ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គុណភាព​ស្តង់ដារ​ខ្ពស់​ក្នុង​ទីផ្សារ​អន្តរជាតិ​! CAMBODIA BEER ត្រូវ​បាន​ចែកចាយ​ទៅ​កាន់​ទីផ្សារ​ប្រទេស​កូរ៉េ​ខាងត្បូង

6 ខែ មុន

រាជធានីភ្នំពេញ​ ៖ គុណភាព​ផលិតផល​ខ្មែរ​ កាន់តែ​ខ្លាំង​ឡើង​ៗ​ហើយ​! មិន​ត្រឹមតែ​អាច​បំពេញតម្រូវការ​ក្នុងស្រុក​ទេ ថែម​ទាំង​អាច​នាំ​ចេញ​ទៅ​បណ្តា​ទីផ្សារ​ធំ​ៗ​លើ​ពិភពលោក​ទៀត ដូច​ជា​ផលិតផល​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​បាន​នាំ​ចេញ​ផលិតផល​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​,…

រាជធានីភ្នំពេញ​ ៖ គុណភាព​ផលិតផល​ខ្មែរ​ កាន់តែ​ខ្លាំង​ឡើង​ៗ​ហើយ​! មិន​ត្រឹមតែ​អាច​បំពេញតម្រូវការ​ក្នុងស្រុក​ទេ ថែម​ទាំង​អាច​នាំ​ចេញ​ទៅ​បណ្តា​ទីផ្សារ​ធំ​ៗ​លើ​ពិភពលោក​ទៀត ដូច​ជា​ផលិតផល​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​បាន​នាំ​ចេញ​ផលិតផល​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​, ម៉ា​ឡេ​ស៊ី​, សិង្ហ​បុរី​, និង​វៀតណាម កន្លង​មក ​។

ថ្មី​ៗ​នេះ ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ចាប់ដៃ​សហការ​ជាមួយ​ក្រុមហ៊ុន HANWOLBIZ ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល និង​ចែកចាយ​ដ៏​ល្បីល្បាញ​មួយ​នៅ​កូរ៉េ​ខាងត្បូង ដើម្បី​នាំ​យក​ម៉ាក​ផលិតផល CAMBODIA BEER ២ ប្រភេទ​គឺ CAMBODIA PREMIUM និង CAMBODIA BLACK ទៅ​កាន់​ទីផ្សារ​ នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​ ។

ក្រុមហ៊ុន HANWOLBIZ គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ការ​នាំ​ចូល​នូវ​ស្រា​បៀរ ដែល​មានគុណ​ភាព​ខ្ពស់ ដើម្បី​ចែកចាយ​យ៉ាង​ទូលំទូលាយ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង ដោយ​កន្លង​មក ក្រុមហ៊ុន HANWOLBIZ បាន​ធ្វើការ​សហការ​ជាមួយ​ប្រទេស​នេ​ប៉ា​ល់​, ស្រី​លង្កា​, និង​វៀតណាម​ជាដើម ​។

ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស គឺជា​ក្រុមហ៊ុនផលិតស្រាបៀរ និង​ភេសជ្ជៈ​ធំ​មួយ​ក្នុងស្រុក ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​ខ្មែរ ដែល​ផ្តោត​សំខាន់​លើ​គុណភាព​ជា​ចម្បង ជាមួយនឹង​ការ​ផលិត​ស្រប​តាម​ស្តង់ដា​អន្តរជាតិ ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស មាន​សមត្ថភាព​អាច​ផលិត​បាន​គ្រប់​ប្រភេទ​ភេសជ្ជៈ ព្រម​ជាមួយ​ម៉ាក​ផលិតផល CAMBODIA BEER ដែល​មាន​រសជាតិ​ប្លែក​គេ និង​មាន​ជម្រើស​ច្រើន​ប្រភេទ តម្រូវ​តាម​បរិយាកាស​ជួបជុំ​ដែល​អតិថិជន​ចង់បាន​ ។

តាម​រយៈ​ការ​សហការ​នាំ​ចេញ​នេះ នឹង​កាន់តែ​ជួយ​បង្កើន​ភាព​លេចធ្លោ​ដល់​ផលិតផល​ខ្មែរលើ​ទីផ្សារ​អន្តរជាតិ ប្រៀប​ដូច​ជា​ផលិតផល MADE IN CAMBODIA របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស ហើយ​ក៏​អាច​ជា​យុទ្ធសាស្ត្រ​ទាក់ទាញ​បរទេស ឱ្យ​កាន់តែ​ចាប់អារម្មណ៍​លើ​ការ​វិនិយោគ​នៅ​ក្នុងស្រុក ដើម្បី​ជំរុញ​ភាព​រីក​ចម្រើន​នៃ​សេដ្ឋ​ជាតិ​។

ខ្មែរ ប៊ែ​វើ​រី​ជី​ស រោងចក្រ​ស្តង់ដា​លំដាប់​ពិភពលោក​!