ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Emirates ជំរុញ​កា​រត​ភ្ជាប់​រវាង​កម្ពុជា​-​អា​រ៉ាប់​រួម ពី​ទីក្រុង​ឌូ​បៃ​ទៅ ខេត្តសៀមរាប

3 ថ្ងៃ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី ៣ ខែមីនា ឆ្នាំ ២០២៥ ៖ ក្រុមហ៊ុន​អាកាសចរណ៍ Emirates ដែល​ជា​ក្រុមហ៊ុន​អាកាសចរណ៍​លំដាប់​អន្តរជាតិ​ធំ​ជាងគេ​លើ​ពិភពលោក…

រាជធានីភ្នំពេញ, ថ្ងៃ​ទី ៣ ខែមីនា ឆ្នាំ ២០២៥ ៖ ក្រុមហ៊ុន​អាកាសចរណ៍ Emirates ដែល​ជា​ក្រុមហ៊ុន​អាកាសចរណ៍​លំដាប់​អន្តរជាតិ​ធំ​ជាងគេ​លើ​ពិភពលោក កំពុង​ជំរុញ​កា​រត​ភ្ជាប់​កម្ពុជា​-​អា​រ៉ាប់​រួម (United Arab Emirates) ជាមួយនឹង​ការ​បន្ថែម​ជើងហោះហើរ​ទីក្រុង​ឌូ​បៃ​-​សៀមរាប ដែល​រំពឹង​ថា​នឹង​លើកកម្ពស់​ទាំង​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ ។ ក្រុមហ៊ុន​អាកាសចរណ៍​នឹង​ដាក់​ឱ្យ​ដំណើរការ​ជើងហោះហើរ​ចំនួន​បី​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៏​ពី​ទីក្រុង​ឌូ​បៃ​ទៅ​ខេត្តសៀមរាប​តាម​រយៈ​ទីក្រុង​បាងកក​ចាប់ពី​ថ្ងៃ​ទី ៣ ខែមិថុនា ​។

សេវាកម្ម​ជើងហោះហើរ​ចំនួន​បី​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៏​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Emirates ទៅ​ខេត្តសៀមរាប​នឹង​ដំណើរការ​នៅ​ថ្ងៃ​អង្គារ ព្រហស្បតិ៍ និង​ថ្ងៃ​សៅរ៍​ ។ ** ជើងហោះហើរ EK370 នឹង​ចាក​ចេញពី​ទីក្រុង​ឌូ​បៃ​នៅ​ម៉ោង ៩:០០ និង​មក​ដល់ទី​ក្រុង​បាងកក​នៅ​ម៉ោង ១៨:២៥​នាទី ។ បន្ទាប់​មក​ជើងហោះហើរ​នេះ​នឹង​ចេញដំណើរ​ពី​ទីក្រុង​បាងកក​នៅ​ម៉ោង ២០:១០​នាទី និង​មក​ដល់​សៀមរាប​នៅ​ម៉ោង ២១:៣០​នាទី​ ។ ជើងហោះហើរ EK371 នឹង​ចេញដំណើរ​ពី​ខេត្តសៀមរាប​នៅ​ម៉ោង ០០:១៥​នាទី ម៉ោង ហើយ​មក​ដល់​បាងកក​នៅ​ម៉ោង ០១:៣៥​នាទី​ ។ បន្ទាប់​មក​ជើងហោះហើរ​នឹង​ហោះ​ចេញ​នៅ​ម៉ោង ៣:៤០​នាទី នឹង​មក​ដល់ Dubai នៅ​ម៉ោង ៦:៥០​នាទី ​។ ពេលវេលា​ទាំងអស់ គឺ​គិត​ជា​ម៉ោង​ក្នុងស្រុក​ ។

ផ្លូវ​ហោះហើរ​ថ្មី​របស់ Emirates នឹង​ដំណើរការ​ជាមួយ​យន្តហោះ​ដែល​មាន​ប្រភេទ​កៅអី​ពីរ​ថ្នាក់ Boeing 777-300ER ដែល​ផ្តល់​កៅអីអង្គុយ​ចំនួន ៣៥ នៅ​ក្នុង​ថ្នាក់ Business និង ៣៨៦ កៅអី​ធំ​ទូលាយ​នៅ​ក្នុង​ថ្នាក់ Economy Class​ ។ សេវាកម្ម​របស់ Emirates ទៅ​កាន់​ខេត្តសៀមរាប គឺ​ត្រូវ​បាន​កំណត់​ពេលវេលា​ដ៏​ល្អ​ប្រសើរ​ក្នុង​ការ​ផ្តល់​ជូន​អ្នក​ធ្វើ​ដំណើរ តាម​រយៈ​កា​រត​ជើងហោះហើរ​ប្រចាំ​ថ្ងៃ​សម្រាប់​ដំណើរ​កម្សាន្ត​ទៅ​កាន់​ប្រទេស​បារាំង ចក្រភព​អង់គ្លេស អេ​ស្ប៉ា​ញ អា​ល្លឺ​ម៉​ង់ ព័រ​ទុ​យ​ហ្គា​ល់ និង​រុ​ស្ស៊ី​ ។ ក្រុមហ៊ុន Emirates បាន​ដំណើរការ​ជើងហោះហើរ​ទៅ​មក​ប្រចាំ​ថ្ងៃ​ពី​ទីក្រុង​ឌូ​បៃ មក​កាន់​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា តាម​រយៈ​ប្រទេស​សិង្ហ​បុរី​ ។

អ្នក​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ភ្នំពេញ និង​ខេត្តសៀមរាប នឹង​ត្រូវ​ទទួល​បានការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​និង​រ៉ា​ក់​ទាក់​ពី​បុគ្គលិក​របស់​ក្រុមហ៊ុន Emirates អម​ដោយ​អាហារ​ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​តាម​តំបន់ និង​ភេសជ្ជៈ​ម៉ាក​យីហោ​ប្រ៊េ​ន​ជា​ច្រើន​មុខ​ត្រៀម​ផ្តល់​ជូន​នៅ​គ្រប់​ថ្នាក់​កាប៊ី​ន​ទាំងអស់​ ។ ប្រព័ន្ធ​កម្សាន្ត​លើ​យន្តហោះ​ដែល​បាន​ឈ្នះ​ពានរង្វាន់​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Emirates នឹង​ធ្វើ​ឱ្យ​ដំណើរ​កម្សាន្ត​នីមួយ​ៗ​កាន់តែ​សប្បាយ​រីករាយ តាម​រយៈ​បណ្ណាល័យ​ដ៏​ទូលំទូលាយ​ផ្តល់​ជូន​ប៉ុស្តិ៍​កម្សាន្ត​ជាង ៦,៥០០ ប៉ុស្តិ៍ ដែល​មាន​ភាពយន្ត​អន្តរជាតិ កម្មវិធី​ទូរទស្សន៍ តន្ត្រី ផត​ខាស់ និង​ហ្គេ​ម​ជាង ៤០ ភាសា រួម​ទាំង​ភាសា​ចិន​កុក​ងឺ កុង​តឺ​ន និង​ភាសា​ខ្មែរ ​។

សម្រាប់​ព័ត៌មាន​បន្ថែម ឬ​ដើម្បី​កក់​សំបុត្រ សូម​ចូល​ទៅ​កាន់ emirates.com ។ សំបុត្រ​ក៏​អាច​កក់​បាន​នៅ​លើ Emirates App, Emirates Retail stores, Emirates contact center ឬ​តាម​រយៈ​ភ្នាក់ងារទេសចរណ៍ ​។

  • អាស្រ័យ​លើ​ការ​ផ្តល់​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល
    ** កាលវិភាគ​ធ្វើ​ដំណើរ​នា​ពេល​រដូវក្តៅ​របស់ Emirates ។ ពេលវេលា​ទាំងអស់ គឺ​គិត​ជា​ពេលវេលា​ក្នុងស្រុក ​។

អំពី EMIRATES កម្ពុជា
ក្រុមហ៊ុន​អាកាសចរណ៍ Emirates បាន​បន្ត​ជើងហោះហើរ​ប្រចាំ​ថ្ងៃ​ទៅ​កាន់​ទីក្រុង​ភ្នំពេញ​ពី​ទីក្រុង​ឌូ​បៃ ឆ្លងកាត់​ប្រទេស​សិង្ហ​បុរី​ក្នុង​ខែឧសភា ឆ្នាំ ​២០២៤ ដោយ​ភ្ជាប់​អ្នក​ធ្វើ​ដំណើរ​ទៅ​កាន់​គោលដៅ​ជាង ១៤០ ប្រទេស​នៅ​ទូ​ទាំង​សកលលោក តាម​រយៈ​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ខ្លួន​ ។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ដំណើរការ​យន្តហោះ Boeing 777-300ER ដ៏​ទំនើប​របស់​ខ្លួន​ក្នុង​ការ​កំណត់​រចនាសម្ព័ន្ធ​បី​ថ្នាក់លើ​ជើងហោះហើរ​ទៅ​កាន់​ទីក្រុង​ភ្នំពេញ ដោយ​ផ្តល់​ជូន​បន្ទប់​ឯកជន​ចំនួន ៨ ថ្នាក់ First Class កៅអី​រាបស្មើ​ចំនួន ៤២ ថ្នាក់ Business Class និង ៣១០ កៅអី​ធំ​ទូលាយ​ថ្នាក់ Economy Class​ ។ អ្នក​ធ្វើ​ដំណើរ​ទៅ​មក​ពី​ប្រទេស​កម្ពុជា ទទួល​បាន​អត្ថប្រយោជន៍​ពី​សេវាកម្ម​ដែល​ឈ្នះ​ពានរង្វាន់ និង​ផលិតផល​ឈានមុខ​គេ​ក្នុង​ឧស្សាហកម្ម​របស់ Emirates នៅ​លើ​អាកាស និង​នៅ​លើ​ដី​គ្រប់​ថ្នាក់​សម្ព័ន្ធ ជាមួយនឹង​ម្ហូបអាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់​តាម​តំបន់ និង​ភេសជ្ជៈ​ឥត​គិតថ្លៃ ព្រមទាំង​ប្រព័ន្ធ​កម្មវិធី​កម្សាន្ត​លើ​យន្តហោះ របស់​ក្រុមហ៊ុន​អាកាសចរណ៍ ដែល​ផ្តល់​ជាង ៦,៥០០ ប៉ុស្តិ៍ ការ​កម្សាន្ត​តាម​តម្រូវការ​ជាង ៤០ ភាសា រួម​ទាំង​ភាពយន្ត កម្មវិធី​ទូរទស្សន៍ និង​បណ្ណាល័យ​តន្ត្រី​ដ៏​ធំ​ទូលាយ ហ្គេ​ម សៀវភៅ​សំឡេង និង​ផត​ខាស់ ​៕ អត្ថបទសហការ