ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ងុ​យ រិ​ទ្ធ​ ៖ ការ​ពង្រីក​ទីតាំង​ផលិតកម្មថ្មី​ៗ​របស់​រោងចក្រ សហគ្រាស បង្ហាញ​ពី​ការ​រីកចម្រើន​លើ​វិស័យ​ការងារ​នៅ​កម្ពុជា

3 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ការ​ពង្រីក​ទីតាំង​ផលិតកម្ម​ថ្មី​ៗ​របស់​រោងចក្រ សហគ្រាស បង្ហាញ​ពី​ការ​រីក​ចំរើន​លើ​វិស័យ​ការងារ និង​សុខដុម​នី​យ​កម្ម​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា ​។ នេះ​ជា​ការ​លើក​ឡើង​របស់ ឯកឧត្តម ងុ​យ…

រាជធានីភ្នំពេញ​ ៖ ការ​ពង្រីក​ទីតាំង​ផលិតកម្ម​ថ្មី​ៗ​របស់​រោងចក្រ សហគ្រាស បង្ហាញ​ពី​ការ​រីក​ចំរើន​លើ​វិស័យ​ការងារ និង​សុខដុម​នី​យ​កម្ម​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា ​។ នេះ​ជា​ការ​លើក​ឡើង​របស់ ឯកឧត្តម ងុ​យ រិ​ទ្ធ រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​ផលិតកម្ម រោងចក្រ​ស៊ិ​ដស៍ ហ្កា​មេន ខេ​ម​បូ​ឌា ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ព្រឹក​សុក្រ ទី ​២ ខែមករា ឆ្នាំ​ ២០២៥​ ។

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​នេះ ឯកឧត្តម​រដ្ឋលេខាធិការ​បាន​គូសបញ្ជាក់​ថា ការ​យកចិត្តទុកដាក់​ពី​សំណាក់​និយោជក សហជីព និង​បណ្តា​ភាគី​ពាក់ព័ន្ធ​ដ៏​ទៃ​ទៀត​នៅ​ក្នុង​រោងចក្រ​សហគ្រាស គឺជា​កត្តា​មួយ​យ៉ាង​សំខាន់​សម្រាប់​ធ្វើ​ឱ្យ​សហគ្រាស​មួយ​មាន​ផលិតភាព និង​សុខដុម​នី​យ​កម្ម​ទំនាក់ទំនង​វិជ្ជាជីវៈ​ល្អ​ប្រសើរ​ដែល​អាច​ឈាន​ដល់​ការ​ពង្រីក​អាជីវកម្ម បង្កើត​ឱកាស​ការងារ​ជា​ច្រើន​កន្លែង​បន្ថែម​ទៀត​ដល់​ពលរដ្ឋ​កម្ពុជា​។ ដែល​ទាំងនេះ​គឺជា​អ្វី​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ចង់បាន និង​កំពុង​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ ។

ឯកឧត្តម​រដ្ឋលេខាធិការ​មើលឃើញ​ថា ការ​រីក​ចម្រើន​របស់​រោងចក្រ ស៊ិ​ដស៍ ហ្កា​មេន ខេ​ម​បូ​ឌា ក៏​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​បាន​មក​ពី​ការ​គោរព​បាន​នូវ​លក្ខខណ្ឌ​ការងារ និង​ការ​ផ្តល់​អត្ថប្រយោជន៍​ពេញលេញ​ស្រប​តាម​ច្បាប់​ស្តី​ពី​ការងារ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​របស់​កម្ពុជា ដែល​ទាំងនេះ​ហើយ​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ថៅកែ និង​កម្មករ មាន​ភាពល្អ​ប្រសើរ ធ្វើ​ការងារ​ប្រកបដោយ​ភាព​រីករាយ​ដូច​គ្រួសារ​តែ​មួយ​ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋលេខាធិការ បាន​សំដែង​នូវ​ការ​អបអរសាទរ​ទៅ​ដល់​កម្មករនិយោជិត​ទាំងអស់ បន្ទាប់​ពី​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​សម្រាប់​ឆ្នាំ ​២០២៥ បាន​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ខែមករា នេះ​តទៅ​ ។ គោលនយោបាយ​ដំឡើង​ប្រាក់​ឈ្នួល​ជា​រៀង​រាល់​ឆ្នាំ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ថែម​ពី​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​ដែល​កម្មករនិយោជិត​ទទួល​បាន ជា​ពិសេស​ផ្នែក​កិច្ច​គាំពារ​សង្គម ដែល​រាជរដ្ឋាភិបាល​កំពុង​ដុតដៃដុតជើង ហើយ​ក្លាយទៅជា​បង្អែក​មួយ​ដ៏​មាន​តម្លៃ​សម្រាប់​សុខុមាលភាព​របស់​កម្មករនិយោជិត​ ។

ទន្ទឹម​នឹង​នេះ ឯកឧត្តម​រដ្ឋលេខាធិការ​បាន​គូសបញ្ជាក់​ពី​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​លើ​សុខទុក្ខ​របស់​បងប្អូន​កម្មករនិយោជិត មិន​ត្រឹមតែ​ការ​ផ្តល់​អត្ថប្រយោជន៍​នោះ​ទេ ក៏​ប៉ុន្តែ​រាជរដ្ឋាភិបាល​តែង​នៅ​ជិត​កម្មករ​ជា​និច្ច​ ។ ក្នុង​នោះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​ជា​សេនាធិការ​លើ​វិស័យ​ការងារ តែងតែ​ចុះ​សួរសុខទុក្ខ ដល់​កម្មករ​ជា​ញឹកញាប់​ផង​ដែរ ​។ ឯកឧត្តម​អំពាវនាវ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ ជា​ពិសេស​និយោជក សហជីព ត្រូវ​គិតគូរ​ផលប្រយោជន៍​កម្មករនិយោជិត​ជា​ធំ និង​ត្រូវ​អនុវត្ត​កាតព្វកិច្ច​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​របស់​រដ្ឋ​ជា​ធរមាន​ ៕ អត្ថបទសហការ