ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ពលរដ្ឋ​ខ្មែរ​ស្អប់ខ្ពើម​ការ​ធ្វើ​បាតុកម្ម​ របស់​ក្រុម​ជ្រុលនិយម​ដែល​ដឹកនាំ ​ដោយ​ក្រុម​អតីត​បក្ស​ប្រឆាំង​នៅ​កូរ៉េ

3 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋ​ខ្មែរ​ស្អប់ខ្ពើម​ការ​ធ្វើ​បាតុកម្ម​របស់​ក្រុម​ជ្រុលនិយម​ខុសច្បាប់​ដែល​ដឹកនាំ​ដោយ​ក្រុម​អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​នៅ​សាធារណរដ្ឋ​កូរ៉េ ដោយ​ពួក​គេ​បាន​ចាត់​ទុក​សកម្មភាព​ទាំងនោះ​ជា​អំពើ​បំផ្លាញ​ក្ដី​សុខ​ពលរដ្ឋ និង​បំផ្លិចបំផ្លាញ​កិត្តិយស​ប្រទេស​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ ។ លោក ឃុន ឃា អាយុ​៤៤​ឆ្នាំ ជា​ប្រជាពលរដ្ឋ​ក្នុង​ខេត្តព្រៃវែង​បាន​និយាយ​ថា​៖…

រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋ​ខ្មែរ​ស្អប់ខ្ពើម​ការ​ធ្វើ​បាតុកម្ម​របស់​ក្រុម​ជ្រុលនិយម​ខុសច្បាប់​ដែល​ដឹកនាំ​ដោយ​ក្រុម​អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​នៅ​សាធារណរដ្ឋ​កូរ៉េ ដោយ​ពួក​គេ​បាន​ចាត់​ទុក​សកម្មភាព​ទាំងនោះ​ជា​អំពើ​បំផ្លាញ​ក្ដី​សុខ​ពលរដ្ឋ និង​បំផ្លិចបំផ្លាញ​កិត្តិយស​ប្រទេស​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ ។

លោក ឃុន ឃា អាយុ​៤៤​ឆ្នាំ ជា​ប្រជាពលរដ្ឋ​ក្នុង​ខេត្តព្រៃវែង​បាន​និយាយ​ថា​៖ «​ខ្ញុំ​មិន​គាំទ្រ​បាតុកម្ម​ទេ បើ​យើង​ជា​ពលរដ្ឋ​ខ្មែរ ហើយ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​កូរ៉េ យើង​ធ្វើ​បាតុកម្ម​នៅ​លើ​ទឹកដី​គេ គឺ​ធ្វើ​ឱ្យ​ខូច​សណ្ដាប់ធ្នាប់​ប្រទេស​គេ ប៉ះ​សន្ដិសុខ​ស្រុក​គេ គឺ​អាប់ឱន​កិត្តិយស​ជាតិ​យើង​។ បើ​យើង​បានការ​ងារ​ល្អ​ធ្វើ​ហើយ នាំ​គ្នា​ខំប្រឹង​ធ្វើ​ការងារ​ទៅ កុំ​នាំ​គ្នា​ទៅ​ធ្វើ​បាតុកម្ម​»​ ។

ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ លោក​ក៏​ជា​អ្នក​ស្រលាញ់​ប្រទេស​ជាតិ​ដូច​ពលរដ្ឋ​ដទៃ​ទៀត​ដែរ ប៉ុន្ដែ​លោក​មិន​ចាញ់បោក ឬ​ក៏​ចូលរួម​បាតុកម្ម​តាម​ការ​ញុះញង់​របស់​ក្រុម​ជ្រុលនិយម​នោះ​ទេ​។ លោក​បាន​សង្កេត​ឃើញ​ពី​ការ​ទទួលខុសត្រូវ​របស់​រាជរដ្ឋាភិបាល​ចំពោះ​ជាតិ​មាតុភូមិ ហើយ​ធ្វើ​ឱ្យ​លោក​មាន​ភាព​ជឿជាក់​មក​លើ​ការ​ដឹកនាំ​របស់​សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី ​។

ចំណែក​លោក វ័ន សុ​ភ័ក្ដ្រ អាយុ​៣៩​ឆ្នាំ ជា​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកណ្ដាល​បាន​និយាយ​ថា​៖«​ខ្ញុំ​មិន​គាំទ្រ​បាតុកម្ម​ទេ ព្រោះ​បាតុកម្ម​នៅ​លើ​ស្រុក​ទេស​គេ​បែប​នេះ ធ្វើ​ឱ្យ​ប្រទេស​ជាតិ​យើង​បាត់បង់​កិត្តិយស ហើយ​បរទេស​នឹង​មើល​មក​យើង​ថា ជាតិខ្មែរ​មិន​សាមគ្គី​គ្នា គឺ​បាតុកម្ម​ប្រឆាំង​តែ​ជាមួយ​រាជរដ្ឋាភិបាល​ខ្លួនឯង និង​បង្ក​បញ្ហា​ផ្សេង​ៗ​នៅ​ក្នុង​សង្គម​ជាតិ​»​។ លោក​ជំរុញ​ឱ្យ​ពលរដ្ឋ និង​ពលករ​ខ្មែរ​នៅ​កូរ៉េ គួរតែ​បញ្ឈប់​ការ​ធ្វើ​បាតុកម្ម ព្រោះ​ក្រុម​អ្នក​ធ្វើ​បាតុកម្ម​នោះ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​ចង់បាន​នោះ​ទេ​។ លោក​និង​ពលរដ្ឋ​ដទៃ​ទៀត​មិន​ពេញចិត្ត​នឹង​សកម្មភាព​ធ្វើ​បាតុកម្ម​នោះ​ទេ ព្រោះ​មិន​ចង់​ឃើញ​អ​ស្ថិរភាព​នយោបាយ​កើតឡើង​នៅ​ក្នុង​សង្គម​កម្ពុជា​ ។

អ្នកស្រី សឿ​ន ណា​រិ​ន អាយុ​៣៣​ឆ្នាំ ប្រជាពលរដ្ឋ​ក្នុង​ខេត្តតាកែវ​បាន​និយាយ​ថា​៖ «​ខ្ញុំ​មិន​ចូល​ចិត្ត​បាតុកម្ម​ទេ ព្រោះ​វា​ជា​កត្តា​ដែល​រារាំង​ដល់​ដំណើរការ​អភិវឌ្ឍ​ប្រទេស​ជាតិ​យើង បើ​យើង​មួយ​ថ្ងៃ​ៗ​គិតតែ​ពី​ធ្វើ​បាតុកម្ម គឺ​យើង​គ្មាន​ពេលវេលា​ធ្វើ​ការងារ គ្មាន​ការ​អភិវឌ្ឍ​សមត្ថភាព និង​គ្មាន​ការងារ​ល្អ​សមរម្យ​សម្រាប់​រក​លុយកាក់​ចិញ្ចឹមជីវិត​នោះ​ទេ​» ។

អ្នកស្រី អ៊ួ​ន សៅ​នី អាយុ ២៤​ឆ្នាំ​ប្រជាពលរដ្ឋ​រស់នៅ​ភ្នំពេញ​បាន​និយាយ​ថា​៖ «​បាតុកម្ម គឺ​មិនមែន​ជា​ដំណោះស្រាយ​សម្រាប់​ប្រទេស​ជាតិ​នោះ​ទេ ហើយ​វា​ក៏​មិន​អាច​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​រីក​ចម្រើន​ដែរ​។ ក្នុង​នាម​យើង​ជា​យុវជន ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ ពង្រឹងសមត្ថភាព ហើយ​មាន​ពេលវេលា​សម្រាក​ឱ្យ​បាន​ច្រើន ដើម្បី​មាន​កម្លាំង​ប្រកបការងារ​ផ្សេង​ៗ​ទៀត​»​ ។

ចំណែក​លោក ផល ចិ​ត្រា អាយុ ៤៥​ឆ្នាំ ប្រជាជន​ក្នុង​ខេត្តព្រៃវែង​បាន​និយាយ​ថា​៖«​ខ្ញុំ​ក៏​អត់​គាំទ្រ​សកម្មភាព​បាតុកម្ម​ដែរ ព្រោះ​បាតុកម្ម​របស់​ក្រុមប្រឆាំង​ជ្រុលនិយម​នៅ​ក្រៅប្រទេស ធ្វើ​ឡើង​ដើម្បី​តែ​អុចអាល បោកប្រាស់ បំភ្លៃ​ការ​ពិត​ពី​កម្ពុជា ធ្វើ​ឱ្យ​មានការ​ស្អប់ខ្ពើម​ភាន់ច្រឡំ​មក​លើ​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​កសាង​អភិវឌ្ឍ​ប្រទេស​ជាតិ​» ​។

អ្នកស្រី សាន ស្រី​អូន អាយុ ២៣​ឆ្នាំ ប្រជាពលរដ្ឋ​រស់នៅ​ភ្នំពេញ​បាន​និយាយ​ថា​៖ «​ខ្ញុំ​មិន​គាំទ្រ​បាតុកម្ម​ទេ គឺ​ស្អប់ខ្ពើម​ការ​ធ្វើ​បាតុកម្ម ព្រោះ​ទម្រាំ​តែ​យើង​បាន​ដើរមក​ដល់​ចំណុច​នេះ គឺ​មានការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ពី​ថ្នាក់ដឹកនាំ​យើង ជា​ពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ដើម្បី​កសាង​ប្រទេស​ជាតិ​យើង​ឱ្យ​រីក​ចម្រើន​» ​។

គួរ​រម្លឹក​ផង​ដែរ​ថា បាតុកម្ម​នៅ​ក្រៅប្រទេស​ដឹកនាំ​ដោយ​មេ​ក្លោ​ង​ជា​ជន​ក្បត់ជាតិ និង​ជា​ទណ្ឌិត​រត់ចោលស្រុក គឺ​ដើម្បី​បម្រើ​តែ​ប្រយោជន៍​បក្ខពួក​ខ្លួន បំបែកបំបាក់​សាមគ្គី​ជាតិខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស​មាន​បំណង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​។ នេះ​ជា​ចេតនា​ចង់​បំផ្លាញ​កម្ពុជា ពោល​គឺ​ពួក​ប្រឆាំង​ជ្រុលនិយម​ធ្វើ​នយោបាយ​ចងគំនុំ និង​មិន​ដែល​ធ្វើ​សកម្មភាព​ណាមួយ ដើម្បី​ប្រយោជន៍​ជាតិ​ឡើយ ក្រៅ​តែ​ពី​បំផ្លាញ​ផលប្រយោជន៍​ជាតិខ្មែរ​។ ពួក​គេ​មាន​បំណង​បំផ្លាញ​សេចក្តីសុខ​របស់​ប្រជាជន​ខ្មែរ​ដែល​កំពុង​តែ​រស់នៅ​ក្នុង​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​។ ដូចនេះ​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុងស្រុក​បាន​ថ្កោលទោស​ចំពោះ​ការ​បាតុកម្ម​ក្រៅប្រទេស​របស់​ក្រុមប្រឆាំង​ជ្រុលនិយម ដែល​ចង់​បំផ្លាញ​ផលប្រយោជន៍​ជាតិ និង​បំផ្លាញ​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ១៧​លាន​នាក់ ៕ អត្ថបទសហការ