ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឪពុក​ម្តាយ​គប្បី​បង្រៀន​ជំនាញ​ប្រចាំ​ថ្ងៃ​ទាំងនេះ​ដល់​កូន​ៗ !

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​ក្មេង​ៗ​លេង ពួក​គេ​កំពុង​រៀន​អ្វី​ដែល​ពួក​គេ​ចង់​រៀន ។ ជា​រឿយ​ៗ​ទាំងនេះ​ជា​អ្វី​ដែល​អ្នក​ចង់ឱ្យ​ពួក​គេ​រៀន​ផង​ដែរ ។ ពេល​ខ្លះ​កូន​របស់​អ្នក​អាច​ត្រូវការ​ជំនួយ​បន្ថែម​ពី​អ្នក ដើម្បី​រៀន​ជំនាញ​ចាំបាច់​ដែល​ពួក​គេ​ត្រូវការ​ពេញ​មួយ​ជីវិត​របស់​ពួក​គេ ។…

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​ក្មេង​ៗ​លេង ពួក​គេ​កំពុង​រៀន​អ្វី​ដែល​ពួក​គេ​ចង់​រៀន ។ ជា​រឿយ​ៗ​ទាំងនេះ​ជា​អ្វី​ដែល​អ្នក​ចង់ឱ្យ​ពួក​គេ​រៀន​ផង​ដែរ ។ ពេល​ខ្លះ​កូន​របស់​អ្នក​អាច​ត្រូវការ​ជំនួយ​បន្ថែម​ពី​អ្នក ដើម្បី​រៀន​ជំនាញ​ចាំបាច់​ដែល​ពួក​គេ​ត្រូវការ​ពេញ​មួយ​ជីវិត​របស់​ពួក​គេ ។ ឧទាហរណ៍ ការ​លាងចាន​ឆ្នាំង របៀប​បោកគក់ និង​ស្លៀកពាក់​ខ្លួនឯង អ្វី​ដែល​មិន​ត្រូវ​ប៉ះ និង​កន្លែង​ដែល​វា​មិន​មាន​សុវត្ថិភាព​ក្នុង​ការ​រត់​លេង ។ ការ​ណែនាំ​ខាងក្រោម​នេះ​អាច​ជួយ​ធ្វើ​ឱ្យ​ជីវិត​កាន់តែ​ងាយស្រួល សម្រាប់​អ្នក និង​កូន​របស់​អ្នក ៖

១. រង់ចាំ​រហូត​ដល់​អ្នក​គិត​ថា កូន​របស់​អ្នក​រួចរាល់ ៖ បើ​អ្នក​ព្យាយាម​បង្រៀន​គេ​ឆាប់​ពេក អ្នក​ទាំង​ពីរ​នឹង​មានការ​ខកចិត្ត ។ ប្រសិនបើ​អ្នក​ព្យាយាម​បង្រៀន​ពួក​គេ​អ្វីមួយ ហើយ​វា​មិន​ដំណើរការ សូម​ទុក​វា​ពីរ​បី​ស​ប្តា​ហ៍ ហើយ​ចាំ​ព្យាយាម​ម្តងទៀត ។

២. កុំ​ធ្វើ​ឱ្យ​វា​ក្លាយជា​រឿង​ធំ ៖ កូន​របស់​អ្នក​ប្រហែលជា​អាច​ញ៉ាំ​ដោយ​ខ្លួនឯង​បាន ប៉ុន្តែ​ពួក​គេ​ប្រហែលជា​នៅ​តែ​ចង់ឱ្យ​អ្នក​បញ្ចុក នៅ​ពេល​ដែល​ពួក​គេ​អស់កម្លាំង ចង់បាន​ការ​ថ្នាក់ថ្នម ឬ​ភាព​កក់ក្តៅ​ពី​អ្នក ។

៣. ថែរក្សា​ពួក​គេ​ឱ្យ​មាន​សុវត្ថិភាព ៖ កុមារ​តូច​ៗ​មិន​អាច​យល់​ពី​មូលហេតុ​ដែល​ពួក​គេ​មិន​គួរ​លេង​ជាមួយ​ទំនិញ​អគ្គិសនី ឬ​វត្ថុ​ដែល​ងាយ​បែក​បាន​នោះ ។ ដូច្នេះ​សូម​រក្សា​ទុក​របស់​ដែល​អ្នក​មិន​ចង់ឱ្យ​ពួក​គេ​ប៉ះពាល់​នៅ​ឱ្យ​ឆ្ងាយ​ពី​ដៃ​កូន​របស់​អ្នក ។

៤. លើកទឹកចិត្ត ៖ កូន​របស់​អ្នក​ចង់​ផ្គាប់ចិត្ត​អ្នក ប្រសិនបើ​អ្នក​ផ្តល់​ឱ្យ​ពួក​គេ​នូវ​ស្នាមញញឹម​ដ៏​ធំ សូម​ផ្តល់​ការ​ឱប ឬ​សរសើរ នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ហើយ​ពួក​គេ​ក៏​ទំនងជា​នឹង​ធ្វើ​វា​ម្តងទៀត​ផង​ដែរ ។

៥. មាន​ភាព​ប្រាកដនិយម ៖ កុំ​រំពឹង​ថា នឹង​មាន​លទ្ធផល​ល្អ​ឥត​ខ្ចោះ ឬ​បាន​ផល​ភ្លាម​ៗ ។ ប៉ុន្តែ
ប្រសិនបើ​អ្នក​គិត​ថា វា​នឹង​ចំណាយពេល​យូរ ពេល​ខ្លះ​វា​ក៏​អាច​ឆាប់រហ័ស​ផង​ដែរ ។

៦. ធ្វើ​ជា​គំរូ ធ្វើ​ជា​ឧទាហរណ៍​ល្អ​ៗ ៖ កូន​របស់​អ្នក​ចង់​ធ្វើ​ដូច​អ្នក ហើយ​ធ្វើ​អ្វី​ដែល​អ្នក​ធ្វើ ។ ដូច្នេះ​ចូរ​អនុញ្ញាត​ឱ្យ​ពួក​គេ​ឃើញ​អ្នក​ធ្វើ​កិច្ចការ​ទាំងនោះ ដូច​ជា​ការ​ពេល​លាង​សម្អាត​ចានឆ្នាំង ជូត​ផ្ទះ បត់​ខោអាវ និង​លាង​បង្គន់​ជាដើម ។

៧. ត្រូវ​ម៉ឺងម៉ាត់ ៖ កុមារ​ត្រូវការ​ការ​ណែនាំ​យ៉ាង​ម៉ឺងម៉ាត់ និង​ជាប់លាប់ ។ ជា​រឿយ​ៗ​ពួក​គេ​មាន​អារម្មណ៍​ថា មាន​សុវត្ថិភាព​ជាង​ប្រសិនបើ​អ្នក​ប្រកាន់ខ្ជាប់​នូវ​ដែន​កំណត់​ដែល​អ្នក​បាន​កំណត់ ទោះបីជា​ពួក​គេ​មិន​ចូល​ចិត្ត ឬ​ព្យាយាម​សាកល្បង​ប្រឆាំង​ក៏​ដោយ ។ ព្រំដែន​នឹង​មាន​ប្រសិទ្ធភាព​កាន់តែ​ល្អ​នៅ​ពេល​អ្នក​ពន្យល់​កូន​របស់​អ្នក​ថា ហេតុ​អ្វី​បានជា​ត្រូវ​មាន​ព្រំដែន ។

៨. ត្រូវ​មាន​ភាព​ស្របគ្នា ៖ វា​ជា​រឿង​សំខាន់​ដែល​មនុស្ស​គ្រប់​គ្នា​ដែល​មើល​ថែកូន​របស់​អ្នក​ត្រូវ​អនុវត្ត​វិធីសាស្ត្រ​ស្រ​ដៀង​គ្នា​ទៅ​នឹង​ការ​ចិញ្ចឹម​បីបាច់​របស់​ពួក​គេ រួម​ទាំង​ទម្លាប់​ពេល​ចូល​គេង ម៉ោង​អាហារ វិន័យ និង​ម៉ោង​មើល​ទូរទស្សន៍ ឬ​ទូរស័ព្ទ ៕ ប្រភព ៖ nhs.uk

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ វគ្គ​សិក្សា​ថ្មី​ចូល​រៀន​ថ្ងៃ​ទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥ ។ លា​រៀនមាន​កម្មវិធី​អប់រំ និង​ថែទាំ​កុមារ​តូច ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់ទី ១២ ភាសា​ចិន​ទូទៅ និង​ភាសា​អង់គ្លេស​ទូទៅ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ៣០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា និង​ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ សម្រាប់​ការ​ចុះ​ឈ្មោះ​ត្រឹម​ថ្ងៃ​ទី ៩ កុម្ភៈ ២០២៥ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕