ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញ​ក្នុង​វិស័យ​អប់រំ​ ៣ ​រូប ​នឹង​ចែករំលែក​ «វិធីសាស្ត្រ​អប់រំ​កុមារ​ក្នុង​វ័យ​ម​ត្តេ​យ្យ​សិក្សា​ដល់បឋម​សិក្សា​» ​ដល់​សាធារណជន​ដោយ​ឥត​គិតថ្លៃ

6 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​ ១៤ ខែកញ្ញា ឆ្នាំ ​២០២៤ ខាង​មុខ​នេះ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ទី…

រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​ ១៤ ខែកញ្ញា ឆ្នាំ ​២០២៤ ខាង​មុខ​នេះ សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ទី ​១១ សាខា​ក្រុង​តា​ខ្មៅ​នឹង​រៀបចំ​សិក្ខាសាលា​ស្តី​ពី “​វិធីសាស្ត្រ​អប់រំ​កុមារ​ក្នុង​វ័យ​ម​ត្តេ​យ្យ​សិក្សា​ដល់​បឋម​សិក្សា​” ដល់​សាធារណជន​ដោយ​ឥត​ថ្លៃ ដើម្បី​ចែករំលែក​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​ការ​រីក​ចម្រើន​របស់​កុមារ​តាម​ដំណាក់កាល មូលដ្ឋាន​គ្រឹះ​នៃ​ការ​អភិវឌ្ឍ​របស់​កុមារ និង​សារៈសំខាន់​នៃ​កម្រិត​ម​ត្តេ​យ្យ​សិក្សា​មុខ​ឈាន​ចូល​ថ្នាក់បឋមសិក្សា ​។

សិក្ខាសាលា​ខាងលើ​នេះ​មានការ​ចែករំលែក​ពី​វាគ្មិន​ជំនាញ​ល្បី​ៗ​ក្នុង​វិស័យ​អប់រំ ​៖ ឯកឧត្តម ប្រាក់ កុសល អគ្គលេខាធិការ​ង នៃ​អគ្គលេខាធិការដ្ឋាន គ​.​ជ​.​គ​.​ក និង​ប្រធាន​នាយកដ្ឋាន​អប់រំ​កុមារ​តូច នៃ​ក្រសួង​យុវជន និង​កីឡា​ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គនាយក​បណ្តាញ​គ្រឹះស្ថាន​អប់រំ និង​បណ្តុះបណ្តាល វេស​ឡាញ អេ​ឌ្យូ​ខេ​សិន​គ្រុប និង​អ្នកស្រី អ៊ុ​ក សូ​នី​តា នាយិកា​សិក្សាធិការ​កម្មវិធី​ភាសាបរទេស ​។ ទន្ទឹម​នឹង​នេះ​សាលា​សិក្ខា​នេះ​ក៏​បង្ហាញ​អំពី​ចំណុច​សំខាន់​របស់​កម្មវិធី​សិក្សា​សម្រាប់​កុមារ​ក្នុង​វ័យ​ម​ត្តេ​យ្យ​សិក្សា ដល់​បឋម​សិក្សា​នៃ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​មានការ​ផ្តល់​ជូន​អាហារូបករណ៍​ពិសេស​សម្រាប់​អ្នកចូលរួម​ក្នុង​សិក្ខាសាលា​នេះ​ផង​ដែរ ​។

សម្រាប់​ការ​ចុះ​ឈ្មោះ​ចូលរួម សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ ឬ​តេ​ឡេ​ក្រាម 011 369 168 / 015 798 123
សាលារៀន​ស្ថិត​នៅ​ជិត​កីឡដ្ឋាន​ខេត្តកណ្តាល ផ្ទះ​លេខ 009406 ផ្លូវ​ ១០៨ ភូមិ​តា​ខ្មៅ ​២ សង្កាត់​តា​ខ្មៅ ឬ​ចុច​លើ តំណរ​ភ្ជាប់​ទីតាំង https://n9.cl/yug27

សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ក្រុង​តា​ខ្មៅ សូម​គោរព​អញ្ជើញ មាតាបិតា អ្នក​អាណាព្យាបាល និង​សាធារណៈជន​ទាំងអស់​ចូលរួម​សិក្ខាសាលា​ស្តី​ពី “​វិធីសាស្ត្រ​អប់រំ​កុមារ​ក្នុង​វ័យ​ម​ត្តេ​យ្យ​សិក្សា​ដល់​បឋម​សិក្សា​” ​ដោយ​មានការ​ចែករំលែក​ពី​វាគ្មិន​ជំនាញ​ៗ​ដូច​ខាងក្រោម​៖

✍️ គោលបំណង​ ៖
✔️​ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​បន្ថែម​ជូន ដល់​អាណាព្យាបាល​អំពី​ការ​បណ្តុះបណ្តាល​កុមារ​តូច​និង​វី​ធី​សាស្ត្រ​ក្នុង​ការ​តាមដាន​បុត្រ​ធីតា​នៅផ្ទះ​។

👏 ចូលរួម​ដោយ​សេរី​ !

សម្រាប់​ព័ត៌មាន​អំពី​ការ​ចូលរួម
☎️011 369 168 / 015 798 123 ឬ​ចុះ​ឈ្មោះ​តាម​រយៈ​លីង៖ https://forms.gle/X5yAfPPkoN38oukBA
📍​ទីតាំង​៖ https://n9.cl/yug27 ៕ អត្ថបទសហការ