រាជធានីភ្នំពេញ ៖ ឪពុកម្តាយភាគច្រើនត្អូញត្អែរថា កូនមិនស្តាប់ពួកគេ ដូច្នេះសូមចាប់ផ្តើមថ្ងៃថ្មីដោយក្តីស្រឡាញ់ និងយកចិត្តទុកដាក់ ។ កុមារត្រូវការឪពុកម្តាយ ពួកគេសម្រាប់ក្តីស្រឡាញ់ និងភាពកក់ក្តៅ ។ ពាក្យដែលធ្វើឱ្យកុមារខឹង គឺជាពាក្យប្រៀនប្រដៅ ធ្វើនេះ ធ្វើនោះ ហើយកុំធ្វើនេះ កុំធ្វើនោះ ។ សូមពិចារណារឿងនេះ តើអ្នកមានអារម្មណ៍ថា រងការប្រមាថយ៉ាងណា នៅពេលដែលអ្នកត្រូវធ្វើការជាមួយចៅហ្វាយ ឬប្តី ឬប្រពន្ធរបស់អ្នកដែលមើលអ្នកពីក្រោយស្មារបស់អ្នក ហើយស្រែកដាក់អ្នកថា បញ្ចប់វាទៅ ធ្វើវាឱ្យលឿន អ្នកតែងតែយឺត ! អ្នកល្ងង់ …។ កូនរបស់អ្នកអាចនៅតូចក្នុងភ្នែកអ្នក ប៉ុន្តែគេក៏មានឆន្ទៈឯករាជ្យ និងសេរីភាពក្នុងការជ្រើសរើសតាមចំណូលចិត្តរបស់គាត់ដែរ ។
ឥឡូវពិចារណាចំណុចនេះ តើអ្នកសប្បាយចិត្តប៉ុនណាពេលដែលអ្នកទទួលបានការសរសើរពីចៅហ្វាយ មិត្តភ័ក្តិ ឬក្រុមគ្រួសារ ។ ដូច្នេះត្រូវប្រាកដថា អ្នកដឹងគុណ និងកោតសរសើរកូនរបស់អ្នកជារៀងរាល់ថ្ងៃ ចំពោះរឿងតូចតាចដែលអ្នកចង់លើកទឹកចិត្ត ។
អ្នកអាចវិភាគស្ថានភាពប្រចាំថ្ងៃរបស់អ្នក ហើយកែតម្រូវ ៖
១. នៅពេលកូនត្រលប់មកផ្ទះវិញ សូមនិយាយជាមួយកូន ៖ កូនមើលទៅប្រាកដជាហត់នឿយ ញ៉ាំទឹក ឬអាហារបន្តិចទៅកូន ។ ជំនួសឱ្យការរំលឹកពីកិច្ចការផ្ទះ និងកិច្ចការដែលត្រូវធ្វើ ចូរនិយាយអំពីរឿងដែលគេចូលចិត្ត ដូចជាមិត្តភក្តិ ឬហ្គេម ។ នេះជាគន្លឹះដែលងាយស្រួលសម្រាប់ក្មេងពេលនិយាយពីរបៀបដើម្បីឱ្យក្មេងស្តាប់ ។ ចំណាយពេលវេលាប្រកបដោយគុណភាព លើកទឹកចិត្តកូនឱ្យនិយាយបន្ថែមអំពីចំណាប់អារម្មណ៍របស់គេ។ អ្វីដែលល្អបំផុតដែលអ្នកអាចផ្តល់ឱ្យកូនរបស់អ្នក គឺចំណាយពេលជាមួយពួកគេ ។
២. មកជាមួយពេលវេលាកំណត់ថា ពេលណាត្រូវអង្គុយសិក្សា ហើយបង្ហាញវាដោយពាក្យស្រឡាញ់ ។ កុំបន្តរំលឹករឿងដដែលនេះ ព្រោះវាបង្ហាញថា អ្នកមិនមានទំនុកចិត្តលើគេ ។ ឱ្យកូនទទួលផលពីការមិនធ្វើកិច្ចការផ្ទះពីរបីដង ដូច្នេះគេនឹងរៀនសូត្របានច្រើន ។
៣. និយាយដោយស្ងប់ និយាយដោយត្រជាក់ កុំប្រើកំហឹងរបស់អ្នកឱ្យសោះ ។ ឧទាហរណ៍ ៖ តស់ ! កូនដុសធ្មេញរួចយើងទៅញ៉ាំបាយព្រឹកទាំងអស់គ្នា ។
៤. ប្រើប្រាស់ពាក្យផ្សេងៗ ដើម្បីបង្ហាញអ្វីដែលអ្នកចង់និយាយទៅកាន់កូនដូចជា ៖ តស់ ! យើងអង្គុយរៀន ឬធ្វើកិច្ចការផ្ទះមុនម៉ោងបន្តិច ដូច្នេះកូនអាចលេងជាមួយមិត្តភ័ក្តិនៅពេលល្ងាច ឬមើល TV នៅពេលក្រោយ ។
៥. ពាក្យវិជ្ជមានអាចលើកទឹកចិត្តកូនរបស់អ្នកបាន ពាក្យវិជ្ជមានធ្វើឱ្យកូនអ្នករីករាយ ដូច្នេះហើយចូរលើកទឹកចិត្តលើរឿងវិជ្ជមាន ហើយពេលខ្លះក៏មិនអើពើរឿងអវិជ្ជមានដែលមានន័យថា អ្នកឱ្យតម្លៃចំពោះអ្វីដែលអ្នកចង់ឱ្យគេធ្វើវិជ្ជមាន ។ ឧទាហរណ៍ ៖ ពេលណាកូនធ្វើកិច្ចការផ្ទះឆាប់ កូននឹងរីករាយពេលជាមួយមិត្តភ័ក្តិរបស់កូនបានកាន់តែយូរ ។
៦. មិនមែនគ្រប់ថ្ងៃរបស់អ្នកទាំងអស់សុទ្ធតែរលូនទេ ថ្ងៃខ្លះអ្នកក៏នឹងពិបាកចិត្ត ឬស្ត្រេស ប៉ុន្តែសូមកុំឱ្យវាប៉ះពាល់ដល់កូនរបស់អ្នក ។
៧. តែងតែនិយាយក្នុងលក្ខណៈវិជ្ជមាន រីករាយ និងសប្បាយចិត្ត ៕ ប្រភព ៖ dadabhagwan
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀនមានកម្មវិធីអប់រំ និងថែទាំកុមារតូច មតេ្តយ្យ ភាសាអង់គ្លេសសម្រាប់កុមារ ភាសាអង់គ្លេសសម្រាប់សិស្សធំ ភាសាចិន និងចំណេះទូទៅខ្មែរពីថ្នាក់ទី ១ ដល់ទី ១២ ។ សាលារៀនផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា ការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ សេវាកម្មគាំទ្រ និងកម្មវិធីសិក្សាបន្ថែមសម្បូរបែបសម្របតាមបំណិនសតវត្សរ៍ទី ២១ ។ សាលារៀនចាប់ទទួលចុះឈ្មោះសិស្សចូលរៀនរាល់ថ្ងៃ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ