ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ABA ឈ្នះ​ពាន ធនាគារ​បម្រើសេវា​សាជី​កម្ម​ឆ្នើម​បំផុត នៅ​កម្ពុជា ឆ្នាំ ​2026

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ធនាគារ ABA ទទួល​បាន​ពាន ធនាគារ​បម្រើសេវា​សាជី​កម្ម​ឆ្នើម​បំផុត នៅ​កម្ពុជា ឆ្នាំ​ 2026 ពី​ទស្សនាវដ្ដី International Finance ដោយ​ទទួលស្គាល់​ពី​វឌ្ឍនភាព​ជា​បន្តបន្ទាប់​របស់ ABA Business ដែល​ជា​ផ្លែ​ត​ហ្វ​ម​សេវា​ធនាគារ​ឌី​ជី​ថ​ល​សម្រាប់​អាជីវកម្ម​របស់​ធនាគារ​ ។

នេះ​ជា​លើក​ដំបូង​របស់ ABA សម្រាប់​ពានរង្វាន់​នេះ ដែល​ជា​ការ​ទទួលស្គាល់​ពី​សមត្ថភាព​របស់ ABA Business ក្នុង​ការ​ជួយ​ឲ្យ​អាជីវកម្ម​គ្រប់គ្រង​ការ​ទូទាត់ ប្រាក់បៀវត្ស ការ​ប្រមូលប្រាក់​ទូទាត់ និង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ផ្សេង​ៗ​យ៉ាង​សុវត្ថិភាព និង​ប្រសិទ្ធភាព​។
សេវា​ធនាគារ​ឌី​ជី​ថ​ល​ដែល​បង្កើត​ឡើង​សម្រាប់​អាជីវកម្ម ABA Business ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ក្រុមហ៊ុន​តូច​គ្រប់​ប្រភេទ និង​គ្រប់​កម្រិត​នៃ​រចនា​សម្ពន្ធ​ហិរញ្ញវត្ថុ ចាប់ពី​អាជីវកម្ម​ដែល​កំពុង​រីក​ចម្រើន រហូត​ដល់​សាជីវកម្ម​ធំ​ៗ និង​ក្រុមហ៊ុន​ពហុ​ជាតិ ​។ ផ្លែ​ត​ហ្វ​ម​នេះ​នាំ​យកមុខ​ងារ​ធនាគារ​សំខាន់​ៗ​នៅ​ក្នុង​កន្លែង​តែ​មួយ រួម​មាន ការ​តាមដាន​គណនី និង​ស្ថានភាព​សមតុល្យ​សាច់ប្រាក់​, ផ្ទេរ​ប្រាក់​ក្នុង និង​ក្រៅប្រទេស​, ប្រាក់បៀវត្ស​, បង់​វិក្កយបត្រ និង​ទូទាត់​ពន្ធ​, ការ​ទូទាត់​ជា​សំណុំ និង​ទូទាត់​តាម​កាលកំណត់ ព្រមទាំង​ការ​ផ្ទៀងផ្ទាត់​ការ​ទូទាត់​ភ្លាម​ៗ​ជាដើម ​។

អាជីវកម្ម​នានា​ក៏​អាច​ភ្ជាប់ ABA Business ជាមួយ​ប្រព័ន្ធ ERP និង​ប្រព័ន្ធ​គណនេយ្យ​របស់​ខ្លួន ដើម្បី​ធ្វើ​ស្វ័យប្រវត្តិកម្ម​ដំណើរការ​ទូទាត់ និង​ការ​ផ្គូផ្គង​ប្រតិបត្តិការ​ផង​ដែរ ​។ ប្រព័ន្ធ​ប្រតិបត្តិការ​ផ្ទាល់ (Host-to-Host) របស់ ABA Business អនុញ្ញាត​ឲ្យ​ប្រព័ន្ធ ERP របស់​ក្រុមហ៊ុន ភ្ជាប់​ដោយ​ផ្ទាល់​ជាមួយ​ប្រព័ន្ធ​ធនាគារ​ស្នូល​របស់ ABA ដែល​ធ្វើ​ឲ្យ​រាល់​សំណើ​ប្រតិបត្តិការ និង​ព័ត៌មាន​គណនី ផ្គូផ្គង​យ៉ាង​សុវត្ថិភាព និង​ស្វ័យប្រវត្ត ​។ ផ្លែ​ត​ហ្វ​ម​នេះ ក៏​មានមុខ​ងារ​គណនី​និម្មិត និង​ឧបករណ៍​ឌី​ជី​ថ​ល​ផ្សេង​ៗ​ទៀត ដើម្បី​ជួយ​សម្រួល​ដល់​ការ​គ្រប់គ្រង​មូលនិធិ​ចេញចូល​របស់​អាជីវកម្ម​ឲ្យ​កាន់តែ​ប្រសើរ​ ។

ក្នុង​ឆ្នាំ 2025 ABA បាន​ពង្រីក​វិសាលភាព​បន្ថែម​ដោយ​បាន​ដាក់​ឲ្យ​ដំណើរការ​កម្មវិធី ABA Business នៅ​លើ ទូរស័ព្ទ​ដៃ ដោយ​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ដែល​មាន​សិទ្ធិ​អនុញ្ញាត តាមដាន​គណនី​, ពិនិត្យ​ប្រតិបត្តិការ ទទួល​សារ​ដំណឹង​គណនី និង​អនុញ្ញាត ឬ​បដិសេធ​សំណើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង​ប្រតិបត្តិការ​មិនមែន​ហិរញ្ញវត្ថុ​ដោយ​ផ្ទាល់​ពី​ឧបករណ៍​ចល័ត​របស់​ខ្លួន​។ អេប​នេះ ក៏​ដើរតួ​ជា​ឧបករណ៍​ផ្ទៀងផ្ទាត់​ពីរ​កត្តា​ផង​ដែរ​ ។

ក្នុង​ការ​វាយតម្លៃ​របស់​ខ្លួន គណៈវិនិច្ឆ័យ​របស់​ទស្សន​វ​ដ្តី International Finance បាន​គូសបញ្ជាក់​ពី​សមត្ថភាព​នៃ​មុខងារ និង​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​នៃ​ផ្លែ​ត​ហ្វ​ម​នេះ ”​ធនាគារ ABA ស័ក្ដិសម​នឹង​ទទួល​បាន​កិត្តិនាម​ចំពោះ​សមត្ថភាព​ផ្ដល់​សេវា​ធនាគារ​សាជីវកម្ម​កម្រិត​ខ្ពស់ ខណៈ​ខ្លួន​បាន​ជួយ​ដោះស្រាយ​បញ្ហា​ជាក់ស្ដែង​របស់​សហគ្រាស​តូច​ៗ ដែល​ជា​ញឹកញាប់​តែងតែ​ប្រឈម​នឹង​ធនធាន​មាន​កម្រិត​ក្នុង​ការ​គ្រប់គ្រង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ដ៍​ស្មុគស្មាញ​នៅ​ពេល​អាជីវកម្ម​បន្ដ​រីក​ចម្រើន​ទៅ​មុខ ​។

តាម​រយៈ ABA Business ធនាគារ​បាន​រួម​បញ្ចូល សេវា​ធនាគារ​ឌី​ជី​ថ​ល​ដែល​ងាយស្រួល​ប្រើប្រាស់ មាន​បត់បែន​ខ្ពស់ និង​អាច​ពង្រីក​បាន​តាម​ការ​រីក​ចម្រើន​របស់​អាជីវកម្ម ជាមួយ​មុខងារ​គ្រប់គ្រង​ដែល​អាច​កំណត់​តាម​តម្រូវការ​ក្រុមហ៊ុន​, កំណត់​សិទ្ធិ​ប្រើប្រាស់​, គ្រប់គ្រង​ការ​ទូទាត់​, ការ​បើកប្រាក់​បៀវត្ស​, ការ​ភ្ជាប់​ប្រព័ន្ធ និង​ការ​អនុម័ត​ប្រតិបត្តិការ​តាម​ទូរស័ព្ទ​ដៃ ​។ មុខងារ​ទាំងនេះ អនុញ្ញាត​ឲ្យ​អាជីវកម្ម​ខ្នាត​តូច​ធ្វើ​ប្រតិបត្តិការ​កាន់តែ​មាន​ប្រសិទ្ធភាព ជាមួយនឹង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ និង​អាច​បន្ដ​រីក​ចម្រើន​ជា​លំដាប់​ដោយ​មិន​ចាំបាច់​ផ្លាស់​ប្តូរ​ផ្លែ​ត​ហ្វ​ម​ធនាគារ​របស់​ខ្លួន​ឡើយ​នៅ​ពេល​អាជីវកម្ម​រីក​ចម្រើន​កាន់តែ​ធំ ​។ ធនាគារ​បម្រើសេវា​សាជី​កម្ម​ឆ្នើម​បំផុត នៅ​កម្ពុជា ឆ្នាំ​2026 គឺ​ពានរង្វាន់ ដ៏​ស័ក្តិសម​យ៉ាង​ពិតប្រាកដ​សម្រាប់​ធនាគារ ABA” ​។
សុវត្ថិភាព​កាន់តែ​រឹង​មាំ ជំរុញ​កំណើន​អ្នក​ប្រើប្រាស់ ABA Business ត្រូវ​បាន​បំពាក់​ដោយ​មុខងារ​សុវត្ថិភាព​ជា​ច្រើន រួម​មានការ​អនុម័ត​ប្រតិបត្តិការ​ច្រើន​កម្រិត​, ហត្ថលេខា (signatures) ឌី​ជី​ថ​ល​, ការ​បំប្លែង​ទិន្នន័យ​, ការ​ផ្ទៀងផ្ទាត់​ពីរ​កត្តា (2FA), និង​ការ​ជូនដំណឹង​ភ្លាម​ៗ​តាម​ពេលវេលា​ជាក់ស្តែង ដោយ​ជួយ​ឲ្យ​អាជីវកម្ម​អាច​គ្រប់គ្រង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​សំខាន់​ៗ​បាន​យ៉ាង​សុវត្ថិភាព ជាមួយនឹង​ការ​គ្រប់គ្រង​កាន់តែ​ប្រសើរ ​។

ការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​ផ្លែ​ត​ហ្វ​ម​នេះ ទទួល​បាន​កំណើន​អ្នក​ប្រើប្រាស់​គួរ​ឲ្យ​កត់សម្គាល់​។ ក្នុង​ឆ្នាំ 2025 ទំហំ​ប្រតិបត្តិការ​តាម​រយៈ ABA Business កើន​បាន 46% ធៀប​នឹង​ឆ្នាំ 2024 ខណៈ​ដែល​ចំនួន​អតិថិជន​កើន​បាន 25%​ ។ ទំនើប​កម្ម​សេវា​ធនាគារ​សម្រាប់​អាជីវកម្ម ការ​ទទួលស្គាល់​នេះ ឆ្លុះ​បញ្ចាំង​ពី​ការ​វិនិយោគ​ជា​បន្តបន្ទាប់​របស់​ធនាគារ ABA ចំពោះ​ដំណោះស្រាយ​ឌី​ជី​ថ​ល ដែល​ធ្វើ​ឲ្យ​សេវា​ធនាគារ​សាជីវកម្ម​កាន់តែ​ងាយ​ប្រើ មាន​ប្រសិទ្ធភាព​ខ្ពស់ និង​បត់បែន​តាម​តម្រូវការ​ដ៏​សម្បូរ​បែប​របស់​អាជីវកម្ម​នានា​នៅ​កម្ពុជា ​។

តាម​រយៈ​ការ​ប្រមូលផ្តុំ សេវា​ធនាគារ​, ការ​គ្រប់គ្រង​ការ​ទូទាត់​, សេវា​ប្រាក់បៀវត្ស​, ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​, កា​រត​ភ្ជាប់​ប្រព័ន្ធ​អាជីវកម្ម និង​ការ​ចូល​ប្រើ​តាម​ទូរស័ព្ទ​ដៃ ទៅ​ក្នុង​ផ្លែ​ត​ហ្វ​ម​តែ​មួយ ABA Business ជួយ​ឲ្យ​ក្រុមហ៊ុន​ចំណាយពេល​តិច​ជាង​មុន​លើ​ការ​គ្រប់គ្រង​ដំណើរការ​ហិរញ្ញវត្ថុ និង​ចំណេញ​ពេល​ច្រើន​ដើម្បី​ផ្តោត​លើ​ប្រតិបត្តិការ និង​កំណើន​អាជីវកម្ម ​។ ចាប់ផ្តើម​ប្រើប្រាស់
ចង់​ប្រើ​សេវា​ធនាគារ​ដែល​ត្រូវ​ជាមួយ​អាជីវកម្ម​របស់​លោក​អ្នក ? សូម​ទាក់ទង​មក​យើងខ្ញុំ​តាម​លេខ 023 925 333 ឬ​អ៉ីមែល​ទៅ​កាន់ digitalsupport@ababank.com ដើម្បី​ស្វែង​យល់​បន្ថែម​អំពី ABA Business និង​ចាប់ផ្តើម​ប្រើប្រាស់​ ៕ អត្ថបទសហការ