ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Smart Axiata សម្ពោធ​របាយការណ៍​ចីរភាព​ទី 9 ដោយ​ត្រួសត្រាយ​សកម្មភាព ESG នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា

1 អាទិត្យ មុន

រាជធានីភ្នំពេញ, ប្រទេស​កម្ពុជា ៖ នៅ​ថ្ងៃ​ទី 30 ខែសីហា ឆ្នាំ 2024 ក្រុមហ៊ុន Smart…

រាជធានីភ្នំពេញ, ប្រទេស​កម្ពុជា ៖ នៅ​ថ្ងៃ​ទី 30 ខែសីហា ឆ្នាំ 2024 ក្រុមហ៊ុន Smart Axiata បាន​ប្រារព្ធ​នូវ​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ ដោយ​ការ​ដាក់​សម្ពោធ​របាយការណ៍​ចីរភាព​ឆ្នាំ 2023 របស់​ខ្លួន ដើម្បី​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​លើ​ការ​ប្តេជ្ញា​យូរអង្វែង​របស់​ខ្លួន​លើ​ចីរភាព​ ។ គំនិត​ផ្តួចផ្តើម​នេះ ជា​សក្ខីភាព​នៃ​តួនាទី​របស់​ក្រុមហ៊ុន Smart Axiata ក្នុង​នាម​ជា​អ្នកដឹកនាំ​ក្នុង​ការ​លើកកម្ពស់​ចីរភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ប្រកាន់​យក​ចីរភាព​ជា​គោលការណ៍​ស្នូល ក្នុង​ការ​ប្រកប​អាជីវកម្ម​ ។

ព្រឹត្តិការណ៍​នេះ ប្រារព្ធ​ឡើង​ក្រោម​មូលបទ «​បង្កើន​ទំនុកចិត្ត​សម្រាប់​អនាគត​ប្រកបដោយ​ចីរភាព​» ដោយ​មាន​អ្នកចូលរួម​ប្រមាណ ២០០​ នាក់ ក្រោម​អធិបតីភាព​របស់ ឯកឧត្តម សូ វិ​សុ​ទ្ធី រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ឯកឧត្តម Shaharuddin Onn ឯកអគ្គរដ្ឋទូត​ម៉ា​ឡេ​ស៊ី​ប្រចាំ​កម្ពុជា និង​ឯកឧត្តម​បណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូត​ឥណ្ឌូ​ណេ​ស៊ី​ប្រចាំ​កម្ពុជា ​។ អ្នកចូលរួម​ក៏​មាន​តំណាង​មក​ពី​ក្រសួង ស្ថានទូត សភាពាណិជ្ជកម្ម ដៃគូ​អាជីវកម្ម​ឯកជន​ល្បី​ៗ តំណាង​ពី​អង្គការសហប្រជាជាតិ អង្គការក្រៅរដ្ឋាភិបាល និស្សិត និង​អ្នក​សារ​ព័​ត៏​មាន​ផ្សេង​ៗ​។ ការ​ប្រមូលផ្តុំ​ចម្រុះ​នេះ​ជួយ​សម្រួល​ដល់​ការ​ពិភាក្សា​ដ៏​សម្បូរ​បែប និង​ការ​កសាង​ទំនាក់ទំនង​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ ក្នុង​គោលបំណង​ជំរុញ​កិច្ចសហការ ប្រកបដោយ​ចីរភាព​នៅ​ទូ​ទាំង​ប្រទេស ​។

លោក Ziad Shatara នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន Smart Axiata បាន​មាន​ប្រសាសន៍​ថា «នៅ Smart Axiata ចីរភាព​ត្រូវ​បាន​បង្កប់​នៅ​ក្នុង​គ្រោង​នៃ​អាជីវកម្ម​របស់​យើង​ ។ វា​មិនមែន​ជា​យុទ្ធសាស្ត្រ​ទីផ្សារ​ទេ ប៉ុន្តែ​ជា​មូលដ្ឋាន​គ្រឹះ​ដែល​យើង​ប្រតិបត្តិ​ជា​ប្រចាំ និង​កំណត់​ភាព​ជោគជ័យ​របស់​យើង​ ។ យើង​ប្តេជ្ញា​បង្កើត​ចេញ​ជា​សមិទ្ធផល​ជាក់ស្តែង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​មានការ​រួម​បញ្ចូល​គោលការណ៍ ESG ទៅ​ក្នុង​គ្រប់​សកម្មភាព​នៃ​អាជីវកម្ម​របស់​យើង​»​។

វឌ្ឍនភាព​នៅ​ក្រោម​សសរស្តម្ភ​ទាំង​បួន ៖ កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ចីរភាព​របស់​ក្រុមហ៊ុន Smart Axiata ត្រូវ​បាន​ដឹកនាំ​ដោយ​សសរស្តម្ភ​សំខាន់​ៗ​ចំនួន​បួន ស្រប​តាម​ក្រុមហ៊ុន Axiata Group ដែល​រួម​មាន ការ​ជំរុញ​សង្គម​ឌី​ជី​ថ​ល ការ​ជំរុញ​សេដ្ឋកិច្ច​បៃតង ការ​លើកកម្ពស់​ប្រជាជន និង​សហគមន៍ និង​ការ​នាំមុខ​ខាង​អភិបាលកិច្ច និង​ទប់ស្កាត់​ហានិភ័យ​ ។

ការ​ជំរុញ​សង្គម​ឌី​ជី​ថ​ល ៖ នៅ​ក្រោម​សសរស្តម្ភ​នេះ ក្រុមហ៊ុន Smart Axiata បាន​បញ្ជាក់​ពី​ការ​រួមចំណែក​យ៉ាង​សំខាន់​របស់​ខ្លួន​ក្នុង​ការ​អភិវឌ្ឍ​កម្ពុជា​តាម​រយៈ​ការ​វិនិយោគ ដោយ​បញ្ចូល​ទឹកប្រាក់​ចំនួន 462 លាន​ដុល្លារ​ជា តម្លៃបន្ថែម​សរុប (Gross Value Added – GVA) ដល់​កំណើនសេដ្ឋកិច្ច និង​គាំទ្រ​ការងារ​ជាង 48,493 ​។ ក្រុមហ៊ុន​បាន​ពង្រីក​ការ​បោះ​ជំហាន​របស់​ខ្លួន ដោយ​ផ្តល់​អ៉ីនធឺ​ណិ​ត​ល្បឿន​លឿន និង​មាន​ស្ថេ​រ​ភាព តាម​រយៈ Smart Fiber Optic និង​ការ​ដាក់​ឱ្យ​ដំណើរការ អង់​តែ​ន​ចំនួន 162 ដើម្បី​បង្កើន​គុណភាព​សេវាកម្ម​ ។ លើស​ពី​នេះ ក្រុមហ៊ុន Smart បាន​សម្ពោធ “Smart for Business” ដោយ​ផ្តល់​ជូន​នូវ​ដំណោះស្រាយ​ឌី​ជី​ថ​ល​ចំនួន 9 ដើម្បី​ជួយ​ឱ្យ​អាជីវកម្ម​ក្នុងស្រុក​ដំណើរការ​កាន់​ប្រកបដោយ​ប្រសិទ្ធភាព​ ។

ការ​ជំរុញ​សេដ្ឋកិច្ច​បៃតង ៖ ក្រុមហ៊ុន Smart Axiata បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​របស់​ខ្លួន​ក្នុង​ការ​សម្រេច​បាន​នូវ ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​សរុប​ស្មើ​សូន្យ ឬ Net-Zero ដោយ​ផ្តោត​លើ​ការ​កាត់​បន្ថយ​ការ​បំ​ភាយ Scope 1 និង​កាត់​បន្ថយ​ការ​បំ​ភាយ Scope 2 ទោះបីជា​តម្រូវការ​កើនឡើង​ក៏​ដោយ​។ ក្រុមហ៊ុន Smart បង្ហាញ​ពី​មហិច្ឆតា​របស់​ខ្លួន​ក្នុង​ការ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ជាមួយនឹង​គំនិត​ផ្តួចផ្តើម​គោលដៅ​ផ្អែក​លើ​វិទ្យាសាស្ត្រ​ដោយ​ការ​ប្រមូល​ទិន្នន័យ​មូលដ្ឋាន​សម្រាប់​ការ​បំ​ភាយ Scope 3 ដែល​ជា​ការ​បំ​ភាយ​ដោយ​ប្រយោល​។ ជាង​នេះ​ទៅ​ទៀត ក្រុមហ៊ុន Smart បាន​ចាប់ផ្ដើម​ត្រួតពិនិត្យ​ការ​ប្រើប្រាស់​ទឹក ដែល​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​ខ្លួន​ចំពោះ​ការ​ថែរក្សា​បរិស្ថាន​ ។

ការ​លើកកម្ពស់​ប្រជាជន និង​សហគមន៍ ៖ ក្រុមហ៊ុន​បាន​ធ្វើការ​បណ្តាក់ទុន​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស ដោយ​ផ្តល់​នូវ​ការ​បណ្តុះបណ្តាល​លំដាប់​ពិភពលោក និង​ការ​លើកកម្ពស់​ភាព​ចម្រុះ សមធម៌ និង​បរិ​យា​ប័ន្ន ដោយ​មាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ចំនួន 36% ជា​ស្ដ្រី​ ។ ដោយ​មាន​បុគ្គលិក​មក​ពី​ជាង 10 ប្រទេស​ផ្សេង​ៗ​គ្នា Smart ពិតជា​លើកកម្ពស់​បរិយាកាស​ពហុ​វប្បធម៌​នៅ​ក្នុង​ក្រុមហ៊ុន​ ។ ក្រុមហ៊ុន​នេះ​ក៏​សម្រេច​បាន​នូវ​ពិន្ទុ 84% នៅ​ក្នុង​ការ​ស្ទង់​មតិ​បុគ្គលិក ដែល​មានការ​វាយតម្លៃ​ពី​ភាគី​ទី​បី ។ ដើម្បី​លើកកម្ពស់​សហគមន៍ ក្រុមហ៊ុន Smart បាន​បណ្តាក់ទុន​ចំនួន 566,892 ដុល្លារ​អា​មេ​រិ​ក រួម​បញ្ចូល​ពីលើ​ប្រាក់​បរិច្ចាគ 1% នៃ​ចំណូល​សរុប​របស់​ខ្លួន ដល់​មូលនិធិ​នៃ​ការ​កសាង​សមត្ថភាព ការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន (CBRD) ដោយ​ផ្តោត​លើ​ការ​អប់រំ ជំនាញ​ឌី​ជី​ថ​ល និង​កម្មវិធី STEM និង​បាន​ផ្ដល់​ផល​ដល់​បុគ្គល 135,189 នាក់ ​។

នាំមុខ​ខាង​អភិបាលកិច្ច និង​ទប់ស្កាត់​ហានិភ័យ ៖ ដើម្បី​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​ខ្លួន​លើ​សុវត្ថិភាព​របស់​អិ​តិ​ថ​ជន ក្រុមហ៊ុន Smart បាន​ដាក់​នូវ​វិធានការ​សុវត្ថិភាព ដូច​ជា Next Generation Signaling Firewall ដើម្បី​ការពារ​អតិថិជន និង​ទិន្នន័យ​អាជីវកម្ម​។ ក្រុមហ៊ុន​មាន​អភិបាលកិច្ច​ដ៏​តឹងរ៉ឹង ដើម្បី​ប្រឆាំង​អំពើ​ពុក​រលួយ ការ​ស៊ីសំណូក ការ​រំលោ.ភសិទ្ធិ​មនុស្ស ព្រមទាំង​មានការ​រាយការណ៍​ទិន្នន័យ ESG ប្រកបដោយ​តម្លាភាព ដើម្បី​បង្កើន​ទំនុកចិត្ត​របស់​ភាគី​ពាក់ព័ន្ធ​ ។

ជាមួយនឹង​ការ​ចេញផ្សាយ​របាយការណ៍​នេះ ក្រុមហ៊ុន Smart Axiata បាន​ដើរតួ​ជា​គំរូ​មួយ​នៅ​ក្នុង​ការ​អនុវត្ត ESG ដោយ​ពង្រឹង​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន ជា​សាជីវកម្ម​ដែល​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ មានការ​ប្តេជ្ញា​ចំពោះ​ប្រតិបត្តិការ​អាជីវកម្ម​ប្រកបដោយ​តម្លាភាព និង​ក្រមសីលធម៌​ ។ Smart ក៏​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​នានា​នៅ​ប្រទេស​កម្ពុជា ចាប់​យក​ចីរភាព​ជា​កាតព្វកិច្ច​របស់​ខ្លួន ប្រកបដោយ​ក្រមសីលធម៌ និង​បង្កើត​ជា​អត្ថប្រយោជន៍​ដល់​សហគមន៍​ ៕ អត្ថបទសហការ