ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បាតុកម្ម​របស់​ក្រុមប្រឆាំង​ នៅ​កូរ៉េ​ខាងត្បូង​បរាជ័យ ​ព្រោះ​អ្នកចូលរួម​មិន​បាន​១% ខណៈ​ដែល​ពលរដ្ឋ​នៅ​កូរ៉េ​៩៩% បន្ត​ជឿ​លើ​រាជរដ្ឋាភិបាល ​លើ​បញ្ហា​ទឹកដី

4 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ បើ​ទោះបីជា​យក​បញ្ហា​កោះ​គុត​ ធ្វើ​ជា​នុយ​ក៏​ដោយ​ក៏​បាតុកម្ម ​នៅ​កូរ៉េ​ខាងត្បូង​ដែល​បំផុសបំផុល ​ដោយ​ក្រុមប្រឆាំង​ជ្រុលនិយម ក៏​មិន​អាច​ប្រមូលផ្តុំ​មនុស្ស ​ឱ្យ​ចូលរួម​ច្រើន​បាន​នោះ​ឡើយ​ ។ ជាក់ស្តែង ក្រុមប្រឆាំង​ជ្រុលនិយម​…

រាជធានីភ្នំពេញ៖ បើ​ទោះបីជា​យក​បញ្ហា​កោះ​គុត​ ធ្វើ​ជា​នុយ​ក៏​ដោយ​ក៏​បាតុកម្ម ​នៅ​កូរ៉េ​ខាងត្បូង​ដែល​បំផុសបំផុល ​ដោយ​ក្រុមប្រឆាំង​ជ្រុលនិយម ក៏​មិន​អាច​ប្រមូលផ្តុំ​មនុស្ស ​ឱ្យ​ចូលរួម​ច្រើន​បាន​នោះ​ឡើយ​ ។ ជាក់ស្តែង ក្រុមប្រឆាំង​ជ្រុលនិយម​ ដែល​ដឹកនាំ​ដោយ​លោកស្រី មូរ សុខ​ហួរ បាន​ប្រឹងប្រែង​ប្រ​កូក​ប្រកាស ប៉ុន្តែ​គ្មាន​អ្នកចូលរួម​ទេ​ក្រៅពី​សកម្មជន​របស់​ខ្លួន​នោះ​ ។

លោក សំ សឿ​ន អ្នក​ឃ្លាំមើល​សង្គម និង​នយោបាយ​បាន​គូសបញ្ជាក់​ថា ចំនួន​ចូលរួម​ក្នុង​រង្វង់​តិចតួច​ប្រមាណ​២០០​នាក់​ប៉ុណ្ណោះ ហើយ​ចំនួន​នេះ​មិន​អាច​ចាត់ទុក ជា​តំណាង​ឱ្យ​ពលរដ្ឋ​ខ្មែរ​ ៦​ម៉ឺន​នាក់​ដែល​កំពុង​ស្នាក់​នៅ ធ្វើការ នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​នោះ​ទេ ​។

លោក អះអាង​ថា​៖ «ផែនការ​បាតុកម្ម គឺជា​ក្រុម​ជ្រុលនិយម និង​ជា​ដៃ ជើង រចនាសម្ព័ន្ធ​ក្រុមប្រឆាំង​ខុសច្បាប់​ប៉ុណ្ណោះ​ ដែល​មិន​តំណាង​ឱ្យ​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​ ដែល​កំពុង​រស់នៅ​កូរ៉េ​ខាងត្បូង​នោះ​ទេ​»​ ។

បើ​តាម​អ្នក​តាមដាន​សង្គម​រូប​នេះ​ដដែល ការ​ប្រឹងប្រែង​កៀរគរ​ពលរដ្ឋ​ខ្មែរ​បង្កចលាចល​នៅ​លើ​ទឹកដី​បរទេស ជា​ការ​បង្ក​ការ​រំខាន​ការ​បំពេញការងារ​របស់​ពលករ និង​សិស្ស​និស្សិត និង​ជា​ការ​ធ្វើ​ឱ្យ​ខូច​កិត្តិយស​ជាតិខ្មែរ​នៅ​លើ​ឆាក​អន្តរជាតិ និង​ធ្វើ​ឱ្យ​ជាតិ​សាសន៍​ដទៃ​មើលងាយ​ជាតិ​សាសន៍​ខ្មែរ​ ។

ដោយឡែក លោក អ៊ុ​ន ដា​រ៉ា ដែល​ជា​អ្នក​តាមដាន​សង្គម​នយោបាយ​នៅ​កម្ពុជា បាន​កត់សម្គាល់​ពី​មូលហេតុ​ដែល​ក្រុមប្រឆាំង​បរាជ័យ​ជា​បន្តបន្ទាប់​លើ​ការ​ប្រមូល​ពលរដ្ឋ​ធ្វើ​បាតុកម្ម គឺ​ដោយសារ​ពលរដ្ឋ​នៅ​កូរ៉េ​អស់ជំនឿ​ព្រោះតែ​ជា​បាតុកម្ម​ដែល​ប្រមូល​លុយ និង​គ្រាន់តែ​ជា​បាតុកម្ម​ជំនួញ​នយោបាយ​ដែល​មិន​ឆ្លុះ​បញ្ចាំង​ពី​ប្រយោជន៍​ជាតិ​ពិតប្រាកដ ​។

លោក​បញ្ជាក់​ថា​៖ «​ក្រុមប្រឆាំង​តែងតែ​ធ្វើ​បាតុកម្ម​ ដើម្បី​តែ​ប្រមូល​លុយ​ដើម្បី​តែ​ប្រយោជន៍​ខ្លួន ហើយ​ពលរដ្ឋ​ ក៏​គេ​លែង​ជឿ​ទៀត​ដែរ ព្រោះ​មិន​ដែល​ឃើញ​បាន​ស្អី​ផង​» ។

លោក​បាន​កត់​សម្គាល់ថា ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​និង​ក្រៅប្រទេស​បាន​បន្ត​ភាព​ជឿជាក់​ មក​លើ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ ដោយ​គណបក្ស​ប្រជាជន ​ដែល​មាន​សម្តេច​តេ​ជោ និង​សម្តេច​ធិ​បតី​ទាំង​ការ​ការពារ​បូរណភាព​ទឹកដី ​ជាមួយ​ប្រទេស​ជិតខាង និង​ការ​អភិវឌ្ឍ​របស់​កម្ពុជា ​។

ទន្ទឹម​នឹង​នេះ លោក សំ សឿ​ន​អ្នក​តាមដាន​សង្គម​នយោបាយ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​ទិស​ទី និង​នៅ​ទឹកដី​កូរ៉េ​ខាងត្បូង​ សូម​បន្ត​ជឿជាក់​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​អធិបតេយ្យភាព​ជាតិ និង​ការ​អភិវឌ្ឍ​ ៕ អត្ថបទសហការ