ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កំណែទម្រង់​ដ៏​ធំ​បំផុត​ក្នុង​រយៈពេល​ជាង ១០​ឆ្នាំ​របស់​កង់​បី​បា​ចាច បាន​មក​ដល់​ហើយ !

19 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កំណែទម្រង់​ដ៏​ធំ​បំផុត​ក្នុង​រយៈពេល​ជាង ១០​ឆ្នាំ របស់​កង់​បី​បា​ចាច បាន​មក​ដល់​ហើយ ។ សូម​ណែនាំ​កង់​បី​បា​ចាច សេ​រ៊ី​ថ្មី RE-4V បំពាក់​ដោយ​ម៉ាស៊ីន​កម្លាំង​ធំ​ជាង​មុន​រហូត​ដល់​ទៅ 236cc ដែល​ផ្តល់​នូវ​សមត្ថភាព​កាន់តែ​ខ្លាំង​សម្រាប់​ការ​ធ្វើ​ដំណើរ​គ្រប់​ស្ថានភាព​ផ្លូវ ។

បច្ចេកវិទ្យា ISG (​អាយ អេស ជី​) ជួយ​ឱ្យ​ការ​បញ្ឆេះ​ម៉ាស៊ីន​កាន់តែ​លឿន និង​ស្ងាត់​ជាង​មុន ដែល​ជា​មុខងារ​ដ៏​សំខាន់ ដែល​អតិថិជន​កង់​បី​បា​ចាច​តែងតែ​ទន្ទឹងរង់ចាំ ។ ហើយ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៀត កង់​បី​បា​ចាច RE-4V បាន​នាំ​យក​នូវ​បច្ចេកវិទ្យា​ថ្មី មិន​មាន​កង់​បី​ដទៃ​ណា​អាច​ធ្វើ​បាន​នោះ​គឺ​បច្ចេកវិទ្យា 4V ឬ​សឺ​ប៉ាប់ 4 ដែល​ជួយ​បង្កើន​ប្រសិទ្ធភាព​សន្សំ​សំចៃ​ប្រេងឥន្ធនៈ និង​សមត្ថភាព​ដំណើរការ​របស់​ម៉ាស៊ីន​កង់​បី​បា​ចាច កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​មុន ។

ប្រព័ន្ធ​ស្អំ​ម៉ាស៊ីន​ដោយ​ប្រេង​ដែល​មាន​ទំហំ​ធំ និង​ប្រសើរ​ជាង​មុន ជួយ​រក្សា​សីតុណ្ហភាព​ម៉ាស៊ីន​ឱ្យ​ត្រជាក់ និង​ដំណើរការ​បាន​ល្អ​ប្រសើរ ទោះបីជា​ប្រើប្រាស់​ពេញ​មួយ​ថ្ងៃ​ក៏​ដោយ ។ លេខរ​យ៊ែ​រ​ថយក្រោយ​បញ្ជា​ដោយ​ដៃ ដែល​ត្រូវ​បាន​ដាក់​នៅ​លើ​ដៃចង្កូត​ខាងស្ដាំ ធ្វើ​ឱ្យ​ការ​ថយក្រោយ​កាន់តែ​ងាយស្រួល និង​មាន​ផាសុកភាព​ជាង​មុន ។

តែម​រចនា​ថ្មី​ដ៏​ទាក់ទាញ ពី​ផ្នែក​ខាង​មុខ រហូត​ដល់​ផ្នែក​ខាងក្រោយ​កាន់តែ​ទាក់ទាញ​និង​ស៊ី​វិ​ល័យ ។ កម្លាំង​រមួល​កាន់តែ​ខ្លាំង សន្ទុះ​ល្បឿន​កាន់តែ​ប្រសើរ ល្បឿន​អតិបរមា​កាន់តែ​ខ្ពស់ ។ កង់​បី​បា​ចាច RE-4V 236cc កម្លាំង​ខ្លាំង គ្មាន​គូ​ប្រៀប និង​ឈានមុខ​គេ​នៅ​កម្ពុជា ! ៕ អត្ថបទ​សហការ