ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សេចក្តីប្រកាសព័ត៌មាន ស្តីពីការទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើម៉ូតូម៉ាក HONDA ម៉ូដែល CT125 របស់ក្រុមហ៊ុន អិន ស៊ី អិច

5 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៦ ក្រសួងពាណិជ្ជកម្ម បានចេញលិខិតកត់ត្រា និងតម្កល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ លេខ ៣២៩៦ ព.ណ.ន.ក.ស.ប ដោយបានឯកភាពទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើម៉ូតូម៉ាក HONDA ម៉ូដែល CT125 ជូនក្រុមហ៊ុន អិន ស៊ី អិច (N.C.X. CO., LTD.) ពីក្រុមហ៊ុន HONDA MOTOR CO., LTD. ដែលជាម្ចាស់ម៉ាកដើម ។ 

ដើម្បីអនុលោមតាម មាត្រា ៣ និងមាត្រា ១១ នៃច្បាប់ស្តីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ និងការការពារសិទ្ធិ និងផលប្រយោជន៍របស់ម្ចាស់សិទ្ធិ និងសាធារណៈជនក្នុងការប្រើប្រាស់ម៉ាកដូចដែលបានរៀបរាប់ខាងលើ ក៏ដូចជាទប់ស្កាត់ការនាំចូល និងចែកចាយទំនិញក្លែងក្លាយ ។

សូមបញ្ជាក់ផងដែរថា ផលិតផលផ្លូវការដែលនាំចូល និងចែកចាយដោយក្រុមហ៊ុន អិន ស៊ី អិច តែងតែមានស្លាកសញ្ញា N.C.X. បិទជាប់នៅលើម៉ូតូ ដែលជានិមិត្តសញ្ញាសម្គាល់ផលិតផលសុទ្ធ គុណភាពខ្ពស់ និងមានការធានាត្រឹមត្រូវស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន អិន ស៊ី អិច  មានសិទ្ធិស្របច្បាប់ក្នុងការអនុវត្តសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ​នូវម៉ាកដូចដែលមាននៅក្នុងលិខិតទទួលសិទ្ធិលេខ៣២៩៦​​ ព.ណ.ន.ក.ស.ប និងអាចដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញារធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការទៅលើការនាំចូល និងចែកចាយផលិតផលដែលពាក់ម៉ាកដូចគ្នា ទៅនឹងម៉ាករបស់ក្រុមហ៊ុនដូចដែលមានចែងក្នុងលិខិតទទួលសិទ្ធិខាងលើ ៕ អត្ថបទសហការ

ខាងក្រោមនេះគឺរូបភាពឯកសារទទួលស្គាល់ពីក្រសួង ៖