ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ឃួង ស្រេង និង ឯកឧត្តម ម៉ប់ សារិន ផ្ញើសារលិខិត​ថ្វាយព្រះពរ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ឆ្នាំសកល ២០២៥

3 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ម៉ប់ សារិន…

រាជធានីភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ព្រមទាំងមន្ត្រីរាជការក្រោមឱរាទទាំងអស់ សូមក្រាបបង្គំទូលថ្វាយ សារលិខិតថ្វាយព្រះពរ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្នូរ និង​សុភមង្គល ។ បពិត្រ សម្តេចព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ​!

ក្នុង​ឱកាស​ដ៏​មហា​ជ័យ​ម​ង្គ​លា​ភិ​រម្យ​ថ្លៃថ្លា អបអរសាទរ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី គ្រិស្តសករាជ ២០២៥ ដែល​នឹង​ឈាន​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ ក្នុង​នាម​ក្រុមប្រឹក្សា គណៈ​អភិបាល មន្ត្រីរាជការ កងកម្លាំង និង​ប្រជារាស្ត្រ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​ ទូលព្រះបង្គំ យើងខ្ញុំ​ទាំងអស់​គ្នា សូម​ក្រាប​បង្គំ​អភិវន្ទ​ថ្វាយ​ព្រះ​សព្ទសាធុការពរ​ជ័យ​ចំពោះ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្នូរ និង​សុភមង្គល ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ។

សូម សម្តេចព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ទ្រង់​ព្រះ​មេត្តា​ទទួល​នូវ​ព្រះរាជ​ភក្ដីភាព​ដ៏​ស្មោះស្ម័គ្រ និង​អភិ​វ​ន្ទន​កិច្ច​ដ៏​ខ្ពង់ខ្ពស់​បំផុត ពី​ទូលព្រះបង្គំ​យើងខ្ញុំ​ទាំងអស់​គ្នា​ ៕ អត្ថបទសហការ