ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ត្រៀមឡើងភ្នំត្បែងចុងសប្តាហ៍នេះ ! «បុណ្យភ្នំ» ៣ថ្ងៃពេញ ក្រោមការឧបត្ថម្ភផ្តាច់មុខពីភេសជ្ជៈប៉ូវកម្លាំងកម្ពុជា

6 ថ្ងៃ មុន

ព្រះ​វិហារ ៖ ចុង​ស​ប្តា​ហ៍​នេះ ភេសជ្ជៈ​ប៉ូវ​កម្លាំង​កម្ពុជា ដែល​ជា​អ្នក​ឧបត្ថម្ភ​ផ្តាច់មុខ​នឹង​នាំ​យក​ព្រឹត្តិការណ៍ «​បុណ្យ​ភ្នំ​» មក​ជួប​បងប្អូន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ២៦ ដល់​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៦ នៅផ្ទះ​លំហែ​អាកាសា ភ្នំ​ត្បែង ខេត្តព្រះវិហារ ជាមួយ​សកម្មភាព​កម្សាន្ត​ជា​ច្រើន អម​ដោយ​ការ​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ ទេសចរណ៍​ក្នុងស្រុក និង​វប្បធម៌​ខ្មែរ ។

ក្នុង​រយៈពេល​៣​ថ្ងៃនេះ បងប្អូន​នឹង​បាន​ចូលរួម​សកម្មភាព​សប្បាយ​ៗ​ជា​ច្រើន​ដូច​ជា ៖ ល្បែង​ដេញចាប់​ជ្រូកព្រៃ ប្រដាល់​លើ​ទឹក ជល់​មាន់​ខ្នាយ ការ​រាំ​លេង​កម្សាន្ត និង​សកម្មភាព​ជា​ច្រើន​ទៀត ត្រៀម​បង្កើត​បរិយាកាស​កម្សាន្ត​សប្បាយ ដល់​ពុក​ម៉ែ​បងប្អូន ។ លើស​ពី​នេះ បងប្អូន​ក៏​អាច​បោះ​តង់​ស្នាក់​នៅ​ក្នុង​បរិយាកាស​ធម្មជាតិ​នៅផ្ទះ​លំហែ​អាកាសា ភ្នំ​ត្បែង ដើម្បី​ទទួលយក​បទ​ពិសោធន៍​កម្សាន្ត​នៅ​លើ​ភ្នំ​បាន​ពេញលេញ​ជាង​មុន​ផង​ដែរ ។

ទន្ទឹម​នឹង​ភាព​សប្បាយ «​បុណ្យ​ភ្នំ​» ក៏​ជា​ឱកាស​ឱ្យ​បងប្អូន​បាន​មក​លេង និង​ស្គាល់​តំបន់​ភ្នំ​ត្បែង​កាន់តែ​ច្បាស់ ទាំង​សម្រស់​ធម្មជាតិ បរិយាកាស​តំបន់​ភ្នំ និង​ភាព​ទាក់ទាញ​នៃ​ទេសចរណ៍​ក្នុង​ខេត្តព្រះវិហារ ព្រមទាំង​បាន​ស្គាល់​សកម្មភាព និង​វប្បធម៌​ខ្មែរ​តាម​រយៈ​ព្រឹត្តិការណ៍​នេះ​ផង​ដែរ ។

ការ​ចូលរួម​ឧបត្ថម្ភ​ផ្តាច់មុខ​ពី ភេសជ្ជៈ​ប៉ូវ​កម្លាំង​កម្ពុជា គឺជា​ផ្នែក​មួយ​នៃ​ការ​នាំ​ផលិតផល​ខ្មែរ​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​បងប្អូន តាម​រយៈ​ព្រឹត្តិការណ៍​ដែល​នាំ​មក​នូវ​ភាព​សប្បាយ ព្រមទាំង​ជួយ​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍ និង​វប្បធម៌​ខ្មែរ​ឱ្យ​កាន់តែ​ទូលំទូលាយ ។

កុំ​ភ្លេច​! ថ្ងៃ​ទី​២៦-២៧-២៨ ខែកញ្ញា ឆ្នាំ​២០២៦ នាំ​គ្រួសារ នាំ​មិត្តភក្តិ ឡើង​លេង​ភ្នំ​ត្បែង និង​ជួប​គ្នា​នៅ «​បុណ្យ​ភ្នំ​» ផ្ទះ​លំហែ​អាកាសា ភ្នំ​ត្បែង ខេត្តព្រះវិហារ សប្បាយ​ពេញ ៣​ថ្ងៃ​ជាមួយ ភេសជ្ជៈ​ប៉ូវ​កម្លាំង​កម្ពុជា​៕