ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឪពុក​ម្តាយ​ត្រូវធ្វើ​ដូច​ម្តេច ទើប​កូន​មាន​អារម្មណ៍​សុវត្ថិភាព !

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ កុមារ​ដែល​មាន​អារម្មណ៍​ថា មាន​សុវត្ថិភាព មាន​អារម្មណ៍​ស្រឡាញ់ និង​មាន​សេរីភាព​ក្នុង​ការ​សម្រេចចិត្ត​អាច​បង្កើត​ទំនាក់ទំនង​ល្អ និង​ដោះស្រាយ​បញ្ហា​បាន​យ៉ា​ងាយស្រួល ។ ពួក​គេ​ក៏​មាន​ប្រតិកម្ម​ល្អ ហើយ​វិជ្ជមាន​ចំពោះ​បញ្ហា…

រាជធានី​ភ្នំពេញ ៖ កុមារ​ដែល​មាន​អារម្មណ៍​ថា មាន​សុវត្ថិភាព មាន​អារម្មណ៍​ស្រឡាញ់ និង​មាន​សេរីភាព​ក្នុង​ការ​សម្រេចចិត្ត​អាច​បង្កើត​ទំនាក់ទំនង​ល្អ និង​ដោះស្រាយ​បញ្ហា​បាន​យ៉ា​ងាយស្រួល ។ ពួក​គេ​ក៏​មាន​ប្រតិកម្ម​ល្អ ហើយ​វិជ្ជមាន​ចំពោះ​បញ្ហា និង​ភាព​តានតឹង​ផ្លូវចិត្ត​ផង​ដែរ ។ តើ​អ្នក​អាច​ជួយ​កូន​របស់​អ្នក​ឱ្យ​មាន​អារម្មណ៍​សុវត្ថិភាព​ដោយ​របៀប​ណា ? ក្នុង​នាម​ជា​មាតាបិតា អ្នកជា​អ្នក​ទទួល​បន្ទុក អ្នកមាន​សិទ្ធិ​អំណាច ។ អ្នក​កំណត់​រចនាសម្ព័ន្ធ និង​ច្បាប់​នៅ​ក្នុងផ្ទះ​របស់​អ្នក ហើយ​អ្នក​ក៏​ត្រូវ​បង្ហាញ​ថា សេចក្តី​ស្រឡាញ់ និង​ទំនាក់ទំនង​មើលទៅ​ដូច​ម្តេច​ដែរ ។

១. កំណត់ព្រំដែន ៖ នៅ​ពេល​ដែល​កុមារ​មិន​មាន​ដែន​កំណត់ ឬ​ព្រំដែន​ណាមួយ ពួក​គេ​នឹង​អាច​ធ្វើ​អ្វី​ដែល​ពួក​គេ​ចង់បាន ។ កុមារ​មាន​អារម្មណ៍​ថា មាន​សុវត្ថិភាព​ជាង​នៅ​ពេល​ដែល​ការ​កំណត់ និង​ព្រំដែន​ត្រូវ​បាន​បង្កើត​ឡើង ហើយ​ពួក​គេ​ដឹង​ថា នឹង​មាន​ផលវិបាក​ប្រសិនបើ​ពួក​គេ​ដើរ​ហួស​ពី​ព្រំដែន ។ ហើយ​នោះ​កូន​របស់​អ្នក​នឹង​រៀន​អំពី​អាកប្បកិរិយា​ដែល​គេ​ត្រូវ​រំពឹង​ទុក ។

២. ទម្លាប់ និង​ភាព​ស៊ីសង្វាក់​គ្នា ៖ ទម្លាប់​ល្អ គឺ​អស្ចារ្យ​ណាស់​សម្រាប់​កុមារ ដូច​ជា​ទម្លាប់​ពេល​ព្រឹក ពេល​ល្ងាច និង​ពេល​ចូល​គេង​ធម្មតា ។ ដូច្នេះ ចូរ​បង្កើត​ទម្លាប់​ល្អ​នៅ​ក្នុងផ្ទះ​របស់​អ្នក ដែល​អាច​ជា​ការ​ញ៉ាំ​បាយ​ជុំ​គ្រួសារ ការ​ដើរ​លេង​កម្សាន្ត​ប្រចាំឆ្នាំ ឬអ្វី​ផ្សេង​ទៀត ។

៣. ពេលវេលា និង​សេចក្តី​ស្រឡាញ់ ៖ ការ​លេងសើច ការ​ប្រលែង​លេង ការ​ឱប​ថើប ហើយ​និយាយ​ថា “​ប៉ា​ម៉ាក់​ស្រឡាញ់​កូន​” និង​ការ​ដើរ​លេង​ជា​គ្រួសារ គឺជា​គន្លឹះ​ក្នុង​ការ​ជួយ​កូន​របស់​អ្នក​ឱ្យ​មាន​អារម្មណ៍​សុវត្ថិភាព ។ វា​ជួយ​កូន​របស់​អ្នកដឹង​ថា ពួក​គេ​សំខាន់​ក្នុង​ក្រុម​គ្រួសារ និង​នៅ​ក្នុង​ពិភពលោក​នេះ ។ ពួក​គេ​នឹង​មាន​អារម្មណ៍​ថា ត្រូវ​បាន​គេ​ស្រឡាញ់ ពួក​គេ​មាន​តម្លៃ ។

៤. ភាព​អាច​រកបាន ៖ ព្យាយាម​នៅ​ក្បែរ​កូន​ឱ្យ​បាន​ច្រើន ជា​ពិសេស​ពេល​ពួក​គេ​មាន​បញ្ហា ហើយ​ព្យាយាម​រក​ដំណោះស្រាយ​ជាមួយ​គ្នា ។ ជជែក​គ្នា​ដោយ​បើកចំហរ ហើយ​ស្តាប់​កូន​របស់​អ្នក​ឱ្យ​បាន​ច្រើន​ជាង​ដេញដោល ឬ​ស្តីបន្ទោស​កូន ។ ឱ្យ​ពួក​គេ​ធ្វើការ​សម្រេចចិត្ត ទោះបី​ខុស​ក្តី (​បើ​មិន​មាន​ផលវិបាក​ធ្ងន់ធ្ងរ​) វា​នឹង​ផ្តល់​ឱកាស​ឱ្យ​ពួក​គេ​បាន​រៀនសូត្រ និង​រីក​ចម្រើន ។ កូន​របស់​អ្នក​នឹង​ជួប​ប្រទះ​នឹង​ភាព​បរាជ័យ ភាព​តានតឹង និង​អារម្មណ៍​ផ្សេង​ៗ​ទៀត ។ អ្នក​ចង់ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ថា មាន​សុវត្ថិភាព​ក្នុង​បទ​ពិសោធន៍​ជីវិត និង​មាន​ទំនុកចិត្ត​ក្នុង​ការ​ឆ្លើយ​តប​ក្នុង​វិធី​វិជ្ជមាន និង​មាន​សុខភាព​ល្អ ។

៥. ផ្តល់​ឱ្យ​កុមារ​នូវ​ទំនួល​ខុស​ត្រូវ ៖ កុមារ​ដែល​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​គ្រួសារ​នឹង​មាន​មោទនភាព​ចំពោះ​ខ្លួនឯង ដោយសារ​ដឹង​ថា ពួក​គេ​មាន​សមត្ថភាព​រួមចំណែក​ក្នុង​ក្រុម​គ្រួសារ និង​បរិស្ថាន​របស់​ពួក​គេ​។

៦. ដឹង​ថា​ពេល​ណា​ត្រូវ​ស្វែងរក​ជំនួយ​ពី​អ្នកជំនាញ ៖ ប្រសិនបើ​មាន​បញ្ហា​មិន​អាច​ដោះស្រាយ​បាន ឬ​ប្រសិនបើ​កូន​របស់​អ្នក​មិន​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព ហើយ​វា​កំពុង​ប៉ះពាល់​ដល់​សមត្ថភាព​របស់​ពួក​គេ នោះ​ប្រហែលជា​ដល់​ពេល​ដែល​ត្រូវ​ស្វែងរក​ជំនួយ​ពី​អ្នកជំនាញ​ហើយ​។ ក្នុង​នាម​ជា​មាតាបិតា ពេល​ខ្លះ​យើង​ក៏​ត្រូវការ​ជំនួយ​ពី​អ្នកជំនាញ​ផង​ដែរ ៕ ប្រភព ៖ firstthings

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ។ លា​រៀនមាន​កម្មវិធី​អប់រំ និង​ថែទាំ​កុមារ​តូច ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់ទី ១២ ភាសា​ចិន​ទូទៅ និង​ភាសា​អង់គ្លេស​ទូទៅ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ៣០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ សម្រាប់​ការ​ចុះ​ឈ្មោះ​ត្រឹម​ថ្ងៃ​ទី ៩ កុម្ភៈ ២០២៥ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕