ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មិត្ត​ហ្វូ​ន ​លើកកម្ពស់​ការ​ទទួលខុសត្រូវ​សង្គម​តាម​រយៈ​ការ​ចូលរួម​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​ប្រឆាំង​គ្រឿងញៀន​នៅ​កម្ពុជា

21 ម៉ោង មុន

រាជធានីភ្នំពេញ ៖ មិត្ត​ហ្វូ​ន ​លើកកម្ពស់​ការ​ទទួលខុសត្រូវ​សង្គម​តាម​រយៈ​ការ​ចូលរួម​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​ប្រឆាំង​គ្រឿងញៀន​នៅ​កម្ពុជាតាម​រយៈ​ការ​គាំទ្រ​ដល់​កម្មវិធី​រំលឹក​ខួប​នៃ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ឆ្នាំ ​២០២៦ ដែល​រៀបចំ​ឡើង​ដោយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន (NACD) ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​បន្ត​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​ការងារ​រួម​គ្នា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គំនិត​ផ្តួចផ្តើម​ដើម្បី​សហគមន៍​នានា ដែល​លើកកម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ និង​ជួយ​កសាង​សង្គម​មួយ​ដែល​មាន​សុវត្ថិភាព និង​សុខភាព​កាន់តែ​ល្អ​ប្រសើរ​ ។

ជា​ផ្នែក​មួយ​នៃ​សកម្មភាព​នានា​ដើម្បី​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ឆ្នាំ​ ២០២៦ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​ចាប់​ដៃគូ​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន (NACD) ក្នុង​ការ​រៀបចំ​កម្មវិធី​រំលឹក​ខួប​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ក្រោម​ប្រធានបទ​៖ «​រួម​គ្នា​ឆ្លើយ​តប​បញ្ហា​គ្រឿងញៀន​ក្នុង​បរិបទ​ថ្មី​ប្រកបដោយ​ភាព​ច្នៃប្រឌិត​» ​។ កម្មវិធី​នេះ​បាន​ទាក់ទាញ​ការ​ចូលរួម​ពី​តំណាង​បណ្តា​ក្រសួង​នានា​របស់​រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ អង្គការ​ជាតិ និង​អន្តរជាតិ ព្រមទាំង​យុវជន និង​សាធារណជន​យ៉ាងច្រើន​កុះករ​។ ពួក​គេ​បាន​រួម​គ្នា​ពង្រឹង​សារៈសំខាន់​នៃ​ការ​លើកកម្ពស់​ការ​យល់​ដឹង និង​ការ​ជំរុញ​ឱ្យ​មាន​សកម្មភាព​រួម​គ្នា​ក្នុង​ការ​បង្ការ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​សេព​គ្រឿងញៀន​ ។

ការ​ចូលរួម​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​រយៈពេល​វែង​របស់​ក្រុមហ៊ុន​ចំពោះ​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ដោយ​ការ​បញ្ចូល​ការ​ទទួលខុសត្រូវ​សង្គម​ទៅ​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន ​។ ទន្ទឹម​នឹង​ការ​វិនិយោគ​ជា​បន្តបន្ទាប់​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ក៏​បាន​គាំទ្រ​យ៉ាង​សកម្ម​ដល់​គំនិត​ផ្តួចផ្តើម​នានា​ក្នុង​វិស័យ​អប់រំ សុខាភិបាល សុខុមាលភាព​សង្គម និង​កម្មវិធី​អភិវឌ្ឍន៍​សហគមន៍​ផ្សេង​ៗ​ទៀត​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ ។

សម្រាប់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ការ​កសាង​សង្គម​ឱ្យ​កាន់តែ​ប្រសើរ​ឡើង គឺ​លើស​ពី​ការ​ផ្តល់​នូវ​កា​រត​ភ្ជាប់​ប្រព័ន្ធ​ឌី​ជី​ថ​ល ​។ វា​ក៏​មាន​ន័យ​ថា​ជា​ការ​បង្កើត​ផល​វិជ្ជមាន​ដល់​សង្គម តាម​រយៈ​កិច្ចសហការ​រវាង​អាជីវកម្ម ស្ថាប័ន​រដ្ឋាភិបាល និង​សហគមន៍​ផង​ដែរ ​។ ដោយ​ផ្អែក​លើ​ជំនឿ​ចិត្ត​នេះ ក្រុមហ៊ុន​នឹង​បន្ត​គាំទ្រ​គំនិត​ផ្តួចផ្តើម​ទាំងឡាយ​ណា​ដែល​លើកកម្ពស់​គុណភាព​ជីវិត និង​រួមចំណែក​ដល់​បរិយាកាស​រស់នៅ​ប្រកបដោយ​សុវត្ថិភាព​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ ។

សំឡឹង​ទៅ​មុខ ក្រុមហ៊ុន​ មិត្ត​ហ្វូ​ន​ នឹង​បន្ត​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អាជ្ញាធរ​រដ្ឋាភិបាល និង​ដៃគូ​នានា ដើម្បី​អនុវត្ត​កម្មវិធី​សហគមន៍​ដែល​មាន​អត្ថន័យ ដែល​រួមចំណែក​ដល់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា ព្រមទាំង​បញ្ជាក់​ជា​ថ្មី​នូវ​តួនាទី​របស់​ខ្លួន​ក្នុង​នាម​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​មួយ​ដែល​ប្តេជ្ញា​ចិត្ត​ចំពោះ​ការ​អភិវឌ្ឍន៍​រយៈពេល​វែង​របស់​ប្រទេស​ជាតិ និង​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា​ ៕ អត្ថបទសហការ