ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជួប​របស់​ពិត​ហើយ ស្តង់ CAMBODIA BEER នៅ​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ អ្នកឧកញ៉ា លាង ម៉េ​ង សរសេរ​មុខម្ហូប​ដោយ​ផ្ទាល់​ដៃ

9 ខែ មុន

រាជធានី​ភ្នំពេញ​៖ អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​អគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស កាលពី​រសៀល​ថ្ងៃ​ទី​០២…

រាជធានី​ភ្នំពេញ​៖ អ្នកឧកញ៉ា លាង ម៉េ​ង សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​អគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស កាលពី​រសៀល​ថ្ងៃ​ទី​០២ ខែវិច្ឆិកា នេះ បាន​ចុះ​ជួយ​រៀបចំ​សរសេរ​បញ្ជី​ម្ហូបអាហារ​ជា​ច្រើន​មុខ នៅ​តាម​ស្តង់ CAMBODIA BEER ដោយ​ផ្ទាល់​ដៃ ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​លើក​ទី​១០ នៅ​ឯ​ខេត្ត​កែប​ ។ កាយវិការ​នៃ​ការ ចុះ​សរសេរ​អក្សរ​រាយ​នាម​មុខម្ហូប​លើ​ក្ដារខៀន របស់​អ្នកឧកញ៉ា លាង ម៉េ​ង បាន​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់ ​ចំពោះ​ក្រុមការងារ​ម្ហូបអាហារ និង​ភេសជ្ជៈ​នៅ​តាម​ស្តង់ CAMBODIA BEER ជា​ពិសេស​ការ​ផ្ទិ​ត​ផ្ចង់​សរសេរ​អក្សរ​យ៉ាង​ស្រស់​ស្អាត និង​មាន​របៀបរៀបរយ​គួរ​ឱ្យ​ទាក់ទាញ ។

ហើយ​ថ្ងៃនេះ​ដែរ ហ្វេ​ន​ៗ​អ្នកគាំទ្រ ក៏​ប្រហែលជា​បានដឹង​កាន់តែ​ច្បាស់​ថា អ្នកឧកញ៉ា លាង ម៉េ​ង មិន​ត្រឹមតែ​ជា​សហគ្រិន​ខ្មែរ ប្រឹងប្រែង​កសាង​ម៉ាក​យីហោ​ផលិតផល​ភេសជ្ជៈ​របស់​ខ្មែរ ឱ្យ​បរទេស​បាន​ស្គាល់​ច្បាស់​ប៉ុណ្ណោះ​ទេ តែ​អ្នកឧកញ៉ា ថែម​ទាំង​សរសេរ​អក្សរ​ខ្មែរ បាន​ស្អាត​ថែម​ទៀត​ផង​។ ជា​រឿយ​ៗ អ្នកឧកញ៉ា ថ្នាក់ដឹកនាំ​កំពូល​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស រូប​នេះ តែងតែ​ចុះ​សមរភូមិ​ការងារ​ជាប់​ជាមួយ​បុគ្គលិក​អាជីវករ ដើម្បី​ស្វែង​យល់​ពី​សុខទុក្ខ និង​ជួយ​លើកទឹកចិត្ត​ដល់​ក្រុមការងារ ក៏​ដូច​ជា​ជួប​សំណេះសំណាល​ផ្ទាល់​ជាមួយ​អតិថិជន និង​តំណាង​ចែកចាយ​របស់​ក្រុមហ៊ុន ទូ​ទាំង​ប្រទេស​កម្ពុជា ​។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​លើក​ទី​១០ ជុំ​ទី​៣ ឆ្នាំ​២០២៣​នេះ ប្រារព្ធ​ធ្វើ​ឡើង​នៅ​ខេត្ត​កែប ក្រោម​ប្រធានបទ “​ទាំងអស់​គ្នា​ដើម្បី​ទេសចរណ៍​” ។ ព្រឹត្តិការណ៍​លើ​ឆ្នេរ​ខ្សាច់​នេះ រៀបចំ​ឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​ឆ្នេរកែប ចាប់ពី​ផ្សារ​ក្តាម​រហូត​ដល់​មុខ​សាលាខេត្ត ដោយ​មានការ​រៀបចំ​ស្តង់​តាំងពិព័រណ៍ ឆាក​ប្រគុំ​តន្ត្រី និង​ឆាក​កម្សាន្ត​ប្លែក​ៗ​ជា​ច្រើន​ប្រភេទ ។

អាស្រ័យ​ហេតុនេះ សូម​បងប្អូន​សាធារណជន ទាំង​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ​អញ្ជើញ​ចូលរួម​ទស្សនា​ដោយ​សេរី ជា​ពិសេស​កុំ​ភ្លេច​ឆ្លៀត​ចូល​គាំទ្រ​ម្ហូបអាហារ និង​ភេសជ្ជៈ នៅ​តាម​ស្តង់​របស់ CAMBODIA BEER ដើម្បី​អ៊ុត​មើល​មុខម្ហូប​អាហារ​ឆ្ងាញ់​ៗ​លើ​ក្ដារខៀន ដែល​សរសេរ​ដោយ​ផ្ទាល់​ដៃ​របស់ អ្នកឧកញ៉ា លាង ម៉េ​ង ៕ អត្ថបទសហការ