ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

បង់ពន្ធ​មធ្យោបាយ​ដឹក​ជញ្ជូនកាន់​តែ​ងា​យ​ស្រួល​ជាមួយ​ Chip Mong Bank App

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ ការ​បង់ពន្ធ​មធ្យោបាយ​ដឹក​ជញ្ជូន​ប្រចាំឆ្នាំ គឺជា​កាតព្វកិច្ច​ដ៏​សំខាន់​មួយ​សម្រាប់​ម្ចាស់​យានជំនិះ​គ្រប់​ប្រភេទ​។ ដើម្បី​ជួយ​សម្រួល​ដល់​ការ​បំពេញ​កាតព្វកិច្ច​នេះ​ឱ្យ​កាន់តែ​មាន​ភាព​ងាយស្រួល រហ័ស និង​មាន​ប្រសិទ្ធភាព ធនាគារ ជីប ម៉ុង ផ្តល់​ជូន​នូវ​សេវា​បង់ពន្ធ​មធ្យោបាយ​ដឹក​ជញ្ជូន​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល តាម​រយៈ Chip Mong Bank App ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​អាច​បង់ពន្ធ​បាន​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​ ។

ជាមួយ Chip Mong Bank App លោក​អ្នក​ពុំ​ចាំបាច់​ចំណាយពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ទីតាំង​បង់ពន្ធ​ដោយ​ផ្ទាល់ ឬ​រង់ចាំ​យូរ​ទៀត​នោះ​ទេ​។ ដំណើរការ​បង់ពន្ធ​មាន​ភាព​សាមញ្ញ ងាយស្រួល និង​ឆាប់រហ័ស ដោយ​គ្រាន់តែ​អនុវត្ត​តាម​ជំហាន​មួយ​ចំនួន​នៅ​លើ​កម្មវិធី ដែល​ជួយ​សន្សំ​ពេលវេលា និង​ផ្តល់​ភាព​ងាយស្រួល​កាន់តែ​ប្រសើរ​ដល់​អតិថិជន​។

ធនាគារ ជីប ម៉ុង សូម​រំលឹក​ដល់​ម្ចាស់​យានជំនិះ​គ្រប់​ប្រភេទ ឱ្យ​រួសរាន់​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​មធ្យោបាយ​ដឹក​ជញ្ជូន​ប្រចាំឆ្នាំ​២០២៦ ឱ្យ​បាន​ទាន់​ពេលវេលា​។ ការ​ប្រមូល​ពន្ធ​មធ្យោបាយ​ដឹក​ជញ្ជូន​ប្រចាំឆ្នាំ​២០២៦ បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០១ ខែមិថុនា និង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២៦​នេះ​។ ការ​បង់ពន្ធ​ឱ្យ​បាន​ទាន់​ពេលវេលា មិន​ត្រឹមតែ​ជា​ការ​បំពេញ​កាតព្វ​កិច្ច​ស្រប​តាម​បទ​ប្បញត្តិ​ជា​ធរមាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ឱ្យ​លោក​អ្នក​ជៀសវាង​ការ​ផាកពិន័យ​ដែល​អាច​កើត​មាន​ផង​ដែរ​។

ក្នុង​នាម​ជា​ធនាគារ​ខ្មែរ ធនាគារ ជីប ម៉ុង បន្ត​អភិវឌ្ឍ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​បែប​ឌី​ជី​ថ​ល ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​អតិថិជន និង​ផ្តល់​ជូន​បទ​ពិសោធន៍​ប្រើប្រាស់​សេវា​ធនាគារ​ដែល​កាន់តែ​ងាយស្រួល រហ័ស និង​មាន​សុវត្ថិភាព​។ តាម​រយៈ Chip Mong Bank App ការ​បង់ពន្ធ​មធ្យោបាយ​ដឹក​ជញ្ជូន​កាន់តែ​សាមញ្ញ ដោយ​អាច​ធ្វើ​ប្រតិបត្តិការ​បាន​ដោយ​ផ្ទាល់​ពី​ទូរ​សព្ទ​ដៃ​។

សូម​ទាញ​យក និង​ប្រើប្រាស់ Chip Mong Bank App ដើម្បី​បង់ពន្ធ​មធ្យោបាយ​ដឹក​ជញ្ជូន​ប្រចាំឆ្នាំ​២០២៦ ឱ្យ​បាន​ទាន់​ពេលវេលា និង​ទទួល​បាន​បទ​ពិសោធន៍​ប្រើប្រាស់​សេវា​ធនាគារ​ឌី​ជី​ថ​ល​ប្រកបដោយ​ភាព​ងាយស្រួល រហ័ស និង​មាន​សុវត្ថិភាព​ ៕ (អត្ថបទ ៖ សហការ)

ដោ​ន​ឡូត Chip Mong Bank App ឥឡូវនេះ​៖ https://www.chipmongbank.com/app