រាជធានីភ្នំពេញ ៖ បរិយាកាសពោរពេញដោយស្នាមញញឹម ភាពរំភើប និងភាពស្និទ្ធស្នាល ! កាលពីពេលថ្មីៗនេះ នៅមជ្ឈមណ្ឌល The Premier Sensok ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេឌីង ខូ អិលធីឌី បានរៀបចំមហាកម្មវិធីជួបជុំដៃគូសហការទូទាំងប្រទេសយ៉ាងអធិកអធម ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ដៃគូអាជីវកម្មរាប់ពាន់នាក់មកពីគ្រប់រាជធានី-ខេត្ត ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ រៀបចំឡើងដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូសហការទាំងអស់ដែលមានទំនុកចិត្ត និងរួមដំណើរជាមួយគ្នាយ៉ាងរឹងមាំកន្លងមក ព្រមទាំងជាវេទិកាដ៏មានតម្លៃក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងពង្រីកបណ្តាញអាជីវកម្មឱ្យកាន់តែរីកចម្រើន ។

កម្មវិធីនេះមិនត្រឹមតែជាឱកាសសម្រាប់ការជួបជុំសំណេះសំណាល និងការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាដ៏មានតម្លៃសម្រាប់ដៃគូសហការមកពីគ្រប់ទិសទី បានផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងបណ្តាញទំនាក់ទំនងអាជីវកម្មផងដែរ ។ ជាមួយគ្នានេះរង្វាន់ធំៗក៏ត្រូវបានប្រគល់ជូនអ្នកចូលរួមផងដែរដែលរួមមាន ៖ រថយន្តទំនើប ៣ គ្រឿង ម៉ូតូ ៥ គ្រឿង ទូរស័ព្ទដៃ ១២ គ្រឿង រួមជាមួយប្រាក់រង្វាន់ និងកាដូពិសេសៗជាច្រើនទៀត ។

នៅក្នុងឱកាសនោះ លោកស្រី ទ្រី ដាណា បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖ «ភាពជោគជ័យក្នុងអាជីវកម្មមិនមែនកើតឡើងដោយសារមនុស្សតែម្នាក់នោះទេ ប៉ុន្តែកើតចេញពីការជឿទុកចិត្ត ការសហការ និងការខិតខំប្រឹងប្រែងរួមគ្នា» ។ លោកស្រីបានបង្ហាញមោទនភាពយ៉ាងខ្លាំងចំពោះវត្តមានដៃគូសហការរាប់ពាន់នាក់ ដែលបានឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏រឹងមាំដែលបានកសាងឡើងតាមរយៈការជឿទុកចិត្ត និងកិច្ចសហការជាបន្តបន្ទាប់ ។

តាមរយៈកម្មវិធីនេះ ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេឌីង នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្កើតឱកាសថ្មីៗ និងដើរទន្ទឹមគ្នាជាមួយដៃគូសហការទាំងអស់ ដើម្បីគាំទ្រដល់ការរីកចម្រើនប្រកបដោយចីរភាព និងរឹងមាំជានិរន្តរ៍ ៕ អត្ថបទសហការ










ចែករំលែកព័តមាននេះ