ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប៉ូ​ការី ស្វេត បំពេញ​ជាតិ​ទឹក​ដល់​ក្រុម​អត្ត​ព​លិ​ក​ជម្រើសជាតិ​កម្ពុជា ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី អៃ​ឈិ​-​ណា​ហ្គោ​យ៉ា លើក​ទី​ ២០ ឆ្នាំ​ ២០២៦ ដើម្បី​ដណ្តើម​ជ័យជម្នះ

1 ថ្ងៃ មុន

ខេត្ត​អៃ​ឈិ​-​ទីក្រុង​ណា​ហ្គោ​យ៉ា ប្រទេស​ជប៉ុន ​៖ ក្នុង​ខណៈ​ពេល​ដែល​ក្រុម​អត្ត​ព​លិ​ក​ជម្រើសជាតិ​កម្ពុជា ​កំពុង​ចូលរួម​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អៃ​ឈិ​-​ណា​ហ្គោ​យ៉ា លើក​ទី ​២០ ឆ្នាំ ​២០២៦ នៅ​ប្រទេស​ជប៉ុន ប៉ូ​ការី ស្វេត ដែល​ជាភេសជ្ជៈ​កម្រិត​ពិភពលោក​របស់​ជប៉ុន កំពុង​ផ្តល់​ការ​គាំទ្រ​យ៉ាង​សកម្ម​ដល់​អត្ត​ព​លិ​ក​កម្ពុជា​ពេញ​មួយ​អំឡុង​ពេល​នៃ​ការ​ប្រកួត ដើម្បី​រួមចំណែក​នាំ​យក​មោទនភាព និង​ជ័យជម្នះ​ជូន​ជាតិ ​។

ក្នុង​នាម​ជា​ដៃគូ​គាំទ្រ​ផ្លូវការ​នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ី អៃ​ឈិ​-​ណា​ហ្គោ​យ៉ា លើក​ទី​ ២០ ឆ្នាំ ​២០២៦ ក្រុមហ៊ុន Otsuka Pharmaceutical Co., Ltd. បាន​ផ្គត់ផ្គង់​ភេសជ្ជៈ ប៉ូ​ការី ស្វេត នៅ​គ្រប់​ទីលាន​ប្រកួត​ក្នុង​ប្រទេស​ជប៉ុន​ ។ ការ​ជួយ​ជ្រោមជ្រែង​នេះ គឺ​ដើម្បី​ធានា​បាន​ថា​អត្ត​ព​លិ​ក​ជម្រើសជាតិ​កម្ពុជា​រក្សា​បាន​នូវ​សមតុល្យ​អ៉ីយ៉ុ​ង និង​កម្រិត​ជាតិ​ទឹក​គ្រប់គ្រាន់ ក្នុងអំឡុងពេល​នៃ​ការ​ប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ​នេះ ​។

ការ​ប្រកួតប្រជែង​កីឡា​កម្រិត​ពិភពលោក​ដូច​ជា ព្រឹត្តិការណ៍​កីឡា​អាស៊ី​នេះ គឺ​តម្រូវ​ឱ្យ​អត្ត​ព​លិ​ក​មាន​កាយសម្បទា​រឹង​មាំ​ដែល​អាច​ធានា​បាន​កំឡុង​ពេល​ប្រកួត​គឺ​មាន​កម្លាំង​គ្រប់គ្រាន់ និង​បន្ត​ក្នុង​ថ្ងៃ​ប្រកួត​បន្ទាប់ ​។ នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​តែងតែ​មានការ​ប្រកួតប្រជែង​ខ្ពស់ អាស្រ័យ​ហេតុនេះ​ហើយ រាល់​វិនាទី ពិន្ទុ និង​ខិតខំ​ប្រឹងប្រែង សុទ្ធតែ​សំខាន់ សម្រាប់​អត្ត​ព​លិ​ក​គ្រប់​ៗ​រូប ​។ ក្រោម​ហេតុផល​នេះ​ហើយ ទើប​ការ​បំពេញ​ជាតិ​ទឹកបាន​គ្រប់គ្រាន់​របស់​អ​ត្តេ​ព​លិ​ក​ពិតជា​ចាំបាច់​ដែល​ជួយ​ឱ្យ ពួក​គេ​បាន​បញ្ចេញ​សមត្ថភាព​បាន​ពេញលេញ​ក្នុង​ការ​ប្រកួត​ ។

ប៉ូ​ការី ស្វេត ផលិត​ឡើង​ដោយ​ក្រុមហ៊ុន Otsuka Pharmaceutical Co., Ltd. គឺជា​ភេសជ្ជៈ​អ៉ី​យ៉ុ​ង ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាម​រូបមន្ត​វិទ្យាសាស្ត្រ ដើម្បី​ជំនួយ​ដល់​ការ​បំពេញ​ជាតិ​ទឹក និង​អ៉ី​យ៉ុ​ង​សំខាន់​ៗ​ដែល​បាន​បាត់បង់​យ៉ាង​ឆាប់រហ័ស ។

ក្រោម​ប្រធានបទ «​បំពេញ​ជាតិ​ទឹក នូវ​រាល់​ដំណក់ញើស​ដែល​បាន​លះបង់​ដើម្បី​មោទនភាព​ជាតិ​» ប៉ូ​ការី ស្វេត បាន​ធ្វើ​ជា​ស្ពាន​ចង​ភ្ជាប់​ប្រជាជន​នៅ​ក្នុងស្រុក ទៅ​កាន់​សកម្មភាព​ប្រកួត​ផ្ទាល់​នៅ​ប្រទេស​ជប៉ុន ​។ ស្នាដៃ​នេះ​បាន​រំលេច​ឱ្យ​ឃើញ​ថា គ្រប់​ដំណក់ញើស​ដែល​បាន​ស្រក់​នៅ​លើ​ទីលាន គឺ​ផ្ទុក​នូវ​មោទនភាព ស្មារតី និង​ការ​គាំទ្រ​យ៉ាង​មុតមាំ​ពី​ប្រជាជន​កម្ពុជា ១៧ លាន​នាក់ ដែល​កំពុង​រង់ចាំ​លើកទឹកចិត្ត​ពី​មាតុភូមិ ​។

សូម​បន្ត​តាមដាន និង​ចូលរួម​លើកទឹកចិត្ត​ដល់​ក្រុម​អត្ត​ព​លិ​ក​ជម្រើសជាតិ​កម្ពុជា ក្នុង​ការ​ប្រកួត​នៅ​ប្រទេស​ជប៉ុន ដើម្បី​នាំ​យកជ័យ​ជម្នះ​ជូន​ជាតិ ជាមួយ ប៉ូ​ការី ស្វេត ​! ៕ អត្ថបទសហការ