ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប៉ូ​ការី ស្វេត គាំទ្រ​ក្រុម​ជម្រើសជាតិ​កម្ពុជា ​សម្រាប់​ព្រឹត្តិការណ៍​កីឡា​អាស៊ី អៃ​ឈិ​-​ណា​ហ្គោ​យ៉ា លើក​ទី ​២០ តាម​រយៈ​សិក្ខាសាលា​ស្តី​ពី​ការ​បំពេញ​ជាតិ​ទឹក និង​ការ​ឧបត្ថម្ភ​ភេសជ្ជៈ​ប៉ូ​ការី ស្វេត

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ ប៉ូ​ការី ស្វេត បាន​ប្រកាស​ជា​ផ្លូវការ​ជា «​ដៃគូ​គាំទ្រ​ផ្លូវការ​» នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ី អៃ​ឈិ​-​ណា​ហ្គោ​យ៉ា លើក​ទី​២០ ឆ្នាំ​ ២០២៦ (20th Asian Games Aichi-Nagoya 2026)​ ។ ក្នុង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​កម្រិត​ពិភពលោក ប៉ូ​ការី ស្វេត ក៏​មាន​មោទនភាព ក្នុង​ការ​គាំទ្រ​ដល់​ក្រុម​ប្រតិភូ​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា ក្នុង​ការ​ត្រៀមខ្លួន​ចូលរួម​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ ចាប់ពី​ថ្ងៃ​ទី​ ១៩ ខែកញ្ញា ដល់​ថ្ងៃ​ទី ​០៤ ខែតុលា ឆ្នាំ​ ២០២៦ ​។

សិក្ខាសាលា​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​អប់រំ និង​ចែករំលែក​ចំណេះដឹង​ដល់​កីឡាករ​-​កីឡាការិនី និង​គ្រូបង្វឹក​ជម្រើសជាតិ អំពី​តួនាទី​យ៉ាង​សំខាន់​នៃ​ការ​បំពេញ​ជាតិ​ទឹក និង​អ៉ី​យ៉ុ​ង ក្នុង​ការ​បង្កើន​សមត្ថភាព​កីឡា និង​ការ​រក្សា​កាយសម្បទា​ឱ្យ​បាន​ល្អ​ប្រសើរ​បំផុត ក្នុងអំឡុងពេល​ហ្វឹកហាត់ និង​ការ​ប្រកួតប្រជែង​ ។

ដើម្បី​ធានា​បាន​នូវ​ការ​ត្រៀមខ្លួន​ខ្ពស់​របស់​អត្ត​ព​លិ​ក ប៉ូ​ការី ស្វេត បាន​ផ្តល់​ការ​ឧបត្ថម្ភ​ផលិតផល ដើម្បី​គាំទ្រ​ដល់​វគ្គ​ហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​កម្មវិធី​សិក្ខាសាលា​ស្តី​ពី​ការ​បំពេញ​ជាតិ​ទឹក ​។ ការ​គាំទ្រ​នេះ​នឹង​ចាប់ផ្តើម​ពី​ដំណាក់កាល​នៃ​ការ​ត្រៀមខ្លួន​របស់​ក្រុមការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​បន្ត​រហូត​ដល់ទី​បញ្ចប់​នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ី អៃ​ឈិ​-​ណា​ហ្គោ​យ៉ា លើក​ទី​២០ ឆ្នាំ ​២០២៦​ ។

កិច្ច​សហប្រតិបត្តិការ​នេះ​ស្តែង​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​ប៉ូ​ការី ស្វេត ក្នុង​ការ​លើកកម្ពស់​សុខភាព ការ​បំពេញ​ជាតិ​ទឹក និង​ឧត្តមភាព​នៃ​វិស័យ​កីឡា​នៅ​ទូ​ទាំង​តំបន់​អាស៊ី​ ។ ក្នុង​កីឡា​កម្រិត​អាជីព គ្រប់​វិនាទី ពិន្ទុ និង​ការ​ខិតខំ​ប្រឹងប្រែង គឺ​សុទ្ធតែ​មាន​តម្លៃ​កាត់ថ្លៃ​មិន​បាន អាស្រ័យ​ហេតុនេះ​ហើយ ការ​បំពេញ​ជាតិ​ទឹកបាន​ត្រឹមត្រូវ គឺជា​កត្តា​ដ៏​សំខាន់​ដែល​អាច​ជួយ​ដល់​ការ​ប្រកួត​ឱ្យ​បាន​កាន់តែ​ល្អ និង​ការ​បញ្ចេញ​សមត្ថភាព​បាន​កាន់តែ​ប្រសើរ ​។

តាម​រយៈ​សិក្ខាសាលា​ស្តី​ពី​ការ​បំពេញ​ជាតិ​ទឹក និង​ការ​ផ្តល់​ភេសជ្ជៈ​ប៉ូ​ការី ស្វេត នេះ យើង​មាន​មោទនភាព​យ៉ាង​ក្រៃ​លែង​ក្នុង​ការ​ឈរ​ប្រកៀក​ស្មា​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ដើម្បី​ជួយ​ជំរុញ​ឱ្យ​កីឡាករ​-​កីឡាការិនី​កម្ពុជា​បញ្ចេញ​សមត្ថភាព​ឱ្យ​បាន​ល្អ​បំផុត​នៅ​លើ​ឆាក​អន្តរជាតិ​ ។

ប៉ូ​ការី ស្វេត ត្រូវ​បាន​ស្រាវជ្រាវ និង​ផលិត​ឡើង​យ៉ាង​ផ្ចិតផ្ចង់​ដោយ​ក្រុមហ៊ុន​ឱសថ Otsuka Pharmaceutical ផ្អែក​លើ​គំនិត​អភិវឌ្ឍ​ចេញពី «​ទឹក​សេរ៉ូម​» (Drinkable IV solution)​ ។ ដោយ​ផ្អែក​លើ​ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ ប៉ូ​ការី ស្វេត មាន​សមាសធាតុ​ផ្សំ​ឡើង​ដោយ​តុល្យភាព​ជាតិ​ទឹក និង​អ៉ីយ៉ុ​ង​ដែល​ស្រ​ដៀង​ទៅ​នឹង​ជាតិ​ទឹក​នៅ​ក្នុង​រាង​កាយ​ ។ ប៉ូ​ការី ស្វេត​ជួយ​បំពេញ​ជាតិ​ទឹក និង​អ៉ីយ៉ុង​សំខាន់​ៗ​ដែល​បាត់បង់​តាម​រយៈ​ញើស​បាន​លឿន​ ។ ប៉ូ​ការី ស្វេត នៅ​តែ​បន្ត​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​គាំទ្រ​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា ចាប់តាំងពី​ទីលាន​ហ្វឹកហាត់​នៅ​ក្នុងស្រុក រហូត​ដល់​ឆាក​អន្តរជាតិ​នៅ អៃ​ឈិ​-​ណា​ហ្គោ​យ៉ា​ ។

សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ ប៉ូ​ការី ស្វេត ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម និង​ចូលរួម​លើកទឹកចិត្ត​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ទាំងអស់​គ្នា ​៖ POCARI SWEAT Cambodia Official Facebook Page ៕ អត្ថបទសហការ