ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារជាតិ​នៃ​កម្ពុជា សម្ពោធ​ជា​ផ្លូវការ​នៃ​ការ​ប្រែក្លាយ​មណ្ឌល​សិក្សា​បច្ចេកទេស​ធនាគារ ទៅ​ជា វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ

6 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ ធនាគារជាតិ​នៃ​កម្ពុជា បាន​រៀបចំ​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​ការ​ប្រែក្លាយ​មណ្ឌល​សិក្សា​បច្ចេកទេស​ធនាគារ ទៅ​ជា វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ និង​សម្ពោធ​អគារ​អន្តេវាសិកដ្ឋាន នៃ​វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន…

រាជធានី​ភ្នំពេញ​ ៖ ធនាគារជាតិ​នៃ​កម្ពុជា បាន​រៀបចំ​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​ការ​ប្រែក្លាយ​មណ្ឌល​សិក្សា​បច្ចេកទេស​ធនាគារ ទៅ​ជា វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ និង​សម្ពោធ​អគារ​អន្តេវាសិកដ្ឋាន នៃ​វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា នៅ​វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ នៃ​ធនាគារជាតិ​នៃ​កម្ពុជា នា​រសៀល​ថ្ងៃ​ទី ​២៦ ខែធ្នូ ឆ្នាំ​ ២០២៤​ ។ ពិធី​នេះ​មាន​អញ្ជើញ​ចូលរួម​ដោយ​តំណាង​មក​ពី​បណ្តា​ក្រសួង​-​ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍ សមាគម និង​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ សរុប​ប្រមាណ ៣០០​រូប ​។

នា​ឱកាស​មហោឡារិក​នេះ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​ជម្រាប​ជូន​អំពី​ប្រវត្តិ​សង្ខេប និង​កា​រវិ​វត្ត​នៃ​មណ្ឌល​សិក្សា​បច្ចេកទេស​ធនាគារ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​នៅ​អំឡុង​ឆ្នាំ ​១៩៩៤ ​។ ដំបូង​ឡើយ មណ្ឌល​សិក្សា​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ និង​បាន​ទទួល​និស្សិត​ក្រៅ​ប្រព័ន្ធ​មក​បណ្តុះបណ្តាល​ថ្នាក់​ប្រកាសនីយបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ធនាគារ​រយៈពេល ២ ឆ្នាំ ចាប់តាំងពី​ឆ្នាំ​ ១៩៩៥ មក ​។

នៅ​ថ្ងៃ​ទី ​២៤ ខែវិច្ឆិកា ឆ្នាំ​ ២០២២ មណ្ឌល​សិក្សា​បច្ចេកទេស​ធនាគារ​បាន​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​ជា​បន្តបន្ទាប់ ដោយ​បាន​ផ្លាស់​ប្តូរ​ទៅ​ទីតាំង​ថ្មី​នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​ជាទី​តាំង​កម្មវិធី​នា​ពេល​នេះ ​។ នៅ​ខែតុលា ឆ្នាំ ​២០២៤ មណ្ឌល​សិក្សា​នេះ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រែ​ក្លាយទៅជា​វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ តាម​រយៈ​អនុក្រឹត្យ​លេខ ២២៨ អន​ក្រ​.​បក ដោយ​ជោគជ័យ​។ ក្រោម​ក្របខ័ណ្ឌ​នៃ​អនុក្រឹត្យ​នេះ វិទ្យាស្ថាន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​បណ្តុះបណ្តាល​និស្សិត​ថ្នាក់​បរិញ្ញាបត្រ និង​ថ្នាក់​បរិញ្ញាបត្រ​រង លើ​មុខ​ជំនាញ​គ្រប់គ្រង​ធនាគារ ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​ ។

ជាមួយ​គ្នា​នេះ ដើម្បី​សម្រួល និង​លើកទឹកចិត្ត​ដល់​និស្សិត​ដែល​មាន​ជីវភាព​ខ្វះខាត និង​និស្សិត​ដែល​មក​ពី​តាម​បណ្តា​ខេត្ត ឬ​ទីតាំង​ឆ្ងាយ​ដែល​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ ធនាគារជាតិ​នៃ​កម្ពុជា ក៏​បាន​សាងសង់​អគារ​អន្តេវាសិកដ្ឋាន ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ​ជាមួយ​អគារ​វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ សម្រាប់​និស្សិត​ស្នាក់​នៅ​បណ្តោះអាសន្ន​។ គិត​មក​ដល់​ពេល​បច្ចុប្បន្ន វិទ្យាស្ថាន​បាន​ទទួល​បណ្តុះបណ្ដាល​និស្សិត​ថ្នាក់​ប្រកាសនីយបត្រ​ជាន់ខ្ពស់​លើ​ជំនាញ​ធនាគារ​បាន​ចំនួន ៣៣​ជំនាន់ ដែល​មាន​និស្សិត​សរុប​ចំនួន ៣.១៧៥​រូប ក្នុង​នោះ​និស្សិត​ស្រី​មាន​ចំនួន ១.៩៩៧​រូប និង​មាន​សាស្ត្រាចារ្យ​សរុប​ចំនួន ៦៥​រូប ​៕ អត្ថបទសហការ