ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន ជីប ម៉ុង គ្រុប ប្រកាស​បរិច្ចាគ ៥០​ម៉ឺន​ដុល្លារ ដល់​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា តប​តាម​ការ​អំពាវ​របស់​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុ​នី្ន

4 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ តប​តាម​ការ​អំពាវ​របស់​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុ​នី្ន ហ៊ុន ម៉ា​ណែ​ត​ ក្រុមហ៊ុន ជីប ម៉ុង…

រាជធានីភ្នំពេញ ៖ តប​តាម​ការ​អំពាវ​របស់​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុ​នី្ន ហ៊ុន ម៉ា​ណែ​ត​ ក្រុមហ៊ុន ជីប ម៉ុង គ្រុប បាន​ប្រកាស​បរិច្ចាគ​ថវិកា​ចំនួន ៥០​ម៉ឺន​ដុល្លារ ដល់​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ​។ តាម​រយៈ​សារលិខិត​ជូនពរ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​សកល គ​.​ស​.២០២៥ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុ​នី្ន ហ៊ុន ម៉ា​ណែ​ត ប្រធានកិត្តិយស​នៃ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា បាន​អំពាវនាវ​ឱ្យ​បន្ត​ចូលរួម​បរិច្ចាគ​ជាមួយ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ដើម្បី​នាំ​ភាព​ញញឹម​ដល់​ទារក និង​កុមារ​ដែល​ជា​អនាគត​ដ៏​ភ្លឺស្វាង​របស់​កម្ពុជា ​។

ក្រុមហ៊ុន ជីប ម៉ុង គ្រុប តែង​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ តាម​រយៈ​សកម្មភាព​ផ្សេង​ៗ ដូច​ជា ការ​បរិច្ចាគ​ថវិកា​សម្រាប់​ការ​ទិញ​ឧបករណ៍​តេស្ត​រហ័ស​រក​មេរោគ​កូ​វី​ដ​ ១៩ (Rapid Test), ការ​បរិច្ចាគ​ថវិកា​ដល់​កាកបាទក្រហមកម្ពុជា​, ការ​បរិច្ចាគ​ថវិកា​សម្រាប់​ជួយ​សង្គ្រោះ​ពលរដ្ឋ​រង​គ្រោះ​ដោយសារ​ទឹកជំនន់​, ការ​បរិច្ចាគ​ថវិកា​ដល់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ (TYDA), ការ​បរិច្ចាគ​ថវិកា​ដល់ «​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​», ការ​បរិច្ចាគ​ថវិកា​ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វី​ដ​ ១៩ និង​ការ​បរិច្ចាគ​ថវិកា ដើម្បី​ចូលរួម​ទិញ​មន្ទីរពេទ្យ «​នគរ​ទេព​» ដែល​នឹង​ប្តូរ​ឈ្មោះ​ទៅ​ជា​មន្ទីរពេទ្យ «​ហ្លួង​ម៉ែ​» និង​ការ​ចូលរួម​បរិច្ចាគ​សាងសង់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ព្រមទាំង​ទាំង​ការ​បរិច្ចាគ​ដទៃ​ច្រើន​ទៀត​ ។

កាយវិការ​នៃ​ការ​បរិច្ចាគ​ថវិកា របស់​ក្រុមហ៊ុន ជី​ប៉​ម៉ុង គ្រុប នាំ​ឱ្យ​មានការ​ស្ញប់ស្ញែង និង​កោតសរសើរ​ជា​ខ្លាំង​ពី​មហាជន​ចំពោះ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​របស់​ក្រុមហ៊ុន​ ៕ អត្ថបទសហការ