ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

១០ គន្លឹះ​មាស ដើម្បី​បង្រៀន​កូន​អ្នក​ឱ្យ​ចេះ​សន្សំ​លុយ !

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទម្លាប់​នៃ​ការ​សន្សំ​លុយ​អាច​ជា​ជំនាញ​ជីវិត​ដ៏​សំខាន់ ប៉ុន្តែ​វា​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ។ មាន​គន្លឹះ​មាស ១០ ដើម្បី​បង្រៀន​កូន​របស់​អ្នក​ឱ្យ​ចេះ​សន្សំ​លុយ ៖ ១….

រាជធានី​ភ្នំពេញ ៖ ទម្លាប់​នៃ​ការ​សន្សំ​លុយ​អាច​ជា​ជំនាញ​ជីវិត​ដ៏​សំខាន់ ប៉ុន្តែ​វា​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ។ មាន​គន្លឹះ​មាស ១០ ដើម្បី​បង្រៀន​កូន​របស់​អ្នក​ឱ្យ​ចេះ​សន្សំ​លុយ ៖

១. ពិភាក្សា​អំពី​ការ​ចង់បាន​ធៀប​នឹង​តម្រូវការ ៖ ជំហាន​ដំបូង​ក្នុង​ការ​បង្រៀន​កុមារ​ឱ្យ​ដឹង​ពី​តម្លៃ​នៃ​ការ​សន្សំ គឺ​ជួយ​ពួក​គេ​ឱ្យ​បែងចែក​រវាង​ការ​ចង់បាន និង​តម្រូវការ ។ ពន្យល់​ពួក​គេ​ថា តម្រូវការ​រួម​មាន អាហារ ទីជម្រក សម្លៀក​បំពាក់ ការ​ថែទាំ​សុខភាព និង​ការ​អប់រំ ។ ការ​ចង់បាន គឺជា​ការ​បន្ថែម​ខាងក្រៅ ដូច​ជា​សំបុត្រ​កុន ស្ករ​គ្រាប់ ស្បែកជើង​ល្បី​ៗ​កាបូប​ម៉ាក​ល្បី កង់ ឬ​ទូរស័ព្ទ​សេរី​ចុង​ក្រោយ​បំផុត ។

២. អនុញ្ញាត​ឱ្យ​ពួក​គេ​រក​ប្រាក់​ផ្ទាល់ខ្លួន ៖ ប្រសិនបើ​អ្នក​ចង់ឱ្យ​កូន​របស់​អ្នក​ក្លាយជា​អ្នក​សន្សំ ចូរ​អនុញ្ញាត​ឱ្យ​ពួក​គេ​រក​ប្រាក់​ចំណូល​ដោយ​ខ្លួនឯង ។ នៅ​ពេល​អ្នក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជា​ថ្នូរ​នឹង​ការងារ ពួក​គេ​ក៏​កំពុង​រៀន​ពី​តម្លៃ​នៃ​ការ​ខិតខំ​របស់​ពួក​គេ​ផង​ដែរ ។

៣. កំណត់​គោលដៅ​សន្សំ ៖ ការ​ជួយ​កុមារ​ឱ្យ​កំណត់​គោលដៅ​សន្សំ​អាច​ជា​មធ្យោបាយ​លើកទឹកចិត្ត​ដ៏​ល្អ ។ ប្រសិនបើ​ពួក​គេ​ដឹង​ពី​អ្វី​ដែល​ពួក​គេ​ចង់​សន្សំ សូម​ជួយ​ពួក​គេ​បំបែក​គោលដៅ​របស់​ពួក​គេ​ទៅ​ជា​តូច​ៗ ដែល​អាច​គ្រប់គ្រង​បាន ។ ឧទាហរណ៍ ប្រសិនបើ​ពួក​គេ​ចង់​ទិញ​វី​ដេ​អូ​ហ្គេ​ម ៥០ ដុល្លារ ហើយ​ពួក​គេ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ១០ ដុល្លារ​ក្នុង​មួ​យស​ប្តា​ហ៍ នោះ​ពួក​គេ​នឹង​ថា តើ​វា​នឹង​ចំណាយពេល​ប៉ុន្មាន ដើម្បី​សម្រេច​បាន​គោលដៅ​នោះ ដោយ​ផ្អែក​លើ​អត្រា​សន្សំ​របស់​ពួក​គេ ។

៤. ផ្តល់​កន្លែង​រក្សា​ទុក ៖ នៅ​ពេល​ដែល​កូន​របស់​អ្នកមាន​គោលដៅ​សន្សំ​ក្នុង​ចិត្ត ពួក​គេ​នឹង​ត្រូវការ​កន្លែង​សម្រាប់​ទុក​សាច់ប្រាក់​របស់​ពួក​គេ ដែល​វា​អាច​ជា​កូនជ្រូក ឬ​ប្រអប់​ធម្មតា ឬ​បើ​កូន​ធំ​បន្តិច អ្នក​អាច​បើក​ធនាគារ​កុមារ​ផង​ដែរ ។

៥. ឱ្យ​ពួក​គេ​តាមដាន​ការ​ចំណាយ ៖ ផ្នែក​មួយ​នៃ​ការ​ក្លាយជា​អ្នក​សន្សំ​ដ៏​ល្អ គឺ​ការ​ដឹង​ពី​កន្លែង​ដែល​លុយ​របស់​ពួក​គេ​នឹង​ទៅ ។ ចូរ​ឱ្យ​ពួក​គេ​សរសេរ​របស់​ដែល​ពួក​គេ​ទិញ និង​លុយ​ដែល​ពួក​គេ​ចំណាយ ។

៦. លើកទឹកចិត្ត​ក្នុង​ការ​សន្សំ ៖ បើ​កូន​ត្រូវការ​ទិញ​កុំព្យូទ័រ​តម្លៃ ៤០០ ដុល្លារ អ្នក​អាច​ចូលរួម​ជាមួយ​កូន ២០ ទៅ ៣០ ភាគរយ ។ ជា​ជម្រើស​មួយទៀត អ្នក​អាច​ផ្តល់​រង្វាន់​នៅ​ពេល​ដែល​កូន​របស់​អ្នក​សន្សំ​បាន​សម្រេច ដូច​ជា​ប្រាក់​រង្វាន់​បន្ថែម ៥០ ដុល្លារ ។

៧. រៀន​ពី​កំហុស ៖ អនុញ្ញាត​ឱ្យ​ពួក​គេ​រៀន​ពី​កំហុស​របស់​ពួក​គេ​ក្នុង​ការ​ចាយ​លុយ ហើយ​ប្រើ​កំហុស​នោះ​ជា​ពេលវេលា​ដែល​អាច​បង្រៀន​ពួក​គេ​បាន ។

៨. ដើរតួ​ជា​ម្ចាស់បំណុល​របស់​ពួក​គេ ៖ បើ​កូន​របស់​អ្នកមាន​អ្វីមួយ​ដែល​ពួក​គេ​ចង់​ទិញ ហើយ​មាន​អារម្មណ៍​អន្ទះអន្ទែង​ចង់បាន​ភ្លាម​ៗ ការ​ឱ្យ​កូនខ្ចី​លុយ​អាច​ជួយ​បង្រៀន​មេរៀន​ដ៏​មាន​តម្លៃ​អំពី​ការ​សន្សំ ។ បើ​កូន​អ្នក​ចង់​ទិញ​របស់​ដែល​មាន​តម្លៃ ១០០ ដុល្លារ អ្នក​អាច​ឱ្យ​ពួក​គេ​ខ្ចីប្រាក់ និង​ទាមទារ​ការ​ទូទាត់​ពី​ប្រាក់​ឧបត្ថម្ភ​ដែល​អ្នក​ឱ្យ​ពួក​គេ​ជាមួយនឹង​ការ​ប្រាក់ ។ មេរៀន​ដែល​អ្នក​ចង់​បង្រៀន​គឺថា ការ​សន្សំ​អាច​មាន​ន័យ​ថា ពន្យារពេល​ការ​ចង់បាន​ឱ្យ​យូរ​ជាង​នេះ បើ​ពួក​គេ​ចង់​ចំណាយ​តិច​ជាង​នេះ បើ​ពួក​គេ​អាច​រង់ចាំ​បាន ។

៩. និយាយ​អំពី​លុយ ៖ ចូរ​ជជែក​គ្នា​ជាមួយ​កូន​របស់​អ្នកជា​ទៀងទាត់​អំពី​លុយ ការ​សន្សំ​លុយ និង​ការ​ចំណាយ​ជាដើម ។

១០. ធ្វើ​ជា​គំរូ​ល្អ ៖ ចង់ឱ្យ​កូន​រៀនសូត្រ​លើ​ការ​សន្សំ អ្នក​ត្រូវធ្វើ​ជា​គំរូ​ដ៏​ល្អ​ឱ្យ​កូន​របស់​អ្នក​ឃើញ ដូច​ជា​មិន​ចំណាយ​ផ្តេសផ្តាស និង​ការ​បើក​គណនេយ្យ​សន្សំ​ជា​លក្ខណៈ​គ្រួសារ​រួម​គ្នា​ក៏​បាន ៕ ប្រភព ៖ Investopedia

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ អបអរសាទរ បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​កុមារ កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​សិស្ស​ធំ និង​កម្មវិធី​ភាស​ចិន ចូល​រៀន​ថ្ងៃ​ទី ១ ខែសីហា ឆ្នាំ ២០២៤ ។ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ទី ១ ដល់ទី ១២ ចូល​រៀន​ថ្ងៃ​ទី ២៦ ខែសីហា ឆ្នាំ ២០២៤ ។ សាលារៀន​ផ្តល់​ជូន​កញ្ចប់​សិក្សា​សម្រាប់​គ្រួសារ (​ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ​) និង​អាហារ​រូបករណ៍​រហូត​ដល់ ៣០% លើ​តម្លៃ​សិក្សា​សម្រាប់​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ត្រឹម​ថ្ងៃ​ទី ៣១ ខែកក្កដា (​សម្រាប់​ម​ត្តេ​យ្យ អង់គ្លេស និង​ចិន​) និង​ថ្ងៃ​ទី ២៥ ខែសីហា (​ចំណេះ​ទូទៅ​ខ្មែរ​) ។ សាលារៀន​ចាប់​ទទួល​ចុះ​ឈ្មោះ​សិស្ស​ចូល​រៀងរាល់ថ្ងៃ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕