រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗនេះក្រុមការងាររបស់ក្រុមហ៊ុន TODAY internet បានចូលរួមចុះចែកកង់ដល់សិស្សដែលមានជីវភាពខ្វះខាត និងមានផ្ទះឆ្ងាយដើម្បីជាមធ្យោបាយធ្វើដំណើរមកកាន់សាលារៀនដែលជម្រុញទៅដល់ក្មេងៗជាសិស្សានុសិស្សអោយបន្តខិតខំប្រឹងប្រែងរៀនសូត្រ
បន្តទៅមុខទៀត ។ សកម្មភាពទាំងនេះធ្វើឡើងនៅបឋមសិក្សាទឹកល្អក់ស្ថិតក្នុង ភូមិទឹកល្អក់ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។ នេះគឺជាសកម្មភាពមួយដែលក្រុមហ៊ុន TODAY internet តែងតែធ្វើកន្លងមក និងយកចិត្តទុកដាក់បំផុតចំពោះការចូលរួួមចំណែកសង្គមមួយនេះ ។
កម្មវិធីចូលរួមចំណែកសង្គមរបស់ក្រុមហ៊ុន TODAY internet ដែលមានឈ្មោះថា TODAY Foundation ត្រូវបានផ្តួចផ្តើមឡើងដើម្បីជាការតបស្នងវិញដល់សង្គម និងរួមចំណែកជួយដល់វិស័យអប់រំ វិស័យសុខាភិបាល និងមនុស្សចាស់ជរាដែលជួបការលំបាក ។
នាពេលកន្លងមកក្រុមហ៊ុនបានចូលរួមចំណែកជាច្រើនដើម្បីជួយដល់សាលារៀន និងសិស្សា
នុសិស្សដែលខ្វះខាត ផ្តល់ជូនសេវាអុីនធឺណិតប្រើប្រាស់ដោយឥតគិតថ្លៃដល់បណ្តាល
វិទ្យាល័យទាំងក្នុងរាជធានីភ្នំពេញក៏ដូចជាតាមបណ្តាលខេត្ត ផ្តល់ជូនសេវាអុីនធឺណិតដោយ
ឥតគិតថ្លៃជូនដល់មន្ទីពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាបផងដែរ។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Hotline Number 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ today.com.kh ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ