រថយន្តអគ្គិសនី ម៉ាក AITO ដែលលក់ដាច់បំផុតរបស់ចិន ចាប់ផ្តើមនាំចូល និងចែកចាយ នៅលើទីផ្សារកម្ពុជា
រាជធានីភ្នំពេញ ៖ រថយន្តដើរដោយថាមពលអគ្គិសនីដ៏ទំនើបម៉ាក AITO ដែលជាផលិតផល បង្កើត និងរចនារួមគ្នា ដោយក្រុមហ៊ុន SERES Group…
រាជធានីភ្នំពេញ ៖ រថយន្តដើរដោយថាមពលអគ្គិសនីដ៏ទំនើបម៉ាក AITO ដែលជាផលិតផល បង្កើត និងរចនារួមគ្នា ដោយក្រុមហ៊ុន SERES Group…
រាជធានីភ្នំពេញ ៖ រថយន្តដើរដោយថាមពលអគ្គិសនីដ៏ទំនើបម៉ាក AITO ដែលជាផលិតផល បង្កើត និងរចនារួមគ្នា ដោយក្រុមហ៊ុន SERES Group និង Huawei បានក្លាយជាម៉ាករថយន្ត ដែលប្រណីត និងលក់ដាច់បំផុតនៅ ក្នុងប្រទេសចិនអស់រយៈពេល ២៤ខែជាប់ៗគ្នា ។ រថយន្តនេះ បានចាប់ផ្ដើមប្រកាសនាំចូលនិងចែកចាយ លើទីផ្សារប្រទេសកម្ពុជាជាផ្លូវការ ។
រថយន្តនេះត្រូវបានចាប់ផ្តើមដាក់ឱ្យដំណើរការ ជាផ្លូវការទៅកាន់ទីផ្សារអន្តរជាតិ កាលពីខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីការបង្ហាញខ្លួនលើកដំបូង នៅឯពិព័រណ៍ រថយន្តនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីខែតុលា ឆ្នាំ២០២៤ រួចមក ។ កម្ពុជាបាន ក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលរថយន្តដើរដោយថាម ពលអគ្គិសនី AITO បានចូលមកដល់ ។
ក្រុមហ៊ុន SDB Group បានក្លាយជាក្រុមហ៊ុនចែកចាយផ្តាច់មុខ ក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុននេះ បានប្តេជ្ញានាំយករថយន្ត ដើរដោយថាមពលអគ្គិសនី ដែលមានបច្ចេកវិទ្យាទំនើបប្រណីត និងសន្សំសំចៃបំផុត មកកាន់ទីផ្សារកម្ពុជា ជាមួយការធានាសេវាកម្ម ក្រោយការលក់ដ៏ទូលំទូលាយសម្រាប់ រថយន្តដើរដោយថាមពលអគ្គិសនីរបស់ប្រទេសចិន មកកាន់ប្រទេសកម្ពុជា ។ ក្រុមហ៊ុនក៏នឹងបង្កើតបណ្តាញសេវា បញ្ចូលថាមពល ក្នុងប្រទេសកម្ពុជា ផងដែរ ។
រថយន្តដើរដោយថាមពលអគ្គិសនី AITO គឺជាផលិតផលបច្ចេកវិទ្យាទំនើប និងប្រណីតបំផុត ដែលបានជាប់ចំណាត់ថ្នាក់លេខ១ ទាំងចំនួន នៃការលក់ និងគុណភាព នៅក្នុងប្រទេសចិន ។ AITO គឺជាក្រុមហ៊ុនរថយន្ត ដើរដោយថាមពលអគ្គិសនីដ៏ល្បី ដែលបានដំណើរការនៅក្នុងប្រទេសចិន អស់ រយៈពេលជាច្រើនឆ្នាំ ហើយក្រុមហ៊ុនក៏បានចាប់ផ្តើម ពង្រីកទីផ្សារក្រៅប្រទេសផងដែរ បន្ទាប់ពីជោគជ័យ និងទទួលបានការគាំទ្រយ៉ាងខ្លាំង ក្នុងប្រទេសចិន ។
ដោយគិតពីគុណភាព ប្រណីតភាព បច្ចេកវិទ្យាទំនើប និងភាពវៃឆ្លាត និងមានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ប្រជាជនកម្ពុជា លើរថយន្តអគ្គិសនីផងនោះ ក្រុមហ៊ុន SDB រំពឹងថា រថយន្តនេះនឹងទទួលបានការគាំទ្រខ្លាំង ពីអ្នកប្រើប្រាស់រថយន្តអគ្គិសនី នៅកម្ពុជា ។
នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ នេះ ក្រុមហ៊ុន SDB ក៏បានរៀបចំកម្មវិធីសម្ពោធភ្នាក់ងារចែកចាយផ្តាច់មុខ រថយន្ត ម៉ាក AITO នៅកម្ពុជា ធ្វើឡើងនៅទីតាំងលក់រថយន្ត SDB ផ្លូវសហព័ន្ធរុស្សី ទល់មុខរាជបណ្ឌត្យសភាកម្ពុជា ។ រថយន្តថ្មី ៣ ស៊េរីរបស់ AITO ត្រូវបានដាក់តាំងបង្ហាញ នៅក្នុងព្រឹត្តិការណ៍សម្ពោធនេះ ដោយផ្តល់ឱ្យអ្នកចូលរួម បានបើកបរសាកល្បងផងដែរ ។ អ្នកចូលរួមបានបង្ហាញ ការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះភាពប្រណីត គុណភាព និងបច្ចេកវិទ្យាទំនើប របស់រថយន្តនេះ ។
លោក DONG HUAIGUI អគ្គនាយកក្រុមហ៊ុន SDB បានមានប្រសាសន៍ថា ទីផ្សាររថយន្តអគ្គិសនីក្នុងប្រទេសកម្ពុជា គឺដូចជាទីផ្សាររថយន្តអគ្គិសនី របស់ប្រទេសចិន កាលពីជាង ១០ ឆ្នាំមុនដែរ គឺមានអត្រា នៃការប្រើប្រាស់រថយន្តអគ្គិសនីយ៉ាងខ្លាំង និងមានអត្រាកំណើនយ៉ាងឆាប់រហ័ស ។ រាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយគាំទ្រ ជាបន្តបន្ទាប់ ។ ក្រុមហ៊ុន SDB មានទំនុកចិត្ត និងរំពឹងទុកខ្លាំង សម្រាប់ការអភិវឌ្ឍន៍រថយន្តអគ្គិសនី នៅក្នុងប្រទេសកម្ពុជា ។ សម្រាប់រថយន្តអគ្គិសនីម៉ាក AITO គឺជាផលិតផលដែលរួមគ្នាបង្កើត និងរចនាដោយ SERES Group និង Huawei វាបានក្លាយជាម៉ាករថយន្តប្រណីត ដែលលក់ដាច់បំផុតនៅក្នុងប្រទេសចិន ។ មិនត្រឹមតែមានមុខងារជំនួយឆ្លាតវៃ ក្នុងការបើកបរ ក្នុងនោះបច្ចេកវិទ្យា ក៏ទំនើបជាងម៉ូដែលផ្សេងទៀត នៃរថយន្តអគ្គិសនី ចេញដំណាលគ្នានៅលើទីផ្សារ ដែលត្រូវបានផ្ទៀងផ្ទាត់យ៉ាងពេញលេញ ដោយទីផ្សារ និងទទួលស្គាល់ដោយអ្នកប្រើប្រាស់ ។
រថយន្តដើរដោយថាមពលអគ្គិសនី AITO គឺជារថយន្តអគ្គិសនី ដែលមិន ត្រឹម តែបំពាក់ដោយបច្ចេកវិទ្យាទំនើបប៉ុណ្ណោះទេ ថែមទាំងមានរូបរាងធំទូលាយ ផងដែរ ។ រថយន្ត AITO មានមុខងារស្នូលចំនួនបួនគឺ៖ សុវត្ថិភាព និងភាព វៃឆ្លាត ជារថយន្តកូនកាត់ កៅអីដែលអាចបត់បែនបាន និងមុខងារឆ្លាត វៃ កម្រិតខ្ពស់ ។ មុខងារទាំងនេះគាំទ្រជម្រើសថាមពលច្រើនប្រភេទ រួមមាន ថាមពលអគ្គិសនីទំនើប ថាមពលថ្ម និងជារថយន្តកូនកាត់ទំនើប ។ នេះគឺជាដំណោះស្រាយតែមួយគត់ នៅក្នុងឧស្សាហកម្មនេះ ដែលអាចប្រើ បានជាមួយ powertrains ចំនួន៣ ដែលផ្តល់ឱ្យអ្នកបើកបរនូវ បទពិសោធន៍នៃការបើកបរ «រីករាយ ងាយស្រួល និងមានសុវត្ថិភាព» ។
លក្ខណៈពិសេស និងមុខងារផ្សេងទៀតរបស់រថយន្តរួមមាន៖ Intelligent Touring Chassis, Electric Steering, ប្រព័ន្ធហ្វ្រាំង សង្គ្រោះ បន្ទាន់, ប្រព័ន្ធបញ្ចៀសគ្រោះអាសន្ន, ប្រព័ន្ធជំនួយការបើកបរ, បំពាក់ Sensor ចំនួន ១២ ជុំវិញរថយន្ត, កាមេរ៉ាឆ្លាតវៃចំនួន១១ ដែលអាចមើលឃើញ ជុំវិញ រថយន្ត, កាមេរ៉ាឆ្លាតវៃ សម្រាប់ជំនួយអ្នកបើកបរ, កៅអីម៉ាស្សា កៅអី កម្តៅ និងត្រជាក់ចំនួន៤, បើក/បិទទ្វារដោយស្វ័យប្រវត្តិ (AUTO), កៅអីបត់ចុះ ឡើងស្វ័យ ប្រវត្តិ (កៅអីខាងស្តាំ ជួរខាងមុខ និងជួរកណ្តាលគឺពិសេសបំផុត), អេក្រង់ស្គ្រីនបញ្ជាធំទំហំ១០អិញ, មាន KTV, ប្រព័ន្ធសាកថ្មទូរស័ព្ទឥត ខ្សែចំនួន២កន្លែង ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 017 581 079 ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ