ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកស្រុក​ពារាំង​ ត្រៀម​ស្វាគមន៍ «​ពិធីបុណ្យ​អុំទូក​សាមគ្គី​» ក្រោម​ការ​ឧបត្ថម្ភ​ផ្តាច់មុខ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​កម្ពុជា

2 ថ្ងៃ មុន

ខេត្តព្រៃវែង​ ៖ សំឡេង​ស្គរ សំឡេងហ៊ោ ជាមួយនឹង​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​លើ​ផ្ទៃ​ទឹក នឹង​ត្រឡប់​មក​វិញ​សារ​ជា​ថ្មី នៅ​ស្រុក​ពារាំង ខេត្តព្រៃវែង ក្នុង «​ពិធីបុណ្យ​អុំទូក​សាមគ្គី​» ក្រោម​ការ​ឧបត្ថម្ភ​ផ្តាច់មុខ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​កម្ពុជា ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ ​២០២៦ ​។

ពិធីបុណ្យ​អុំទូក​សាមគ្គី​នេះ ត្រូវ​បាន​រៀបចំ​ឡើងជា​រៀង​រាល់​ឆ្នាំ ដោយ​ប្រមូលផ្តុំ​ទាំង​ក្រុម​អ្នក​អុំទូក និង​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យមក​ចូលរួម​ទស្សនាការ​ប្រណាំងទូក​អុំ និង​ផ្តល់​កម្លាំងចិត្ត​ដល់​ក្រុម​ដែល​ចូលរួម​ប្រកួត ដែល​បង្កើត​នូវ​បរិយាកាស​មួយ ពោរពេញ​ដោយ​ភាព​សប្បាយ​រីករាយ ​។ លើស​ពី​ការ​ប្រកួត ព្រឹត្តិការណ៍​នេះ​ក៏​បង្ហាញ​ពី​សាមគ្គីភាព ការ​សហការ​ជា​ក្រុម និង​ការ​ចូលរួម​ថែរក្សា​ប្រពៃណី​វប្បធម៌​ខ្មែរ ដែល​មាន​តម្លៃ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ ។

តាម​រយៈ​ការ​ឧបត្ថម្ភ​គាំទ្រ​នេះ ភេសជ្ជៈ​ប៉ូវ​កម្លាំង​កម្ពុជា បាន​រួមចំណែក​នាំ​យក «​ពិធីបុណ្យ​អុំទូក​សាមគ្គី​» ត្រឡប់​មក​បង្កើត​ភាព​អ៊ូអរ​ឡើង​វិញ​នៅ​ស្រុក​ពារាំង ដើម្បី​ឱ្យ​បងប្អូន​នៅ​តែ​បាន​ចូលរួម​ទស្សនា និង​បន្ត​ថែរក្សា​ទំនៀមទម្លាប់​ប្រពៃណី​របស់​ខ្មែរ ​។ លើស​ពី​នេះ ការ​ប្រណាំងទូក​អុំ ក៏​បាន​បង្ហាញ​ពី​ការ​រួម​កម្លាំង រួម​ស្មារតី ក្នុង​ចង្វាក់​តែ​មួយ ដែល​ជា​តម្លៃ​នៃ​សាមគ្គីភាព និង​ជា​ផ្នែក​មួយ​នៃ​វប្បធម៌​ដែល​គួរ​បន្ត​រក្សា​ទុក​ដល់​ជំនាន់​ក្រោយ​ៗ​ទៀត​ ។

កុំ​ភ្លេច​ណា ​! ថ្ងៃ​ទី ​២៩ ខែកញ្ញា ឆ្នាំ ​២០២៦ ​នេះ នាំ​គ្រួសារ នាំ​មិត្តភក្តិ មក​ជួបជុំ​គ្នា​នៅ ស្រុក​ពារាំង ខេត្តព្រៃវែង ដើម្បី ទទួលយក​ភាព​សប្បាយ​រីករាយ​ជាមួយ «​ភេសជ្ជៈ​ប៉ូវ​កម្លាំង​កម្ពុជា​»​ ៕ អត្ថបទសហការ