ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្មវិធី Loyalty របស់ Emirates Skywards និង ALL របស់ Accor បង្កើន​ភាព​ជា​ដៃគូ​ដោយ​ផ្តល់រង្វាន់​បន្ថែម​ជូន​សមាជិក​នៃ​កម្មវិធី​នេះ​

1 ខែ មុន

​ការ​ណែនាំ​ទាញ​យក​ពិន្ទុ​តាម​ពីរ​មធ្យោបាយ និង​ឱកាស​ទទួល​បាន​រង្វាន់​លើកទឹកចិត្ដ​សម្រាប់​សមាជិក​ទូ​ទាំង​ពិភពលោក រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ​ ។ ទីក្រុង​ឌូ​បៃ អា​រ៉ាប់​រួម​-​ភ្នំពេញ ប្រទេស​កម្ពុជា​, ថ្ងៃ​ទី ១០ ខែកុម្ភៈ…

​ការ​ណែនាំ​ទាញ​យក​ពិន្ទុ​តាម​ពីរ​មធ្យោបាយ និង​ឱកាស​ទទួល​បាន​រង្វាន់​លើកទឹកចិត្ដ​សម្រាប់​សមាជិក​ទូ​ទាំង​ពិភពលោក រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ​ ។

ទីក្រុង​ឌូ​បៃ អា​រ៉ាប់​រួម​-​ភ្នំពេញ ប្រទេស​កម្ពុជា​, ថ្ងៃ​ទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ ៖ Emirates Skywards ដែល​ជា​កម្មវិធី Loyalty ផ្តល់​ជា​រង្វាន់​ពី Emirates ព្រមទាំង flydubai និង ALL ដែល​ជា​កម្មវិធី Loyalty និង​កម្មវិធី​កក់​សំបុត្រ​របស់ Accor បាន​បង្កើន​ភាព​ជា​ដៃគូ​កាន់តែ​ស្អិតល្មួត ដោយ​ផ្តល់​ជូន​សមាជិក​របស់​ខ្លួន​នូវ​អត្ថប្រយោជន៍ និង​ឱកាស​បន្ថែម​ដើម្បី​បង្កើន​រង្វាន់​របស់​ពួក​គេ​តាម​រយៈ​ប្រតិបត្ដិការ​ដ៏​ងាយស្រួល ។

ការ​ផ្តល់​ជូន​ចុង​ក្រោយ​នេះ​ត្រូវ​បាន​រំពឹង​ថា ​នឹង​ទាក់ទាញ​អ្នក​ធ្វើ​ដំណើរ​ទៅ និង​មក​ពី​ប្រទេស​កម្ពុជា ដែល​ជា​សមាជិក​របស់ Emirates Skywards និង ALL ដោយ​ក្រុមហ៊ុន Accor មាន​សណ្ឋាគារ​នៅ​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះ​សីហ​នុ​ ។ តាម​រយៈ​កិច្ចសហការ​ដ៏​ប្រសើរ​នេះ សមាជិក Emirates Skywards និង​ជា​សមាជិក​របស់ ALL ផង​ដែរ​នោះ ឥឡូវនេះ​អាច​បំប្លែង Skywards Miles របស់​ពួក​គេ​ទៅ​ជា ALL Reward Points ជា​ការ​ទទួល​បាន​នូវ​បទ​ពិសោធន៍​អស្ចារ្យ​នៅ​ទូ​ទាំង​បណ្តាញ​ដ៏​ធំ​ទូលាយ​របស់ Accor ដែល​មាន​សណ្ឋាគារ​ជាង ៥៦០០ នៅ​ទូ​ទាំង​សាខា Accor ជាង ៤៥ និង​អត្ថប្រយោជន៍ Limitless Experiences ចំនួន ៥០០០ ផង​ដែរ ​។

សម្រាប់​រាល់​រង្វាន់​ទាំង ៤០០០ របស់​កម្មវិធី Skywards Miles សមាជិក​នឹង​ទទួល​បាន ១០០០ ALL Reward Points ដែល​អាច​ត្រូវ​បាន​ប្តូរ​យក​ជា ការ​ស្នាក់​នៅ បទ​ពិសោធន៍​ទទួលទាន​អាហារ​ពិសេស ឬ Limitless Experiences ផ្តាច់មុខ​ដែល​មាននៅ​លើ​គេហទំព័រ ALL.com ​។ នៅ​ក្នុង​កិច្ចសហការ​ដ៏​គួរ​ឱ្យ​រំភើប​នេះ ភាព​ជា​ដៃគូ​ណែនាំ​ប្រតិបត្ដិការ​ទាញ​យក​រង្វាន់​ពីរ​របៀប​រវាង​កម្មវិធី loyalty ទាំង​ពីរ​នេះ​ ។ មុខងារ​នេះ​ផ្តល់​ជូន​យ៉ាង​ពិសេស​ដល់​សមាជិក​ក្នុង​ការ​បង្កើន​រង្វាន់​របស់​ពួក​គេ និង​រីករាយ​ជាមួយ​បទ​ពិសោធន៍​ជីវិត ក៏​ដូច​ជា​ការ​ធ្វើ​ដំណើរ​ដែល​មិន​អាច​ប្រៀបផ្ទឹម​បានជា​មួយ​យីហោ​រទាំង​ពីរ ​។
សមាជិក​របស់ ALL ក៏​អាច​បំប្លែង​ពិន្ទុ ALL Reward Points របស់​ពួក​គេ​ទៅ​ជា Skywards Miles ដោយ ៤០០០ ពិន្ទុ​របស់ ALL Reward Points ស្មើនឹង ២០០០ ពិន្ទុ​របស់ Skywards Miles​ ។ Skywards Miles អាច​ត្រូវ​បាន​ប្តូរ​យក​សម្រាប់​រង្វាន់​ជា​ច្រើន រួម​ទាំង​សំបុត្រ​យន្តហោះ​នៅ​លើ Emirates និង​ក្រុមហ៊ុន​អាកាសចរណ៍​ដៃគូ ប្ដូរ​ទៅ​ជា​ប្រភេទ​កៅអី​ថ្នាក់ខ្ពស់​ជាង ប័ណ្ណ​កាដូ ការ​ស្នាក់​នៅ​សណ្ឋាគារ បដិសណ្ឋារកិច្ច​នៅ​ឯ​ព្រឹត្តិការណ៍​កីឡា និង​វប្បធម៌ ដំណើរ​កម្សាន្ត និង​ប្រាក់​មិន​អាច​ទិញ​បទ​ពិសោធន៍​បាន​ទេ​ ។

លោក​បណ្ឌិត Nejib Ben Khedher អនុប្រធាន​ជាន់ខ្ពស់​ផ្នែក Emirates Skywards បាន​ថ្លែង​ថា​ ៖ «​នៅ​ក្នុង​កម្មវិធី Emirates Skywards យើង​កំពុង​ស្វែងរក​វិធី​ថ្មី​ៗ​ជា​ប្រចាំ​ដើម្បី​ជួយ​សមាជិក​របស់​យើង​បង្កើន​តម្លៃ​អតិបរមា​នៃ​រាល់​រង្វាន់ Skywards Mile ដែល​រកបាន និង​ប្រតិបត្ដិការ​ដោយ​ងាយស្រួល ​។ ភាព​ជា​ដៃគូ​ដែល​បាន​ពង្រឹង​របស់​យើង​ជាមួយ កម្មវិធី loyalty របស់ ALL – Accor នឹង​ផ្តល់​ជូន​យ៉ាង​ពិតប្រាកដ ​។ ឥឡូវនេះ​សមាជិក Emirates Skywards អាច​បំប្លែង Skywards Miles ទៅ​ជា​ពិន្ទុ​រង្វាន់ ALL បាន ហើយ​ទទួល​បានការ​ស្នាក់​នៅ​សណ្ឋាគារ​ពិសេស​នៅ​សាខា​សណ្ឋាគារ​របស់ Accor ជាង ៤៥ ទូ​ទាំង​ពិភពលោក​ហើយ​រីករាយ​ជាមួយ​បទ​ពិសោធន៍​គ្មាន​ដែន​កំណត់ និង​ជា​ច្រើន​ទៀត​»​ ។

សមាជិក loyalty ទាំងអស់​ក៏​អាច​បំប្លែង​ពិន្ទុ​រង្វាន់ ALL Reward Points ទៅ​ជា Skywards Miles និង​រីករាយ​ជាមួយ​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​របស់ Emirates Skywards ដ៏​មានឈ្មោះ​ល្បីល្បាញ​រួម​បញ្ចូល​ទាំង​រង្វាន់​ជើងហោះហើរ​ទៅ​កាន់​គោលដៅ​ជាង ១៤០ នៅ​ទូ​ទាំង​បណ្តាញ​ដ៏​ធំ​ទូលាយ​របស់​ក្រុមហ៊ុន Emirates​ ។ យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ពង្រីក​ភាព​ជា​ដៃគូ​របស់​យើង និង​ធ្វើការ​រួម​គ្នា​ដើម្បី​ផ្តល់​ជូន​សមាជិក​របស់​យើង​នូវ​បទ​ពិសោធន៍​ធ្វើ​ដំណើរ​ដ៏​ល្អ​បំផុត​នៅ​លើ​អាកាស និង​នៅ​លើ​ដី​»​ ។

លោក Mehdi Hemici ប្រធាន​ផ្នែក loyalty និង​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក ប្រចាំ​ក្រុមហ៊ុន Accor បាន​ថ្លែង​ថា​ ៖ «​យើង​មាន​សេចក្តី​រំភើប​រីករាយ​ក្នុង​ការ​ពង្រឹង​ភាព​ជា​ដៃគូ​របស់​យើង​ជាមួយ Emirates Skywards ជា​កម្មវិធី​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ការ​ប្តេជ្ញា​ចិត្ត​ពង្រឹង​កម្មវិធី​របស់​យើង​ជាមួយនឹង​ដៃគូ​ឈានមុខ​គេ​ក្នុង​ឧស្សាហកម្ម​ ។ សមាជិក​របស់​យើង​នឹង​ទទួល​បាន​ពិន្ទុ និង​ដោះ​ដូរ​រង្វាន់​យ៉ាង​ងាយ​របស់​ពួក​គេ​ដែល​នេះ​ជា​ឱកាស​ដ៏​គួរ​ឱ្យ​រំភើប​នៅ​ក្នុង​ទិស​ដៅ​ថ្មី​ដែល Emirates ដំណើរការ ​។ ទាំង Emirates Skywards និង ALL បាន​ធ្វើ​ឱ្យ​បទ​ពិសោធន៍​ធ្វើ​ដំណើរ​កាន់តែ​មាន​តម្លៃ និង​មាន​គោលដៅ​ក្នុង​ការ​សម្រប​សម្រួលការ​ធ្វើ​ដំណើរ​របស់​សមាជិក​ប្រកបដោយ​ផាសុកភាព​ ។ ភាព​ជា​ដៃគូ​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ដែល​ជា​សមាជិក​កាន់តែ​ទទួល​បាន​បទ​ពិសោធ​ក្នុង​កម្រិត​កាន់តែ​ប្រសើរ​» ​។

ពី​គោលដៅ​ល្បី​ៗ ដូច​ជាទី​ក្រុង ឌូ​បៃ ប៉ា​រី​ស និង​ម៉ា​ល់​ឌី​វ រហូត​ដល់​គោលដៅ​ពេញ​និយម​ដូច​ជា ក្រុង​រី​យ៉ា​ដ និងកោះ​បាលី ឥឡូវនេះ​សមាជិក​អាច​រួម​បញ្ចូល​គ្នា​នូវ​ការ​ស្នាក់​នៅ​សណ្ឋាគារ​ពិសេស​ជាមួយនឹង​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​លំដាប់​ពិភពលោក ដោយ​ធានា​បាន​នូវ​ការ​ធ្វើ​ដំណើរ​ដែល​មិន​អាច​បំភ្លេច​បាន​គ្រប់ពេលវេលា​ ។ ជាមួយនឹង​សម្ព័ន្ធភាព​នេះ ALL និង Emirates Skywards កំពុង​ផ្តល់​ជូន​សមាជិក​នូវ​ភាព​ងាយស្រួល តម្លៃ​សមរម្យ និង​រង្វាន់​ផ្តាច់មុខ​ដែល​មិន​អាច​ប្រៀបផ្ទឹម​បាន ​។

ក្រុមហ៊ុន Emirates បាន​បន្ត​សេវាកម្ម​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ​រវាង​ទីក្រុង​ភ្នំពេញ និង​ឌូ​បៃ តាម​រយៈ​ប្រទេស​សិង្ហ​បុរី​កាលពី​ខែឧសភា​ឆ្នាំ​មុន ​។ ការ​ត្រឡប់​មក​វិញ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Emirates ត្រូវ​បាន​រៀបចំ​ពិធី​ស្វាគមន៍​ជា​ផ្លូវការ ក្រោម​អធិបតីភាព លោក​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល​កម្ពុជា នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (​ពោធិ៍​ចិន​តុង​)​ ។ បច្ចុប្បន្ន ក្រុមហ៊ុន Emirates កំពុង​ផ្តល់​តម្លៃ​សមរម្យ​លើ​ជើងហោះហើរ​ទៅ​កាន់​ទីក្រុង​ឌូ​បៃ ប្រទេស​សិង្ហ​បុរី និង​គោលដៅ​ជា​ច្រើន​ទៀត ​។ កា​រត​ភ្ជាប់​ជើងហោះហើរ​ជា​ច្រើន​តាម​រយៈ​ប្រទេស​សិង្ហ​បុរី មាន​ន័យ​ថា អ្នកដំណើរ​កម្ពុជា​ឥឡូវនេះ អាច​ទាញ​យក​អត្ថប្រយោជន៍​សន្ធឹកសន្ធាប់​លើ​បណ្តាញ​ជើងហោះហើរ​ដ៏​ធំ​ទូលាយ​របស់ Emirates ដើម្បី​ឆ្ពោះទៅ​កាន់​គោលដៅ​ពេញ​និយម​នៅ​ទូ​ទាំង​ទ្វីបអឺរ៉ុប មជ្ឈិមបូព៌ា អា​មេ​រិ​ក​ខាងជើង និង​អាហ្វ្រិក​ ។

នៅ​ក្នុង​ប្រទេស​កម្ពុជា សណ្ឋាគារ Accor នៅ​ភ្នំពេញ រួម​មាន សណ្ឋាគារ Tribe, Raffles Hotel Le Royal, Novotel Phnom Penh BKK1 និង Sofitel Phnom Penh Phokeethra​។ នៅ​ខេត្តសៀមរាប​សណ្ឋាគារ Accor មាន Raffles Grand Hotel D’Angkor, Ibis Styles Siem Reap និង Sofitel Angkor Phokeethra Golf & Spa Resort ​។ នៅ​ក្រុងព្រះសីហនុ Accor មាន​សណ្ឋាគារ Novotel Sihanoukville Holiday Resort​ ។

ដើម្បី​ស្វែង​យល់​បន្ថែម និង​ក្លាយជា​សមាជិក សូម​ចុច ទី​នេះ ​។
អាន​បន្ថែម
ទំនាក់ទំនង​សាធារណៈ​របស់ Emirates
pr@emirates.com

អំពី​កម្មវិធី Emirates Skywards
Emirates Skywards មាន​សមាជិក​ជាង ៣៤ លាន​នាក់​នៅ​ទូ​ទាំង​ពិភពលោក​ ។ កម្មវិធី​ភក្ដីភាព​ផ្តល់​ជូន​នូវ​សមាជិកភាព​ចំនួន​បួន​កម្រិត​៖ ខៀវ ប្រាក់ មាស និង​ប្លា​ទី​ន ដោយ​កម្រិត​នីមួយ​ៗ​ទទួល​បាន​សិទ្ធិ​ផ្តាច់មុខ​ ។ សមាជិក​អាច​ទទួល​បាន Skywards Miles ជាមួយ​ដៃគូ​ជា​ច្រើន​ចាប់ពី​ក្រុមហ៊ុន​អាកាសចរណ៍ សណ្ឋាគារ និង​ការ​ជួល​រថយន្ត រហូត​ដល់​ម៉ាក​យីហោ​ហិរញ្ញវត្ថុ និង​ការ​កម្សាន្ត​ប្លែក​ៗ ​។ Skywards Miles អាច​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​រង្វាន់​ជា​ច្រើន រួម​ទាំង​សំបុត្រ​យន្តហោះ​ជាមួយ Emirates ក្រុមហ៊ុន​អាកាសចរណ៍​ដៃគូ ការ​ប្ដូរ​ប្រភេទ​កៅអី​ថ្នាក់ខ្ពស់​ជាង ការ​ស្នាក់​នៅ​សណ្ឋាគារ កាត​កាដូ សំបុត្រ​សម្រាប់​ព្រឹត្តិការណ៍​កីឡា និង​វប្បធម៌ ដំណើរ​កម្សាន្ត និង​លុយ​មិន​អាច​ទិញ​បទ​ពិសោធន៍​បាន​ទេ​ ។

អំពី EMIRATES កម្ពុជា
ក្រុមហ៊ុន​អាកាសចរណ៍ Emirates បាន​បន្ត​ជើងហោះហើរ​ប្រចាំ​ថ្ងៃ​ទៅ​កាន់​ទីក្រុង​ភ្នំពេញ​ពី​ទីក្រុង​ឌូ​បៃ ឆ្លងកាត់​ប្រទេស​សិង្ហ​បុរី​ក្នុង​ខែឧសភា ឆ្នាំ ២០២៤ ដោយ​ភ្ជាប់​អ្នក​ធ្វើ​ដំណើរ​ទៅ​កាន់​គោលដៅ​ជាង ១៤០ នៅ​ទូ​ទាំង​បណ្តាញ​សកល​របស់​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ខ្លួន​ ។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ដំណើរការ​យន្តហោះ Boeing 777-300ER ដ៏​ទំនើប​របស់​ខ្លួន​ក្នុង​ការ​កំណត់​រចនាសម្ព័ន្ធ​បី​ថ្នាក់លើ​ជើងហោះហើរ​ទៅ​កាន់​ទីក្រុង​ភ្នំពេញ ដោយ​ផ្តល់​ជូន​បន្ទប់​ឯកជន​ចំនួន ៨ បែប First Class កៅអី​រាបស្មើ​ចំនួន ៤២ បែប Business Class និង ៣១០ កៅអី​ធំ​ទូលាយ​បែប Economy Class ​។
អ្នក​ធ្វើ​ដំណើរ​ទៅ​មក​ពី​ប្រទេស​កម្ពុជា ទទួល​បាន​អត្ថប្រយោជន៍​ពី​សេវាកម្ម​ដែល​ឈ្នះ​ពានរង្វាន់ និង​ផលិតផល​ឈានមុខ​គេ​ក្នុង​ឧស្សាហកម្ម​របស់ Emirates នៅ​លើ​អាកាស និង​នៅ​លើ​ដី​គ្រប់​ថ្នាក់​សម្ព័ន្ធ ជាមួយនឹង​ម្ហូបអាហារ​ប្លែក​ៗ​តាម​តំបន់ និង​ភេសជ្ជៈ​ឥត​គិតថ្លៃ ព្រមទាំង​ប្រព័ន្ធ​កម្សាន្ត​លើ​យន្តហោះ របស់​ក្រុមហ៊ុន​អាកាសចរណ៍ ដែល​ផ្តល់​ជាង ៦,៥០០ ប៉ុស្តិ៍ ការ​កម្សាន្ត​តាម​តម្រូវការ​ជាង ៤០ ភាសា រួម​ទាំង​ភាពយន្ត កម្មវិធី​ទូរទស្សន៍ និង​បណ្ណាល័យ​តន្ត្រី​ដ៏​ធំ​ទូលាយ ហ្គេ​ម សៀវភៅ​សំឡេង និង​ផត​ខាស់​ ។

អំពី ALL
ALL គឺជា​ភ្លេ​ត​ហ្វ​ម​កក់​សំបុត្រ និង​កម្មវិធី loyalty ដែល​រួម​បញ្ចូល​នូវ​ការ​ផ្ដល់​ជូន​ពិសេស​ពី Accor ក្នុងអំឡុងពេល​ធ្វើ​ដំណើរ និង​លើស​ពី​ការ​ស្នាក់​នៅ​សណ្ឋាគារ ​។ តាម​រយៈ​គេហទំព័រ និង​កម្មវិធី ALL.com អតិថិជន​អាច​ចូល​ទៅ​កាន់​ជម្រើស​នៃ​ការ​ស្នាក់​នៅ​ដែល​មិន​អាច​ប្រៀបផ្ទឹម​បាន​ពី​សាខា Accor ជាង ៤៥ នៅ​ក្នុង​ប្រទេស​ចំនួន ១១០ ដែល​តែងតែមាន​តម្លៃ​ល្អ​បំផុត ​។ កម្មវិធី ALL-loyalty ផ្តល់​ឱ្យ​សមាជិក​នូវ​លទ្ធភាព​ទទួល​បាន​រង្វាន់ សេវាកម្ម និង​បទ​ពិសោធន៍​ជា​ច្រើន រួម​ជាមួយនឹង​ដៃគូ​ល្បី​ៗ​ជាង ១០០ បន្ថែម​ទៀត ​។ ALL គាំទ្រ​សមាជិក​របស់​ខ្លួន​ជា​រៀងរាល់ថ្ងៃ ដោយ​អនុញ្ញាត​ឱ្យ​ពួក​គេ​រស់នៅ​តាម​ចំណង់​ចំណូលចិត្ដ​ជាមួយនឹង​ព្រឹត្តិការណ៍​ជាង ៥០០០ នៅ​ទូ​ទាំង​ពិភពលោក​ក្នុង​មួយ​ឆ្នាំ​ៗ រួម​មាន សកម្មភាព​ក្នុង​តំបន់ ថ្នាក់​មេ​ចុងភៅ ការ​ប្រកួត​កីឡា​សំខាន់​ៗ និង​ការ​ប្រគំ​តន្ត្រី​លំដាប់​កំពូល ​។ ALL គឺជា​កម្មវិធី loyalty ដែល​អ្នកដំណើរ​ពេញចិត្ត​ ៕ អត្ថបទសហការ