​របស់​ក្រុមប្រឆាំង​នៅ​ក្រៅ​ស្រុក​នឹង​បន្ត​បរាជ័យ​និង​គ្មាន​ជំនឿ​ពី​សំណាក់​ពលរដ្ឋ​នោះ​ឡើយ ពីព្រោះ​ពលរដ្ឋ​នៅ​បរទេស​បានឃើញ​ពី​ការ​ធ្វើ​នយោបាយ​យកគំនិត​ជាតិនិយម​មក​ដុត​រោលរាល​លើ​ពលរដ្ឋ ដើម្បី​បម្រើ​ផលប្រយោជន៍​នយោបាយ​ខុសច្បាប់​ដល់​ជន​មួយ​ក្តាប់​តូច ខណៈ​ដែល​ក្រុម​របស់​ពួក​គេ​នេះ​កាន់តែ​លិច​កន្ទុយ​ចេញ​ក្រៅ​កាន់តែ​វែង ដែល​ទាំងនេះ​នឹង​ក្លាយ​ជាទី​បញ្ចប់ និង​ជា​ការ​បរាជ័យ​របស់​ពួក​គេ​លើ​ជំនួយ​នយោបាយ​ ។

គួរ​បញ្ជាក់​ផង​ដែរ នៅ​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២៥ នេះ​ក្រុម​ជ្រុលនិយម​ខុសច្បាប់​ដឹកនាំ​ដោយ លោកស្រី មូរ សុខ​ហួរ ដែល​ជា​មេដឹកនាំ​ចលនា​ខុសច្បាប់​នៅ​ក្រៅប្រទេស បាន​ដឹកនាំ​ការ​ធ្វើ​បាតុកម្ម​នៅ​កូរ៉េ​ខាងត្បូង​ដោយ​មាន​អ្នកចូលរួម​មិន​លើស​ពី​១០០​នាក់​ផង​នោះ ក្នុង​គោលបំណង​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​យក​រឿង​ករណី​កោះ​គុត​ទៅ​ប្តឹង​ទៅ​តុលាការអន្តរជាតិ ទាំង​ដែល​ពួក​គេ​ដឹង​ហើយ​ថា​ការ​ប្តឹង​ទៅ​តុលាការអន្តរជាតិ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​ផ្នែក​នយោបាយ ​៕ អត្ថបទសហការ