ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ឡាវ វ៉ា​ន់​៖ ការ​រៀបចំ អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៦ នៃ​ទិវា​បុណ្យ​ជាតិ ជ័យជម្នះ ៧​មក​រា គឺជា​ការ​ដឹងគុណ​នឹករលឹក​ដ៏​គុណូបការៈ​ដ៏​ថ្លៃថ្លា​បំផុត ​របស់​វីរ​យុទ្ធ​ជន យុទ្ធ​នារី​នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា

2 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ នា​រសៀល​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២៥ នៅ​ទីក្រុង​មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ ​៦០០​ នាក់ បាន​រៀបចំ​ការ​ជួបជុំ​គ្នា​…

រាជធានីភ្នំពេញ៖ នា​រសៀល​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២៥ នៅ​ទីក្រុង​មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ ​៦០០​ នាក់ បាន​រៀបចំ​ការ​ជួបជុំ​គ្នា​ ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៦ នៃ​ទិវា​បុណ្យ​ជាតិ ជ័យជម្នះ ៧​មក​រា ដោយ​មានការ​ចូលរួម​ជា​អធិបតីភាព​ពី​សំណាក់ ឯកឧត្តម​បណ្ឌិត ជឺ​ន​បូរាណ ច័ន្ទ​បូ​រី ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​អូស្ត្រាលី និង​ណូ​វ៉ែ​ល​ហ្សេ​ឡង់​, ឯកឧត្តម​បណ្ឌិត គឹ​ម សន្តិភាព រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​ក្រុមការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រចាំ​ប្រទេស​អូស្ត្រាលី និង​ណូ​វ៉ែ​ល​ហ្សេ​ឡង់​, ឯកឧត្តម ឡាវ វ៉ា​ន់ រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​អនុប្រធាន​ក្រុមការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រចាំ​ប្រទេស​អូស្ត្រាលី និង​ណូ​វ៉ែ​ល​ហ្សេ​ឡង់ ទទួល​បន្ទុក​ប្រធាន​តំបន់​២ ទីក្រុង​មែ​ល​ប៊​ន​,​ឯកឧត្តម​បណ្ឌិត ឈឹ​ម សា​រ៉េ​ត អគ្គនាយក​លទ្ធកម្ម​សាធារណៈ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​អនុប្រធាន​ក្រុមការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រចាំ​ប្រទេស​អូស្ត្រាលី និង​ណូ​វ៉ែ​ល​ហ្សេ​ឡង់ និង​សមាជិក សមាជិកា​ក្រុមការងារ​តំបន់​២ ប្រមាណ​៣០​រូប​ផង​ដែរ​ ។

ឯកឧត្តម ឡាវ វ៉ា​ន់ ប្រធាន​ក្រុមការងារ​តំបន់​២ ប្រចាំ​ទីក្រុង​មែ​ល​ប៊​ន បាន​គូសបញ្ជាក់​ថា ការ​រៀបចំ​ខួប​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៦ នៃ​ទិវា​បុណ្យ​ជាតិ ជ័យជម្នះ ៧​មក​រា ជាមួយ​បងប្អូន​សហគមន៍​ខ្មែរ​ នៅ​ទីក្រុង​មែ​ល​ប៊​ន​ ប្រទេស​អូស្ត្រាលី គឺជា​ការ​ដឹងគុណ​នឹករលឹក​ដ៏​គុណូបការៈ​ដ៏​ថ្លៃថ្លា​បំផុត​របស់​វីរ​យុទ្ធ​ជន យុទ្ធ​នារី​នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ដែល​បាន​សង្គ្រោះ​ជាតិខ្មែរ​ឱ្យ​រស់រាន​មានជីវិត​ឡើង​វិញ​ទាន់​ពេលវេលា ពី​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត ដោយ​ទទួល​បាន​ជ័យជម្នះ​នា​ថ្ងៃ​ទី​៧ មក​រា ឆ្នាំ​១៩៧៩​ ។

ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ទីក្រុង​មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី បាន​លើក​ឡើង​ថា​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​១៩៧៩ ជា​ថ្ងៃកំណើត​ទី​២ ប្រសិនបើ​គ្មាន​ថ្ងៃ​ទី​៧​មក​រា ក៏​គ្មាន​អ្វី​ៗ​ដូច​សព្វ​ថ្ងៃនេះ​ដែរ ផ្តើម​ចេញពី​ថ្ងៃជ័យ​ជម្នះ ៧​មក​រា និង​ការ​ដាក់​ចេញ​នយោបាយ ឈ្នះ​ឈ្នះ ដាក់​ចេញ​ដោយ​អគ្គ​ម​គ្គុ​ទេស​ក៏​ឯក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​នាំ​មក​នូវ​សុខ​សន្តិភាព និង​ការ​ឯកភាព​ជាតិ​ពេញលេញ ជូន​ជាតិ​មាតុភូមិ​កម្ពុជា រហូត​បាន​ធ្វើ​ឱ្យ​កម្ពុជា ​មានការ​អភិវឌ្ឍ និង​រីក​ចម្រើន​លើ​គ្រប់​វិស័យ ប្រជាជន​រស់នៅ​ក្នុង​សុខ​សន្តិភាព​យ៉ាង​សុខដុមរមនា​ទាំង​ក្នុង​គ្រួសារ សហគមន៍ និង​សង្គម​ជាតិ​ទាំងមូល​។ លើស​ពី​នេះ​ទៀត​ប្រជាពលរដ្ឋ​ សម្តែង​ការ​អបអរសាទរ និង​គាំទ្រ​ពេញទំហឹង​ ចំពោះ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​៕ អត្ថបទសហការ