ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមបាល់ទះ U20 ខ្លាំងៗទាំង ១៣ ត្រៀមប្រជែងជើងឯក WURKZ Special Volleyball Cup U20 2026 ចាប់ពីថ្ងៃទី ១៨-២៥ ខែតុលា !

3 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ក្រុមបាល់ទះយុវជនខ្លាំងៗទាំង ១៣ មកពី ៥ ពូល បានត្រៀមខ្លួនរួចរាល់សម្រាប់វគ្គផ្ដាច់ព្រ័ត្រ «WURKZ Special Volleyball Cup U20 2026» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមការឧបត្ថម្ភផ្ដាច់មុខពីភេសជ្ជៈប៉ូវកម្លាំង វើក ។

ការមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ គឺជាលទ្ធផលនៃការខិតខំហ្វឹកហាត់ និងប្រកួតប្រជែងរបស់កីឡាករវ័យក្មេងនីមួយៗ ដើម្បីដណ្ដើមតំណែងជើងឯក អមជាមួយប្រាក់រង្វាន់រហូតដល់ ៥០ លានរៀល។ ចំណែកក្រុមចំណាត់ថ្នាក់លេខ២ ទទួលបាន ២០ លានរៀល លេខ៣ ទទួលបាន ១២ លានរៀល និងលេខ៤ ទទួលបាន ៨ លានរៀល ព្រមទាំងរង្វាន់ឯកត្តជនចំនួន ១ លានរៀលក្នុងមួយពានផងដែរ។

តាមរយៈការបន្តឧបត្ថម្ភរយៈពេល ៣ ឆ្នាំជាប់គ្នា វើក ដែលជាផលិតផលខ្មែរ មានមោទនភាពក្នុងការចូលរួមបង្កើតឱកាសឱ្យយុវជនមកពីបណ្ដាខេត្តបានប្រកួត បង្ហាញសមត្ថភាព និងទទួលបានបទពិសោធន៍ថ្មីៗ ដើម្បីបន្តដំណើររបស់ពួកគេក្នុងវិស័យបាល់ទះកម្ពុជា។

កុំភ្លេចមកចូលរួមទស្សនា និងផ្តល់កម្លាំងចិត្តដល់ក្រុមយុវជនទាំង ១៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែតុលាតទៅ ។ វើក ជំរុញ បង្កើនយុវជនបន្តវេនកីឡាបាល់ទះ សុះសាយគ្រប់ខេត្តក្រុង! ៕ អត្ថបទសហការ