ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តមបណ្ឌិត លី ឆេ​ង ដឹកនាំ​គណៈ​គ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និង​និស្សិត​ប៊ែ​ល​ធី ចូលរួម​បរិច្ចាគ​ឈាម​ក្នុង​ឱកាស​អបអរសាទរទិវា​សន្តិភាព​នៅ​កម្ពុជា ២៩ ​ធ្នូ​ ២០២៤

5 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ​៖ កាលពីថ្ងៃ​ទី​ ២៨ ខែធ្នូ ឆ្នាំ​ ២០២៤ ឯកឧត្តម​ បណ្ឌិត លី…

រាជធានី​ភ្នំពេញ ​៖ កាលពីថ្ងៃ​ទី​ ២៨ ខែធ្នូ ឆ្នាំ​ ២០២៤ ឯកឧត្តម​ បណ្ឌិត លី ឆេ​ង តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ បាន​ដឹកនាំគណៈ​គ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត ព្រមទាំង​យុវជន​ស​.​ស​.​យ​.​ក​. យុវជន​កាកបាទក្រហមកម្ពុជា និង​យុវជន​កាយរឹទ្ធិ សរុប​ជិត ១,០០០​នាក់ ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​យុទ្ធនាការ​បរិច្ចាគ​ឈាម ​ដើម្បី​សង្គ្រោះ​ជីវិត ក្នុង​ឱកាស​អបអរសាទរ​ទិវា​សន្តិភាព​នៅ​កម្ពុជា ២៩- ធ្នូ​ ២០២៤ នៅ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ ទីតាំង​ទី ​២ (​ស្ពាន​អាកាស​ចោម​ចៅ​)​ ។

ឯកឧត្តម លី ណា​វុ​ឌ្ឍ អគ្គនាយករង ប៊ែ​ល​ធី គ្រុប បានឱ្យ​ដឹង​ថា នេះ​ជា​លើក​ទី​៧​ហើយ ដែល​ប៊ែ​ល​ធី គ្រុប បាន​រៀបចំ​យុទ្ធនាការ​បរិច្ចាគ​ឈាម​ដើម្បី​សង្គ្រោះ​ជីវិត តាម​រយៈ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ ។ ការ​បរិច្ចាគ​ឈាម​លើក​ទី​ ៧ នេះ ប្រព្រឹត្ត​ទៅ រយៈពេល​ពេញ​ ១​ ថ្ងៃ គឺ​ចាប់ពី​ម៉ោង ៨:០០ ​ព្រឹក រហូត​ដល់ ម៉ោង ៥:០០ ​ល្ងាច ដោយ​មាន​គណៈ​គ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និង​និស្សិត​នៃ​ប៊ែ​ល​ធី គ្រុប ព្រមទាំង យុវជន ស​.​ស​.​យ​.​ក​. យុវជន​កាកបាទក្រហមកម្ពុជា និង​យុវជន​កាយរឹទ្ធិ​ប្រចាំ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ បាន​ស្ម័គ្រចិត្ត​ចុះ​ឈ្មោះ​រួច​ចំនួន ៨១៤ ​នាក់ និង​កំពុង​បន្ត​ចុះ​ឈ្មោះ​បរិច្ចាគ​ឈាម​ជា​បន្តបន្ទាប់​ទៀត​ ។ ឯកឧត្តម បាន​គូសបញ្ជាក់​បន្ថែម​ថា កម្មវិធី​បរិច្ចាគ​ឈាម​នេះ បាន​ក្លាយទៅជា​វប្បធម៌​ដ៏​ល្អ និង​ជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​របស់​ប៊ែ​ល​ធី គ្រុប ផង​ដែរ​ ។

លោក​វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្តម​បណ្ឌិត លី ឆេ​ង តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ ស្ថាបនិក និង​ជា​អគ្គនាយក ប៊ែ​ល​ធី គ្រុប ព្រមទាំង​គណៈ​គ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និង​និស្សិត​ប៊ែ​ល​ធី​ទាំងអស់ ដែល​តែងតែ​ចូលរួម​គាំទ្រ និង​ធ្វើ​អំណោយទាន​ជីវិត តាម​រយៈ​ការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​និង​មិន​យក​កម្រៃ ដើម្បី​រួមចំណែក​ជួយ​សង្គ្រោះ​ជីវិត​ជន​រង​គ្រោះ​ដោយ​ក្តី​សប្បុរស​។ លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា ការ​បរិច្ចាគ​ឈាម​មិន​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ ហើយ​ថែម​ទាំង​មាន​អត្ថប្រយោជន៍​ផ្ទាល់ខ្លួន​ទៀត​ផង ដូច​ជា កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​នានា កាត់​បន្ថយ​ការ​ដាច់​សរសៃឈាម​ខួរក្បាល កាត់​បន្ថយ​កំហាប់​ឈាម​និង​លើស​ជាតិ​ដែក​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ថ្លើម​និង​លំពែង ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សុខភាព​បេះដូង ជា​ពិសេស​បាន​រួមចំណែក​សកម្មភាព​សប្បុរសធម៌ និង​មនុស្សធម៌​ក្នុង​សង្គម​ជាតិ ​។

ក្នុង​ឱកាស​ដ៏​ឧត្តុង្គឧត្តម​នោះ ឯកឧត្តម​បណ្ឌិត លី ឆេ​ង បាន​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម លោក​ជំទាវ លោក លោកស្រី ជា​គណៈ​គ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និង​និស្សិត​នៃ​ប៊ែ​ល​ធី គ្រុប​ទាំងអស់ ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​បរិច្ចាគ​ឈាម តាម​រយៈ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ ។ ឯកឧត្តម​បណ្ឌិត បាន​មាន​ប្រសាសន៍​ថា ការ​បរិច្ចាគ​ឈាម គឺជា​កាយវិការ​មនុស្សធម៌​ដ៏​ល្អ​ប្រពៃ ជា​ការ​បង្ហាញ​ទឹកចិត្ត​នៃ​ការ​ស្រឡាញ់ និង​ជា​ការ​ផ្តល់​ទឹកចិត្ត​មេត្តា ករុណា ក្នុង​ការ​ចូលរួម​ជួយ​សង្គ្រោះ​ជីវិត​អ្នកជំងឺ​នានា​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់​នៅ​តាម​មន្ទីរពេទ្យ​នានា​ទូ​ទាំង​ប្រទេស​ ។ ឯកឧត្តម​បណ្ឌិត ក៏​បាន​ជម្រាប​ជូន​ផង​ដែរ​ថា កម្មវិធី​បរិច្ចាគ​ឈាម​នេះ គឺជា​ផ្នែក​មួយ​របស់​សមាគម​សប្បុរសធម៌​ប៊ែ​ល​ធី (BELTEI Charity Association) ដែល ប៊ែ​ល​ធី គ្រុប បង្កើត​ឡើង​ក្នុង​គោលបំណង​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​ជួយ​សហគមន៍​ដែល​ជួប​ការ​លំបាក តាម​រយៈ​ការ​ចូលរួម​កិច្ចការ​សង្គម ការងារ​មនុស្សធម៌ និង​សប្បុរសធម៌​ជា​ច្រើន ដូច​ជា ការ​ជួយ​ឧបត្ថម្ភ​ដល់​ប្រជាជន​ងាយ​រង​គ្រោះ គ្រួសារ​ខ្វះខាត ឬ​ជួប​ការ​លំបាក ចាស់ជរា​គ្មាន​ទីពឹង ក្មេង​កំព្រា ស្ត្រី​ទើប​សម្រាលកូន និង​ការ​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ផ្សេង​ៗ​ជា​ច្រើន​ទៀត និង​មាន​ពាក្យស្លោក​របស់​ខ្លួន​គឺ “​ការ​អប់រំ ត្រូវ​ផ្សារ​ភ្ជាប់​ជាមួយ​សីលធម៌ និង​គុណធម៌​” “Education has to be in conjunction with morality and virtue”​ ។

ឯកឧត្តម​ បណ្ឌិត បាន​អំពាវនាវ​ដល់​សប្បុរសជន​នានា សូម​បន្ត​គាំទ្រ និង​ចូលរួម​បរិច្ចាគ​ឈាម​ដើម្បី​សង្គ្រោះ​ជីវិត​ឱ្យ​បាន​ផុលផុស​នៅ​ទូ​ទាំង​ប្រទេស ​៕ អត្ថបទសហការ