ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ហេង សួរ តំណាងឱ្យ​សម្តេច​មហា​បវរ​ធិ​បតី និង​លោក​ជំទាវ​ ប្រគល់​កុំព្យូទ័រ​ចំនួន ១៣៩​គ្រឿង ជូន​មន្ទីរ អង្គភាព ស្ថាប័ន អាជ្ញាធរ និង​គ្រឹះស្ថាន​អប់រំ គ្រឹះស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ

4 ថ្ងៃ មុន

ខេត្ត​កំពង់ធំ​ ៖ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១ ខែមីនា ឆ្នាំ​២០២៥​នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ…

ខេត្ត​កំពង់ធំ​ ៖ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១ ខែមីនា ឆ្នាំ​២០២៥​នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ប្រគល់​កុំព្យូទ័រ​យួរដៃ កុំព្យូទ័រ​លើ​តុ សរុប​ចំនួន ១៣៩​គ្រឿង ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ជូន​ដល់​មន្ទីរ អង្គភាព ស្ថាប័ន អាជ្ញាធរ និង​គ្រឹះស្ថាន​អប់រំ គ្រឹះស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ខេត្តកំពង់ធំ ​។

កុំព្យូទ័រ​យួរដៃ និង​កុំព្យូទ័រ​លើ​តុ ដែល​ត្រូវ​បាន​ប្រគល់ និង​ទទួល​នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ធំ ក្នុង​នោះ​រួម​មាន ៖

១. មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកំពង់ធំ ចំនួន ២០​គ្រឿង
២. មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ធំ ចំនួន ៦​គ្រឿង
៣. មន្ទី​អប់រំ យុវជន និង​កីឡា ចំនួន ៦​គ្រឿង
៤. វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ធំ ចំនួន ៤០​គ្រឿង
៥. វិទ្យាល័យ​កំពង់ធំ ចំនួន ៤០​គ្រឿង
៦. ស្នងការ​នគរបាល​ខេត្តកំពង់ធំ ចំនួន ១០​គ្រឿង
៧. កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ចំនួន ៥​គ្រឿង
៨. ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ ចំនួន ៥​គ្រឿង
៩. សាលាដំបូង​ខេត្តកំពង់ធំ ចំនួន ៥​គ្រឿង
១០. សាលាសង្កាត់ ចំនួន ២​គ្រឿង

ឯកឧត្តម​រដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ​ដល់​មន្ទីរ អង្គភាព ស្ថាប័ន អាជ្ញាធរ និង​គ្រឹះស្ថាន​អប់រំ គ្រឹះស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ខេត្តកំពង់ធំ ដែល​ទទួល​បាន​កុំព្យូទ័រ​យួរដៃ កុំព្យូទ័រ​លើ​តុ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហា​បវរ​ធិ​បតី និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី សូម​យក​ទៅ​ប្រើប្រាស់​សម្រាប់​បំពេញការងារ​ទៅ​តាម​វិស័យ​រៀង​ៗ​ខ្លួន ក៏​ដូច​ជា​ដើម្បី​ធ្វើការ​សិក្សា​ស្រា​ជ្រាវ​ផ្សេង​ៗ​បន្ថែម​ទៀត ស្រប​ទៅ​នឹង​កា​រវិ​វត្ត​នៃ​ប្រព័ន្ធ​ឌី​ជី​ថ​ល​ ៕ អត្ថបទសហការ