ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

New Era ម៉ាក​យីហោហាង​ដ៏​ល្បី​របស់​ទីក្រុង​ញ៉ូ​វយក សហរដ្ឋអាមេរិក ​បើកហាង​ទី​ ១ និង​ដំបូងបង្អស់​នៅ​កម្ពុជា

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ New Era ជា​ម៉ាក​យីហោ​ហាង​ដ៏​ល្បីល្បាញ​ទូ​ទាំង​សកលលោក​មួយ​ដែល​គ្រប់​គ្នា​ស្គាល់​ថា​ ជា​យីហោ​មួក និង​សម្លៀក​បំពាក់ ដ៏​ទាន់សម័យ​ឈានមុខ​គេ​រួម​ទាំង​មាន​ដើម​កំណើត​ពី​ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក​ នោះ…

រាជធានី​ភ្នំពេញ ៖ New Era ជា​ម៉ាក​យីហោ​ហាង​ដ៏​ល្បីល្បាញ​ទូ​ទាំង​សកលលោក​មួយ​ដែល​គ្រប់​គ្នា​ស្គាល់​ថា​ ជា​យីហោ​មួក និង​សម្លៀក​បំពាក់ ដ៏​ទាន់សម័យ​ឈានមុខ​គេ​រួម​ទាំង​មាន​ដើម​កំណើត​ពី​ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក​ នោះ ឥឡូវនេះ​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​យើង​ហើយ ដោយ​បានបើក​ដំណើរការ​ហាង​ជា​លើក​ដំបូង​បង្អស់ នៅ​ផ្សារ​ទំនើប អ៉ីអន ម៉​ល ភ្នំពេញ ជាន់​ទី ​១ កាលពី​ថ្ងៃ​ទី ​១៣ មក​រា ២០២៥ ។

ការ​បើក​ដំណើរការ​ហាង​នេះ​ដែរ ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ដាក់​ការ​ពង្រីក​ម៉ាក​យីហោ​របស់ New Era នៅ​ទូ​ទាំង​អាស៊ី​អាគ្នេយ៍​ផង​ដែរ ។ ក្នុងពេលបើក​ដំណើរការ​ហាង​នេះ​ឃើញ​ថា​ ទទួល​បាន​ចំណាប់​អារ​ម្ម​ណ៏​ជា​ច្រើន​ពី​សំណាក់​សិល្បករ​ដ៏​មាន​ប្រជាប្រិយភាព តារា​រ៉េ​ប អ្នក​បង្កើត​មាតិការ រួម​ទាំង​តារា​ម៉ូ​ដែល និង​គាំទ្រ​ទាំងអស់​ដែរ​ធ្វើ​ឲ្យ​មាន​ភាព​រំជើបរំជួល ត្រេកអរ​ជា​ខ្លាំង​ ។ វត្តមាន​របស់​ពួក​គាត់​បាន​បង្កើត​ឲ្យ​មាន​បរិយាកាស​ដ៏​រស់​រវើក ដោយ​បង្ហាញ​ពី​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ​របស់​ម៉ាក​យីហោ New Era ហើយ​បង្ហាញ​ពី​កា​រត​ភ្ជាប់​ទៅ​នឹង​វប្ប​ធ​ម៍ ការ​ច្នៃប្រឌិត និង​ភាព​ទាន់សម័យ ស៊ី​វិ​ល័យ​ ។

បន្ថែម​ពី​នេះ​ទៀត ការ​បើក​ដំណើរ​ហាង​នេះ​ គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​បេសកកម្ម​របស់​ម៉ាក​យីហោ New Era មួយ​នេះ ដែល​បច្ចុប្បន្ន​នេះ តម្រូវការ និង​សន្ទុះ​នៃ​ការ​ពេញ​និយម​នៃ​មួក​ទាន់សម័យ រួម​ទាំង​គុណភាព​ខ្ពស់​នៅ​ក្នុង​តំបន់​មានការ​កើនឡើង​គួរ​អោ​យក​កត់សម្គាល់ ។ King Chi ជាតា​រា​រ៉េ​ប​ដ៏​ល្បីឈ្មោះ​មួយ​រូប​បាន​ចែករំលែក​ចំណាប់​អារ​ម្ម​ណ៏​ថា​ ៖ «ម៉ាក​យីហោ New Era ជា​ប្រេ​ន​តែ​មួយ​ដែល​ខ្ញុំ​ស្រលាញ់ និង​ចូល​ចិត្ត និង​បាន​ប្រើប្រាស់យូរណាស់​មក​ហើយ គ្រាន់តែ​ដឹង​ថា ​ម៉ាក​យីហោ​មួយ​នេះ​បាន​បង្ហាញខ្លួន​នៅ​លើ​ទឹកដី​ព្រះរាជាណាចក្រកម្ពុជា ខ្ញុំ​ពិតជា​មាន​អារ​ម្ម​ណ៏​ថា ​រំភើប​ខ្លាំង​មែនទែន ព្រោះថា​ឥឡូវនេះខ្ញុំ​ចង់ទៅ​ទិញ និង​រើស​ម៉ូដដែល​ខ្ញុំ​ស្រលាញ់​ពេល​ណា​ក៏​បាន ពិតជា​ផ្ដល់​ភាព​ងាយស្រួល​ដល់​ខ្ញុំ​មែនទែន ខ្ញុំ​ចូល​ចិត្ត​ផលិតផល​ម៉ាក​យីហោ New Era នេះ​ណាស់​ដោយសារ​វា​ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​ថាមពល​ល្អ​ៗ និង​វិស័យ​លេង​ម៉ូដនៅ​ទី​នេះ​ផង​ដែរ​» ។​

ម៉ាក​យីហោ New Era ដែល​បាន​ស្គាល់​ថា ​ជា​ម៉ាក​មួក និងសម្លៀក​បំពាក់​ដែរ​មានគុណ​ភាព​ខ្ពស់ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ១៩២០ ​។ ក្នុង​នាម​ជា​អ្នក​ផលិត និង​ផ្គត់​ផ្គត់ ផ្ទាល់​ដល់ Major League Baseball (MLB), National Football League (NFL) និងកីឡា​ផ្សេង​ទៀត New Era ទទួល​បានការ​គាំទ្រ និង មាន​កិត្យានុភាព​ខ្លាំង​ ។ រីឯ​ម៉ាក​យីហោ New Era មិន​ត្រឹមតែ​មាន លក់​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ទទួល​បានការ​សហកា​គាំទ្ររ​ជាមួយនឹង​តន្ត្រីករ អត្ត​ព​លិ​ក និង​អ្នក​រចនា​ម៉ូត​ដ៏​ល្បីល្បាញ​ជា​ច្រើន​ទៀត​ផង​ដែរ​ ។

សូម​អញ្ជើញ​មក​ហាង New Era ដំបូង​គេ​បង្អស់​ដែល​មា​នទី​តាំងនៅ ផ្សារ​ទំនើប អ៉ីអន ម៉​ល ភ្នំពេញ ជាន់​ផ្ទាល់​ដី​ឬ Pop-Up Store ទាំង 2 សាខា​ដែល​មា​នទី​តាំងនៅ ផ្សារ​ទំនើប អ៉ីអន ម៉​ល សែន​សុខ ជាន់​ផ្ទាល់​ដី និងនៅ​ផ្សារ​ទំនើប​ជីប ម៉ុង ២៧១ មេ​ហ្គា ម៉​ល ជាន់​ទី​ ១
ម៉ោង​ធ្វើការ​: 09:00​ព្រឹក – 10:00​យប់
សម្រាប់​ព័ត៌មាន​បន្ថែម អាច​ចូល​ទៅ​កាន់​គេហទំព័រ Facebook Page: @New Era Cap Cambodia
លេខ​ទំនាក់ទំនង ៖ 070428384
លោក យ៉​ក់ វិចិត្រ
អ្នកគ្រប់គ្រង​ផ្នែក​ប្រតិបត្តិ​នៃ New Era Cambodia
អ៉ី​ម៉ែ​ល​: neweracapkh.sensok@gmail.com ៕ អត្ថបទសហការ