រាជធានីភ្នំពេញ ៖ កុមារគ្រប់រូបសុទ្ធតែមានសក្ដានុពលក្នុងការរីកចម្រើន ដោយមានគ្រូបង្រៀនយកចិត្តទុកដាក់ កម្មវិធីសិក្សាប្រកបដោយគុណភាព និងបរិយាកាសសិក្សាប្រកបដោយភាពកក់ក្តៅ ដែលជួយឱ្យសិស្សមានការអភិវឌ្ឍន៍ចំណេះដឹង ជំនាញ ភាពជឿជាក់លើខ្លួនឯង និងចរិយាសម្បត្តិល្អ ដើម្បីត្រៀមខ្លួនសម្រាប់អនាគត ។

សាលាអន្តរជាតិកម្ពុជាអូស្ត្រាលី (Australia Cambodia Education Academy – AusCam Academy) ជាសាលាអន្តរជាតិដ៏ល្បីឈ្មោះមួយនៅរាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍ដ៏អធឹកអធមមួយជូនសិស្សានុសិស្ស និងអាណាព្យាបាលទាំងអស់ គឺកម្មវិធីប្រគល់វិញ្ញាបនបត្របណ្ណសរសើរ ជូនសិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាសម្រាប់ឆ្នាំសិក្សា ២០២៥–២០២៦ ។ ពិធីនេះប្រារព្ធឡើងនៅ ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក William Net សមាជិកក្រុមប្រឹក្សាភិបាល និងលោក Gareth Evans នាយកសាលាអន្តរជាតិកម្ពុជាអូស្ត្រាលី ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មាតាបិតា អាណាព្យាបាល ដៃគូសហការ ក៏ដូចជាសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ ។

ចំពោះកម្មវិធីប្រគល់វិញ្ញាបនបត្រ និងបណ្ណសរសើរដែលបានប្រារព្ធឡើងយ៉ាងអធឹកអធមនេះ មិនត្រឹមតែជាការអបអរសាទរចំពោះភាពជោគជ័យផ្នែកការសិក្សារបស់សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីភាពមួយដែលបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់សាលាអន្តរជាតិកម្ពុជាអូស្ត្រាលី (AusCam Academy) ក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព និងស្តង់ដារអន្តរជាតិ ។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ លោក Gareth Evans ដែលជានាយកគ្រប់គ្រងសាលា អន្តរជាតិកម្ពុជាអូស្ត្រាលី បានថ្លែងសុន្ទរកថាដោយបានសម្តែងនូវមោទនភាពយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែង ក៏ដូចជាភាពស្វិតស្វាញរបស់សិស្សានុសិស្សទាំងអស់ ដែលបានជម្នះរាល់ឧបសគ្គរហូតទទួលបានជោគជ័យនាថ្ងៃនេះ ។ ទន្ទឹមនឹងនេះ គណៈគ្រប់គ្រងសាលាក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះមាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ដែលតែងតែផ្តល់ទំនុកចិត្ត និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសាលា ក្នុងការជ្រោមជ្រែងបុត្រធីតាឱ្យដើរលើវិថីអប់រំដ៏ត្រឹមត្រូវ ។

បរិយាកាសនៅក្នុងកម្មវិធីទាំងមូលត្រូវបានប្រព្រឹត្តទៅដោយសេចក្តីរំភើប រីករាយ និងក្តីរំជួលចិត្តជាពន់ពេក ជាពិសេសនៅពេលដែលឈ្មោះសិស្សម្នាក់ៗត្រូវបានប្រកាសឡើងដើម្បីទទួលវិញ្ញាបនបត្រ បណ្ណសរសើរផ្ទាល់ពីគណៈអធិបតី។ ទឹកមុខញញឹមស្រស់ស្រាយ និងក្តីរំភើបរបស់អាណាព្យាបាល នៅពេលបានឃើញកូនៗឈរនៅលើឆាកទទួលសញ្ញាបត្រ បានធ្វើឱ្យកម្មវិធីទាំងមូលកាន់តែមានអត្ថន័យ និងចងចាំមិនភ្លេច ។

ជាពិសេស នៅក្នុងឱកាសដ៏មានអត្ថន័យនោះ តំណាងសិស្សឆ្នើមប្រចាំសាលាអន្តរជាតិកម្ពុជាអូស្ត្រាលី (AusCam Academy) ក៏បានឡើងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកគ្រូ-អ្នកគ្រូ មាតាបិតា ដែលតែងតែនៅក្បែរ ផ្តល់កម្លាំងចិត្ត និងជាខ្នងបង្អែកដ៏រឹងមាំក្នុងគ្រប់ជំហាននៃការលូតលាស់។ ការលះបង់ និងការស្រឡាញ់ដោយគ្មានលក្ខខណ្ឌពីសំណាក់ក្រុមគ្រួសារ និងលោកគ្រូ-អ្នកគ្រូ គឺជាចំណុចដ៏សំខាន់បំផុតដែលជួយរុញច្រានឱ្យសិស្សានុសិស្សទាំងអស់អាចឈរនៅលើវេទិកាដ៏មានកិត្តិយសនេះផងដែរ ។

គួរបញ្ជាក់ផងដែរថា សាលាអន្តរជាតិកម្ពុជាអូស្ត្រាលី (AusCam Academy) តែងតែឈរជើងជាគ្រឹះស្ថានអប់រំឈានមុខគេ ដែលផ្តល់កម្មវិធីសិក្សាស្តង់ដារអូស្ត្រាលី South Australian Certificate of Education (SACE) និងមានកិច្ចសហការជាមួយសកលវិទ្យាល័យ University of New South Wales (UNSW) ដែលជាសកលវិទ្យាល័យជាប់ចំណាត់ថ្នាក់ទីមួយនៅប្រទេសអូស្ត្រាលី។ សាលាមិនត្រឹមតែផ្តោតលើចំណេះដឹងទូទៅតាមកម្មវិធីសិក្សាអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលសិស្សានុសិស្សឱ្យមានជំនាញទន់ គំនិតច្នៃប្រឌិត និងសីលធម៌រស់នៅល្អ ដើម្បីក្លាយជាពលរដ្ឋសកល (Global Citizens) និងជាទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់អភិវឌ្ឍសង្គមជាតិទៅថ្ងៃអនាគត ៕
អាសយដ្ឋាន #៦៥៨ ផ្លូវទន្លេសាប ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
លេខទំនាក់ទំនង ០៧៨ ៨១១ ០៣៣ / ០១០ ៨១១ ០៣៣
សូមផ្តល់ឱកាសដ៏មានតម្លៃបំផុតដល់កូនរបស់លោកអ្នក ព្រោះការអប់រំថ្ងៃនេះ គឺជាគ្រឹះនៃភាពជោគជ័យនៅថ្ងៃស្អែក ។










ចែករំលែកព័តមាននេះ