ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គន្លឹះ​ងាយ​ៗ​ដើម្បី​ធ្វើ​ឱ្យ​កូន​ខំប្រឹង​រៀនសូត្រ !

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ហេតុ​អ្វី​បានជា​កុមារ​ខ្លះ​ពិបាក​ក្នុង​ការ​សិក្សា ខណៈ​អ្នកខ្លះ​ទៀត​សប្បាយចិត្ត​ក្នុង​ការ​រៀនសូត្រ​ទៅ​វិញ ? តាម​ពិត​ទៅ​មិន​ពាក់ព័ន្ធ​នឹង​ភាព​វៃឆ្លាត​ទេ ។ ឧបមា​ថា កូន​របស់​អ្នក​ពិបាក ឬ​មិន​ចង់​រៀនសូត្រ…

រាជធានី​ភ្នំពេញ ៖ ហេតុ​អ្វី​បានជា​កុមារ​ខ្លះ​ពិបាក​ក្នុង​ការ​សិក្សា ខណៈ​អ្នកខ្លះ​ទៀត​សប្បាយចិត្ត​ក្នុង​ការ​រៀនសូត្រ​ទៅ​វិញ ? តាម​ពិត​ទៅ​មិន​ពាក់ព័ន្ធ​នឹង​ភាព​វៃឆ្លាត​ទេ ។ ឧបមា​ថា កូន​របស់​អ្នក​ពិបាក ឬ​មិន​ចង់​រៀនសូត្រ ។ ក្នុង​ករណី​នោះ​អាច​មក​ពី​ហេតុផល​ជា​ច្រើន ៖ ពួក​គេ​មិន​ចាប់អារម្មណ៍​លើ​ប្រធានបទ ពួក​គេ​ពិបាក​ក្នុង​ការ​ផ្តោតអារម្មណ៍ ពួក​គេ​មាន​អារម្មណ៍​ថា ពួក​គេ​មិន​គួរ​ធ្វើ​ខុស ហើយ​នេះ​បណ្តាល​ឱ្យ​ពួក​គេ​ស្ត្រេ​ស ឬ​ពួក​គេ​មាន​អារម្មណ៍​ថា ការ​សិក្សា​គ្មាន​ន័យ ។

ជាដំបូង សុំ​ឱ្យ​ពួក​គេ​គិត​មួយ​ភ្លែត ៖ តើ​អ្វី​ជា​គុណសម្បត្តិ និង​អត្ថប្រយោជន៍​សម្រាប់​ពួក​គេ ប្រសិនបើ​ពួក​គេ​ធ្វើ​បាន​ល្អ​ជាងគេ​នៅ​ក្នុង​ថ្នាក់ ? ជា​ឧទាហរណ៍ តើ​ពួក​គេ​នឹង​មាន​អារម្មណ៍​ថា មាន​អំណាច ឬ​លេចធ្លោរ​ជាង ឬទេ ? តើ​ទំនាក់ទំនង​របស់​ពួក​គេ​ជាមួយ​គ្រួសារ និង​គ្រូបង្រៀន​របស់​គាត់​នឹង​កាន់តែ​វិជ្ជមាន ឬទេ ? តើ​វា​នឹង​ធ្វើ​ឱ្យ​កាន់តែ​ងាយស្រួល​សម្រាប់​ពួក​គេ​ក្នុង​ការ​សម្រេច​ក្តី​សុបិន​នា​ពេល​អនាគត​ដែរ ឬទេ ? អ្នក​អាច​ស្នើ​សុំ​ឱ្យ​ពួក​គេ​បង្កើត​បញ្ជី​ទាំងនេះ ។ បន្ទាប់​មក​នៅ​ពេល​ពួក​គេ​មាន​អារម្មណ៍​ថា ត្រៀមខ្លួន​រួច ពួក​គេ​អាច​ចាប់ផ្តើម​អនុវត្ត​គន្លឹះ​ខាងក្រោម​នេះ ៖

១) ចាប់ផ្តើម​ពី​ជំហាន​តូច​ៗ ៖ ប្រសិនបើ​នរណា​ម្នាក់​ចង់​ឈប់​ជក់បារី វា​មិន​សម​ហេតុផល​ទេ​ក្នុង​ការ​ផ្តល់​យោបល់​ថា ពួក​គេ​ឈប់​ជក់បារី​ភ្លាម​ៗ ប៉ុន្តែ​វា​នឹង​កាន់តែ​ងាយស្រួល​ក្នុង​ការ​កាត់​បន្ថយ​បន្តិច​ម្តង​ៗ ។ នេះ​ក៏​ដូច​គ្នា​ចំពោះ​ការ​សិក្សា​ផង​ដែរ អ្នក​អាច​លើកទឹកចិត្ត​ពួក​គេ​ឱ្យ​ចាប់ផ្តើម​រៀនសូត្រ​ក្នុង​ជំហាន​តូច​ៗ ។ គ្រាន់តែ​ប្រាំ​នាទី ឬ​កន្លះ​ម៉ោង វា​អាស្រ័យ​លើ​ពួក​គេ ។ នៅ​ពេល​ដែល​ពួក​គេ​បាន​ចាប់ផ្តើម ពួក​គេ​គួរតែ​រំលឹក​ខ្លួនឯង​ថា ពួក​គេ​បាន​សម្រេច​អ្វីមួយ​ដែល​ពិបាក ។ វា​ពិបាក​ក្នុង​ការ​បំបែក​ទម្លាប់ ដូច​ជា​ការ​សរសេរ​ដោយ​ដៃ​ឆ្វេង ប៉ុន្តែ​ចុង​ក្រោយ​ពួក​គេ​នៅ​តែ​អាច​ធ្វើ​បាន ។

២) ពួក​គេ​មិន​គួរ​ខ្លាច​កំហុស ៖ គ្មាន​នរណា​ល្អ​ឥត​ខ្ចោះ​ទេ គ្រប់​គ្នា ពេល​ខ្លះ​សុទ្ធតែ​អាច​ធ្វើ​ខុស ។ កំហុស​ធ្វើ​ឱ្យ​យើង​រីក​ចម្រើន គ្មាន​អ្នក​ណា​កើតមក​ពូកែ​ទេ យើង​អភិវឌ្ឍ និង​រៀនសូត្រ​ដោយ​ធ្វើ​ខុស ។ ប៉ុន្តែ​ប្រសិនបើ​ក្មេង​ចៀសវាង​ការ​ធ្វើ​ខុស ពួក​គេ​នឹង​នៅ​កន្លែង​ដដែល​ជា​និច្ច ហើយ​វា​នឹង​ពិបាក​សម្រាប់​ពួក​គេ​ក្នុង​ការ​កែ​លម្អ និង​រីក​ចម្រើន ។ សូម​រំលឹក​កូន​កុំ​ខ្លាច​ការ​ធ្វើ​ខុស ហើយ​កុំ​គ្រាន់តែ​និយាយ ចូរ​ព្យាយាម​ធ្វើ​ជា​គំរូ​សម្រាប់​ពួក​គេ​ជាមួយនឹង​សកម្មភាព​របស់​អ្នក ។

៣) ឱ្យ​ពួក​គេ​បន្ថែម​អ្វី​ដែល​នាំ​ឱ្យ​ពួក​គេ​រីករាយ ៖ អនុញ្ញាត​ឱ្យ​ពួក​គេ​ដាក់​តន្ត្រី​ដែល​ពួក​គេ​ចូល​ចិត្ត​នៅ​ពេល​កំពុង​សិក្សា បំភ្លឺ​ទៀន​ប្រសិនបើ​ពួក​គេ​ចង់ រៀប​កន្លែង​រៀន​ដែល​ពួក​គេ​ចូល​ចិត្ត ឬ​ផឹក​ភេសជ្ជៈ​ដែល​ចូល​ចិត្ត​នៅ​ពេល​កំពុង​សិក្សា ។ អនុញ្ញាតិ​ឱ្យ​ពួក​គេ​ធ្វើ​អ្វីមួយ​ដែល​អាច​នាំ​ឱ្យ​ពួក​គេ​រីករាយ ។ ក្រោយ​ពី​រៀន​ហើយ គេ​គួរ​ផ្តល់​រង្វាន់​ដល់​ខ្លួន​ដោយ​អ្វី​ដែល​ខ្លួន​ចូល​ចិត្ត ដូច​ជា​មើល​ទូរទស្សន៍ ឬ​លេង​ហ្កែ​ម​បន្តិច វា​អាស្រ័យ​លើ​រសជាតិ​របស់​ពួក​គេ ។

៤) ពួក​គេ​គួរតែ​អាច​ធ្វើ​សកម្មភាព​ដោយ​មិន​រង់ចាំ​ការ​លើកទឹកចិត្ត ៖ ក្មេង​ភាគច្រើន​រង់ចាំ​ទទួល​ការ​លើកទឹកចិត្ត ទើប​ទៅ​ធ្វើ​សកម្មភាព ។ ប៉ុន្តែ​ការ​លើកទឹកចិត្ត​គួរតែ​កើតឡើង​បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច ។

៥) ពួក​គេ​គួរ​រំលឹក​ខ្លួនឯង​ថា ហេតុ​អ្វី​បានជា​ពួក​គេ​សម្រេចចិត្ត​សិក្សា ៖ តើ​អ្វី​ទៅ​ជា​អត្ថប្រយោជន៍ និង​គុណសម្បត្តិ​នៃ​ការ​សិក្សា​សម្រាប់​ពួក​គេ ? ពួក​គេ​គួរតែ​បង្កើត​បញ្ជី​មួយ ហើយ​អាន​វា​នៅ​ពេល​ដែល​ពួក​គេ​មាន​អារម្មណ៍​ថា​ចង់​បោះបង់ ។

៦) សិស្ស​គ្រប់​រូប​មាន​ថាមពល​ដើម្បី​ជោគជ័យ ៖ ប្រហែលជា​មាន​ក្មេង​ផ្សេង​ទៀត​ក្នុង​ចំណោម​មិត្តភក្តិ​របស់​ពួក​គេ​ដែល​ធ្វើ​បាន​ល្អ​ជាង​ពួក​គេ​ឥឡូវនេះ ប៉ុន្តែ​នេះ​មិន​មាន​ន័យ​ថា កូន​របស់​អ្នក​ខ្វះ​អ្វីមួយ​នោះ​ទេ ។ ពួក​គេ​អាច​សម្រេច​បាន​នូវ​អ្វី​ដែល​ពួក​គេ​ចង់បាន ប្រសិនបើ​ពួក​គេ​ស្វែងរក​វិធីសាស្ត្រ​ដែល​ត្រឹមត្រូវ​សម្រាប់​ពួក​គេ ។

៧) ឱ្យ​គេ​រក​ផ្លូវ​ខ្លួនឯង ៖ ក្មេង​ខ្លះ​រៀន​បាន​លឿន​ដោយ​ការ​សរសេរ ខ្លះ​ដោយ​ការ​គូរ និង​ខ្លះ​ទៀត​ដោយ​ការ​ស្តាប់​ការ​ថត​សំឡេង ឬ​វី​ដេ​អូ តើ​មួយ​ណា​ដែល​ត្រឹមត្រូវ​សម្រាប់​កូន​របស់​អ្នក ? ពួក​គេ​គួរតែ​ស្វែងរក​វិធីសាស្ត្រ​ដែល​សាក​សម​នឹង​ពួក​គេ​បំផុត ហើយ​ព្យាយាម​អនុវត្ត​វា​បន្ថែម​ទៀត​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ ។

៨) ឱ្យ​ពួក​គេ​ប្រែក្លាយ​ការ​សិក្សា​ទៅ​ជា​ហ្គេ​ម ៖ នៅ​ក្នុង​គំនិត​របស់​កូន​អ្នក ពួក​គេ​អាច​បង្វែរ​ការ​សិក្សា​ទៅ​ជា​ហ្គេ​ម ហើយ​ប្រកួតប្រជែង​ខ្លួនឯង ។ មាន​គូប្រជែង​តែ​មួយ​គត់​នៅ​ទី​នេះ គឺ​ខ្លួន​គេ​ផ្ទាល់ ។ នៅ​កម្រិត​នីមួយ​ៗ​នៃ​ហ្គេ​ម ពួក​គេ​គួរតែ​ប្រកួតប្រជែង​ខ្លួនឯង ដើម្បី​ធ្វើ​បាន​ល្អ​ជាង​ខ្លួនឯង​ពី​មុន ។ អនុញ្ញាត​ឱ្យ​ពួក​គេ​ចង​ចាំ​ថា តើ​ពួក​គេ​មាន​ទំនុកចិត្ត​ប៉ុនណា​នៅ​ពេល​ពួក​គេ​លេង​ហ្គេ​ម ហើយ​នៅ​ពេល​ពួក​គេ​សិក្សា ពួក​គេ​អាច​និយាយ​ទៅ​កាន់​ខ្លួនឯង​ថា “​ខ្ញុំ​អាច​ធ្វើ​បាន !” “​ខ្ញុំ​រឹង​មាំ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ធ្វើ​រឿង​នេះ ៕ ប្រភព ៖ wohum

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ។ លា​រៀនមាន​កម្មវិធី​អប់រំ និង​ថែទាំ​កុមារ​តូច ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់ទី ១២ ភាសា​ចិន​ទូទៅ និង​ភាសា​អង់គ្លេស​ទូទៅ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ៣០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ សម្រាប់​ការ​ចុះ​ឈ្មោះ​ត្រឹម​ថ្ងៃ​ទី ៩ កុម្ភៈ ២០២៥ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕