រាជធានីភ្នំពេញ ៖ ពិតជាមានមោទកភាពណាស់ដែលគ្លីនិកកូនខ្មែរ គឺ គ្លីនិក ឡាប៊ែល (La Belle Clinic) ទទួលបានពានរង្វាន់ពីស្ថាប័នសុខភាពពិភពលោក (Global Health Asia-Pacific) ដែលបានប្រព្រឹត្តទៅនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ ។ ចំពោះភាពជោគជ័យរបស់ La Bella Clinic នាពេលនេះ គឺជា សមិទ្ធផលនៃការខិតខំប្រឹងប្រែងរបស់វេជ្ជបណ្ឌិត ឃុន សុភាវៈនារី ដែលជាអ្នកជំនាញទៅលើ ផ្នែកសើស្បែក និងកែសម្ផស្សដោយមិនវះកាត់ ដែលកញ្ញាបានបញ្ចប់ការសិក្សាផ្នែកវេជ្ជ បណ្ឌិតទូទៅ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសើស្បែកពីសាកលវិទ្យាល័យ Thammasat ក្នុងទី ក្រុងបាងកក ប្រទេសថៃ និងសញ្ញាបត្រផ្នែកសើស្បែក និងកែសម្ផស្សដោយមិនវះកាត់ពី American Academy of Aesthetic Dermatology សហរដ្ឋអាមេរិក ថែមទៀតផង ។
ឆ្លៀតក្នុងឱកាសដ៏ឱឡារិកនៃកម្មវិធីប្រគល់រង្វាន់ ពីស្ថាប័នសុខភាពពិភពលោក ( Global Health Asia-Pacific) វេជ្ជបណ្ឌិត ឃុន សុភាវៈនារី សហស្ថាបនិកផ្ទាល់របស់ គ្លីនិក ឡាប៊ែល បានមានប្រសាស ន៍ថា «កក្តាដែលធ្វើឱ្យ La Bella Clinic អាចទទួលបានពាន រង្វាន់ពីស្ថាប័នសុខភាពពិភពលោកអាស៊ីប៉ាស៊ីហ្វិក ក្នុងកម្មវិធី GlobalHealth Aesthetics & Wellness Summit, Conference & Awards 2024) គឺដោយសារតែ គ្លីនិករបស់កញ្ញា គឺជា គ្លីនិក ដែលមានស្តង់ដារត្រឹមត្រូវ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈនៅក្នុងការកែសម្ផស្ស ដោយមិនវះកាត់តាំងពីក្បាលរហូតដល់ចុងជើង ប្រកបដោយទំនុកចិត្តខ្ពស់ ធានាបាននូវ សុវត្ថិភាពដោយសារតែរាល់ផលិតផល សេវាកម្ម ដែលបានផ្តល់ជូនអតិថិជន គឺ La Bella Clinic បានធ្វើតេស្ត និងពិសោធន៍យ៉ាងម៉តចត់មុននឹងយកទៅព្យាបាលអតិថិជនរបស់ខ្លួន» ។
 
គួរបញ្ជាក់ផងដែរថា គ្លីនិក ឡាប៊ែល គឺជាគ្លីនិកឈានមុខគេមួយក្នុងប្រទេសកម្ពុជាដែលមានបម្រើ ជូននូវសេវាកម្មជាច្រើនដូចជាការបន្តឹងស្បែកមុខប្រឆាំងនឹងភាពចាស់ដោយម៉ាស៊ីនទំនើបៗនាំចូលប្រទេសអឺរ៉ុប កូរ៉េ មានដូចជាម៉ាស៊ីនបន្តឹងស្បែកមុខ Emface, EXION Ultracel Q+ និងបច្ចេក ទេសព្យាបាលផ្សេងៗជាច្រើនទៀតហើយ ក៏មានការព្យាបាលជំងឺសើ ស្បែកគ្រប់ប្រភេទផងដែរ ។
ដូច្នេះសម្រាប់បងប្អូនដែលចង់ទទួលបានសេវាកម្មសើរស្បែក និងកែសម្ផស្សដោយមិនវះកាត់ ដែលមានស្តង់ដារ ក្រមសីលធម៌វិជ្ជាជីវៈប្រកបដោយទំនុកចិត្តខ្ពស់ជាមួយនឹងពេទ្យ ឯកទេសដែលមាន បទពិសោធន៍យូរឆ្នាំកុំភ្លេច គ្លីនិក ឡាប៊ែល (La Belle Clinic) ដែលមានទី តាំងស្ថិតនៅផ្ទះលេខ 3 ផ្លូវលេខ 321 សង្កាត់បឹងកក់ 2 ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬតាមរយៈ Facebook Page: La Belle Clinic ឬលេខទំនាក់ទំនង Tel: 012 299 915/ 093 999 863 ៕ អត្ថបទសហការ
		         	
			
ចែករំលែកព័តមាននេះ