ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គន្លឹះ​ពិសេស​ចិញ្ចឹម​កូន​ដោយ​មិន​មាន​ភាព​តានតឹង !

6 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រឹងប្រែង​ខ្លាំង​ពេក ! អ្នក​បារម្ភ​អំពី​កូន​ខ្លាំង​ពេក ! អ្នករក​ឃើញ​ថា អ្នក តែងតែ​ប្រញាប់ប្រញាល់ អន្ទះអន្ទែង…

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រឹងប្រែង​ខ្លាំង​ពេក ! អ្នក​បារម្ភ​អំពី​កូន​ខ្លាំង​ពេក ! អ្នករក​ឃើញ​ថា អ្នក តែងតែ​ប្រញាប់ប្រញាល់ អន្ទះអន្ទែង ហើយ​ជីវិត​មិនសូវ​មាន​ភាព​រីករាយ ! ។ ប្រសិនបើ​អ្នក មាន​ចំណុច​ទាំងនេះ អ្នក​ពិត​ត្រូវការ​គន្លឹះ​មួយ​ចំនួន ដើម្បី​ចិញ្ចឹម​កូន​ដោយ​គ្មាន​ភាព​តានតឹង ។ ស្ត្រេ​ស គឺជា​រឿង​ធម្មតា​ណាស់នា​ពេល​បច្ចុប្បន្ន​នេះ គឺ​ដោយសារ​តែ​ការ​ប្រញាប់ប្រញាល់​របស់​យើង​ក្នុង​ការ​បំពេញការងារ​គ្រប់យ៉ាង និង​មិន​បាន​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ខ្លួនឯង ដើម្បី​ធ្វើ​អ្វីមួយ​បាន​ត្រឹមត្រូវ ។

មាន​គន្លឹះ​ងាយ​ៗ​ក្នុង​ការ​ការ​ចិញ្ចឹម​កូន​ដោយ​គ្មាន​ភាព​តានតឹង ៖
-​ ​ព្យាយាម និង​រក្សា​ភាព​ស្ងប់ស្ងាត់ ៖ ប្រសិនបើ​វា​មិន​សំខាន់​ទេ កុំ​គិត​ច្រើន កុំ​ប្រតិកម្ម​ខ្លាំង​ពេក ហើយ​បន្តដំណើរ​ទៅ​មុខ​ទៀត ។
-​ ​ម៉ោង​អាហារ ៖ ធ្វើ​ឱ្យ​ម៉ោង​ញ៉ាំ​អាហារ​មិន​មាន​ភាព​តានតឹង មិន​មានការ​ដោះស្រាយ​បញ្ហា ប៉ុន្តែ​ជា​ពេលវេលា​ដែល​ក្រុម​គ្រួសារ​អ្នក​រីករាយ​ជាមួយ​គ្នា ។
-​ ​កាត់​បន្ថយ​ការ​រំពឹង​ទុក​របស់​អ្នក ចំពោះ​អាកប្បកិរិយា​របស់​កូន ជា​ពិសេស​អ្នក​ដែល​មានកូន​ច្រើន កុំ​រំពឹង​ថា ពួក​គេ​នឹង​ដូច​គ្នា ។
-​ ​ជំនួស​ឱ្យ​ការ​និទានរឿង​ឱ្យ​កូន​ស្តាប់​រាល់ថ្ងៃ អ្នក​ក៏​អាច​ចាក់​ជា​សំល​ឡង ឬ​យូ​ធូប ដើម្បី​សន្សំ​ពេលវេលា និង​ថាមពល​របស់​អ្នក ។

-​ ​បង្កើត​ទម្លាប់​ចាំបាច់​មួយ​ចំនួន ៖ ជំនួស​ឱ្យ​ការ​ចោល​អ្វី​ៗ​គ្រប់យ៉ាង ហើយរ​ត់ទៅ​លេង ញ៉ាំ មើល​ទូរទស្សន៍ លេង​ថេ​ប្លេ​តរបស់​ពួក​គេ ត្រូវ​ប្រាកដ​ថា ពួក​គេ​ត្រូវ​ទុកដាក់​ស្បែកជើង កាបូប អាវ​នៅ​កន្លែង​សមរម្យ ។ ឱ្យ​ពួក​គេ​ជួយ​សម្អាតផ្ទះ លាងចាន ឬ​ការងារ​ផ្សេង​ទៀត​តាម​អាយុ​របស់​ពួក​គេ មុន​ពេល​ពួក​គេ​អាច​ធ្វើ​អ្វី​ផ្សេង​ទៀត​ដែល​សប្បាយ ។
-​ ​កុំ​ចេះ​តែ​រំពឹង​ទុក កុំ​ចេះ​តែ​ស្មាន ដូច្នេះ​ចូរ​និយាយ​ជាមួយ​កូន​របស់​អ្នក មុន​ពេល​អ្នក​ទៅ​កន្លែង​ណាមួយ ហើយ​ប្រាប់​ពួក​គេ​ពី​របៀប​ដែល​អ្នក​រំពឹង​ថា ពួក​គេ​នឹង​មាន​អាកប្បកិរិយា និង​សកម្មភាព​បែប​ណា ។ ប្រាប់​ពួក​គេ​ថា ពួក​គេ​នឹង​មាន​ផលវិបាក ប្រសិនបើ​ពួក​គេ​ធ្វើ​សកម្មភាព​មិន​សមរម្យ ឬ​បដិសេធ​មិន​ព្រម​ចាកចេញ​មក​វិញ ។

-​ ​ទទួលស្គាល់​ថា ពេល​ខ្លះ​ពួក​គេ​ខូច ពីព្រោះ​ចង់បាន​អ្នក​នៅ​ក្បែរ ដូច្នេះ​ប្រសិនបើ​អ្នក​នឹង​ធ្វើ​ការងារ​អ្វីមួយ ត្រូវ​ប្រាកដ​ថា អ្នក​ទៅ​ក្បែរ និង​និយាយ​ប្រាប់​កូន​ជា​មុន​សិន ។
-​ ​ទទួលស្គាល់​នូវ​អ្វី​ដែល​បង្ក​ឱ្យ​អ្នកមាន​ភាព​តានតឹង ហើយ​ព្យាយាម​ដោះស្រាយ​វា​ឱ្យ​បាន​ល្អ ។ ទុក​ពេលវេលា​ឱ្យ​ខ្លួនឯង​ឱ្យ​ច្រើន ស្រឡាញ់​ខ្លួនឯង ហើយ​មានចិត្ត​ល្អ​ចំពោះ​ខ្លួនឯង ។
-​ ​សរសេរ​កំណត់ហេតុ​ប្រចាំ​ថ្ងៃ​របស់​អ្នក ដើម្បី​ងាយស្រួល​តាមដាន និង​ដឹង​ថា​មានរឿង​អ្វីខ្លះ​ដែល​ធ្វើ​ឱ្យ​អ្នក​តានតឹង ដើម្បី​អាច​ឱ្យ​អ្នក​ងាយស្រួល​ដោះស្រាយ ។
-​ ​កុំ​ភ្លេច​ខ្លួនឯង ៖ គ្មាន​អ្វី​អាក្រក់​ជាង​ការ​ផ្ទេរ​ភាព​តានតឹង​ទៅ​កូន​របស់​អ្នក​ទេ ពីព្រោះ​ពួក​គេ​កំពុងចម្លង​អាកប្បកិរិយា​របស់​អ្នក​រាល់ថ្ងៃ ។

-​ ​គេង​ឱ្យ​បាន​គ្រប់គ្រាន់ ៖ ការ​គេង គឺជា​វិធី​ព្យាបាល​ភាព​តានតឹង​ដ៏​អស្ចារ្យ ។
-​ ​សរសេរ​កំណត់ហេតុ​ដឹងគុណ ហើយ​កត់ត្រា​សមិទ្ធផល​របស់​អ្នក​រាល់ថ្ងៃ ។ នៅ​ពេល​អ្នក​មិន​សប្បាយចិត្ត តានតឹង និង​អស់កម្លាំង អ្នក​អាច​យក​វា​មក​មើល ហើយ​ឆ្លុះ​បញ្ចាំង​ពី​ចម្ងាយ​ដែល​អ្នក​បាន​ដើរមក និង​អ្វី​ដែល​អ្នក​បាន​ធ្វើ ។ វា​ល្អ​ជាង​ការ​ចង​ចាំ​ភាព​តានតឹង​ដ៏​អាក្រក់​ទាំង​អស់នោះ ៕ ប្រភព ៖ kensingtonmums

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់​ថ្នាក់​ទី ១២ ចាប់​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​ពី​ថ្ងៃនេះ​តទៅ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ២០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ និង​បន្ថែម​កម្មវិធី​សិក្សា​អម​អន្តរជាតិ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕