ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ និង​ក្រុមការងារ​ឧទ្ទិស​បុណ្យ​កុសល​ជូន​ដល់​វិ​រ​យុទ្ធ​ជន​ពលី ក្នុង​បុព្វហេតុ​ជាតិ

3 ថ្ងៃ មុន

ខេត្តកំពង់ធំ ៖ លោក​ជំទាវ​អគ្គ​មហា​ឧបាសិកា​ ពុទ្ធ​សាសនូបត្ថម្ភក៍ ខៀវ ស៊ី​ណា បាន​វេរ​បុណ្យ​កុសល ដែល​កើត​ចេញពី​ពិធីបុណ្យ​កាន់បិណ្ឌ​ថ្ងៃ​ទី​១ ឆ្នាំ​នេះ ឧទ្ទិស ជូន​ចំពោះ​ដួង​វិញ្ញាណក្ខន្ធ​វិ​រ​យុទ្ធ​ជន​កម្ពុជា ដែល​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ការពារ​ជាតិ​មាតុភូមិ និង​ប្រជាជន​កម្ពុជា ដែល​ប៉ះទង្គិច​ក្នុង​ជម្លោះ ព្រំដែន​កម្ពុជា​-​ថៃ ​។

លោក​ជំទាវ​អគ្គ​មហា​ឧបាសិកា ខៀវ ស៊ី​ណា ជា ចាន់​តូ បាន​លើក​ឡើង​ក្នុង​ពិធី​ចូលរួម កាន់បិណ្ឌ​ទី​១ ជាមួយ​ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​វត្ត​មួយ​ចំនួន​ស្ថិត​ នៅ​ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ នៅ​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៦ នេះ​ថា ជុំវិញ​បុណ្យកាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​នេះ គឺជា​ពិធីបុណ្យ​បែប​ព្រះពុទ្ធ​សាសនា​ធំ​ជាងគេ​នៅ​កម្ពុជា មាន ប្រវត្តិ​ជា​យូរលង់​ណាស់​មក​ហើយ​, ពិធីបុណ្យ​នេះ​គឺ​បាន​ចាប់​ផ្តើ​ន​ពី​ថ្ងៃ ១ រោច ដល់​ថ្ងៃ ១៥ រោច ខែភទ្របទ ​។ ពិធីបុណ្យ​នេះ​មាន សារៈសំខាន់​ណាស់​ សម្រាប់​ប្រជារាស្ត្រ​ខ្មែរបាន​មក​ធ្វើបុណ្យ​ទាន សម្តែង​នូវ​កតញ្ញូ ចំពោះ​អ្នក​មានគុណ ឧទ្ទិស​កុសល​ជូន​បុព្វការី​ជន និង​ញាតិ​ការ​គ្រប់​សន្តាន ដែល​ទទួលមរណកាល​ទៅ​ហើយ និង​ជា​ឱកាស​បាន​ជួបជុំ​ ក្រុម​គ្រួសារ​សាច់ញាតិ ដែល​កំពុង​រស់នៅ ទី​ជិត​ឆ្ងាយ និង​ជួយ​ទំនុកបម្រុងដល់​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះ​វស្សា​អស់​រយៈកាល​ត្រីមាស​ ។

លោក​ជំទាវ​អគ្គ​មហា​ឧបាសិកា​លើក​ឡើង​បន្ត​ថា ក្រៅពី​ការ​ឧទ្ទិស​កុសល​ជូន​បុព្វការី​ជន​សាច់​សារ​លោហិត ក្នុង​នោះ​អ្វី​ដែល​យើងមិន​អាច​បំភ្លេច បាន គឺ​គុណ​បំណាច់ និង​ការ​លះបង់​ដ៏​ធំធេង​របស់​វិ​រ​យុទ្ធ​ជន​កម្ពុជា​យើង ​។ ដូចនេះ​សូម​បុណ្យ​កុសល ដែល​បានធ្វើ​ឡើង​នៅ​ក្នុង ថ្ងៃ​បិណ្ឌ​ទី​១​នេះ ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​យុទ្ធ​ជន យុទ្ធ​នារី​ស្នេហា​ជាតិ ដែល​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិគ្រប់​សម័យកាល និង​ជា​ពិសេស​ចំពោះ​វិ​រ​យុទ្ធ​ជន​ដែល​បាន​ពលី​ជីវិត​លើ​កិច្ចការ​ការពា​ទឹកដី លើ​ការ​ប៉ះទង្គិច​ពី​ជម្លោះព្រំដែនកម្ពុជា​-​ថៃ​នា ពេល​ថ្មី​ៗ​នេះ​, សូម​ឲ្យ​មនុញ្ញផល​ជូន​ដល់​វិញ្ញាណក្ខន្ធ ​អស់លោក​ទាំងនោះ បាន​សោយសុខ​នា​ឋាន​បរមសុខ​កុំបីឃ្លៀងឃ្លាត​ឡើយ ​។

ហើយ​មួយ​ចំណែក​ទៀត ​សូម​បុណ្យ​កុ​ល​នេះ​ជួយ​តាម​ថែរក្សា​ឃុំ​គ្រោង ដល់​វិ​រ​យុទ្ធ​ជន​កំពុង​ឈរជើង​ការពារ​មាតុភូមិ​ ទាំងអស់​ទទួលបាន​សុខភាព​ល្អ​បរិបូរណ៍ ប្រកបដោយ​កំលាំង​រឹង​មាំ ខ្លាំងក្លា ដើម្បី​បន្ត​បំពេញភារកិច្ច​ដ៏​ឧត្ដ​ង្គ​ឧត្ដម​ជូន​ជាតិ ​មាតុភូមិ​និងប្រជាជន​កម្ពុជា ព្រមទាំង​បាន​បួងសួង សូម​ឱ្យ​មនុញ្ញផល​កើត​ចេញពី​បុណ្យ ផ្ដល់​នូវ សេចក្ដីសុខ​ចម្រុងចម្រើន ដល់​ថ្នាក់​ជាតិ​គ្រប់​លំដាប់ថ្នាក់​ផង​ដែរ ​។

នៅ​ក្នុង​ឱកាស​ថ្ងៃ​កាន់បិណ្ឌ​ទី​១​នេះ​ដែរ​, លោក​ជំទាវ​អគ្គ​មហា​ឧបាសិកា​ខៀវ ស៊ី​ណា ជា​ចាន់​តូ ក៏​បាន​វេរ​បច្ច័យ​ដែល​កើត​ចេញពីទឹកចិត្ត​ប្រកប ដោយ​សុទ្ធា ប្រគេន​ចំពោះ​ព្រះសង្ឃ​សម្រាប់​ទ្រទ្រង់​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ និង​បាន​ប្រគេន​ទយ្យ​វត្ថុ​គ្រឿង បរិក្ខាមួយ​ចំនួន​ដល់​វត្ត ចំនួន​៥ ក្នុង​នោះ​មាន​វត្ត​សង់​ឃ្លាំង វត្ត​កំពង់ថ្ម​, វត្ត​តាំងក្រសាំង​, វត្ត​ធម្ម​នាថ​និង​វត្តស​ន្ទុ​ក​ក្រៅមួយ​ៗ ​វត្ត​ចំនួន ១ លាន ៕ អត្ថបទសហការ