ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្មករនិយោជិត​សប្បាយចិត្ត និង​អរគុណ​រាជរដ្ឋាភិបាល ​ក្នុង​ការ​អនុវត្ត​ប្រាក់​ឈ្នួល​ថ្មី​សម្រាប់​ឆ្នាំ​២០២៥ ចាប់ពី​ខែមករា នេះ​តទៅ

4 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ កម្មករនិយោជិត​សប្បាយចិត្ត​នៅ​ពេល​ប្រាក់​ឈ្នូ​ល​អប្បបរមា​សម្រាប់​ឆ្នាំ​ ២០២៥ បាន​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ខែមករា ឆ្នាំ​ ២០២៥ នេះ​តទៅ ហើយ​កម្មករនិយោជិត​ចាត់​ទុក​ថា ​គោលនយោបាយ​ដំឡើង​ប្រាក់​ឈ្នួល​ជា​រៀង​រាល់​ឆ្នាំ​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​កម្មករនិយោជិត​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា…

រាជធានីភ្នំពេញ ៖ កម្មករនិយោជិត​សប្បាយចិត្ត​នៅ​ពេល​ប្រាក់​ឈ្នូ​ល​អប្បបរមា​សម្រាប់​ឆ្នាំ​ ២០២៥ បាន​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ខែមករា ឆ្នាំ​ ២០២៥ នេះ​តទៅ ហើយ​កម្មករនិយោជិត​ចាត់​ទុក​ថា ​គោលនយោបាយ​ដំឡើង​ប្រាក់​ឈ្នួល​ជា​រៀង​រាល់​ឆ្នាំ​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​កម្មករនិយោជិត​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា ​។

កញ្ញា ហេង ផា​រី ជា​កម្មករនិយោជិត​នៅ​រោងចក្រ Marvel  Garment រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​សម្រាប់​ឆ្នាំ ​២០២៥ ចំនួន ២០៨ ដុល្លារ នេះ​មាន​សារសំខាន់​ណាស់​សម្រាប់​ជីវភាព​របស់​កម្មករនិយោជិត ត្បិត​ឡើង​មិន​ច្រើន​ពេក តែ​តួលេខ​នេះ​អាច​ទទួលយក​បាន ហើយ​វា​នឹង​ក្លាយជា​ចំណូល​ប្រចាំខែ​ថ្មី​បន្ថែម​ទៀត​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​របស់​ខ្លួន បន្ថែម​ពីលើ​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត​ដែល​កំពុង​ទទួល​បាន​ស្រាប់ ​។ កម្មការិនី​រូប​នេះ​សប្បាយចិត្ត​នៅ​ពេល​ដែល​ប្រាក់​ឈ្នួល​ថ្មី នឹង​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ខែមករា ឆ្នាំ​ ២០២៥ នេះ​តទៅ ហើយ​ថ្លែង​អំណរ​អរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែង​ដំឡើង​ប្រាក់​ឈ្នួល​ជូន​ដល់​កម្មករនិយោជិត​ជា​រៀង​រាល់​ឆ្នាំ បើ​ទោះបី​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ដែល​ទាំងនេះ​បង្ហាញ​ឃើញ​យ៉ាង​ច្បាស់​ពី​ការ​គិតគូរ​សុខទុក្ខ​របស់​កម្មករនិយោជិត​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ ។

ដោយឡែក​កញ្ញា សោម ស៊ី​ថូ ជា​កម្មករនិយោជិត​មក​ពី​រាជធានី​ភ្នំពេញ អរគុណ​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​កាដូ​ឆ្នាំ​ថ្មី ២០២៥ តាម​រយៈ​ការ​អនុវត្ត​នូវ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​ ២០២៥ ចាប់ពី​ខែមករា នេះ​តទៅ​ ។ ប្រាក់​ឈ្នួល​ថ្មី​នឹង​ក្លាយជា​បង្អែក​ថ្មី​មួយទៀត​សម្រាប់​កម្មករនិយោជិត ហើយ​វា​នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ជីវភាព​របស់​បងប្អូន​កម្មករនិយោជិត​នៅ​កម្ពុជា ​។ កញ្ញា​មើលឃើញ​ថា កត្តា​សន្តិភាព​ទើប​ធ្វើ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​អាច​ដំឡើង​ប្រាក់​ឈ្នួល​បាន​យ៉ាង​ទៀត​ទាត់ ត្បិត​ឡើង​មិន​ច្រើន​លើសលុប តែ​តួលេខ​មួយ​នេះ​អាច​ទទួលយក​បាន ហើយ​កម្មករ​សប្បាយចិត្ត​ ។ រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​គិតគូរ​ពី​សុខទុក្ខ​ដល់​បងប្អូន​កម្មករនិយោជិត​ជា​និច្ច​ចាប់តាំងពី​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន តម​ក​ដល់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី មិន​ថា​ការ​ដំឡើង​ប្រាក់​ឈ្នួល ឬ​ក៏​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត​ដែល​កម្មករនិយោជិត​ទទួល​បាន​នោះ​ទេ ​។

រាជរដ្ឋាភិបាល​កម្ពុជា​ចាប់តាំងពី​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​មក​ដល់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​រាជ​រដ្ឋ​ភិ​បាល​អាណត្តិ​ទី ​៧ នៃ​រដ្ឋសភា បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ច្បាស់លាស់​ក្នុង​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បរ​មា និង​ផ្តល់​អត្ថប្រយោជន៍​ផ្សេង​ៗ​យ៉ាង​សមរម្យ និង​ទៀងទាត់​ដល់​បងប្អូន​កម្មករនិយោជិត​នៅ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប នៅ​កម្ពុជា ​។

ប្រាក់​ឈ្នួល​អប្បបរមា​កម្មករនិយោជិត​នៃ​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង សម្ភារ​ធ្វើ​ដំណើរ​សម្រាប់​ឆ្នាំ​ ២០២៥ ឡើង​បាន ៤​ ដុល្លារ ​បន្ថែម​ទៀត ដែល​ធ្វើ​ឱ្យ​ប្រាក់​ឈ្នួល​សរុប​កើន​បាន ២០៨ ​ដុល្លារ ក្នុង​មួយ​ខែ ​។ ការ​ដំឡើង​ប្រាក់​ឈ្នួល ៤ ​ដុល្លារ ​បន្ថែម​សម្រាប់​វិស័យ​នេះ គឺ​បន្ទាប់​ពី​មាន​កិច្ចប្រជុំ​ត្រីភាគី​ចុង​ក្រោយ តាម​រយៈ​ការ​បោះ​ឆ្នោត​សំឡេង​ភាគច្រើន​លើសលប់ ៤៦ លើ ៥១ ​សំឡេង បាន​គាំទ្រ​តួលេខ​ ២០៦ ​ដុល្លារ​ ។ បន្ថែម​ពី​នោះ ប្រមុខ​រដ្ឋាភិបាល​សម្តេច ហ៊ុន ម៉ា​ណែ​ត បាន​សម្រេច​បន្ថែម ២ ​ដុល្លារ​ទៀត ដូច្នេះ​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​ ២០២៥ គឺ ​២០៨ ​ដុល្លារ ​៕ អត្ថបទសហការ