ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ព្រី​ន​ស៍ ឈ្នះ​ពានរង្វាន់​ពី​ស្ថាប័ន Euromoney ជា «ធនាគារ​ល្អ​បំផុត​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​» រយៈពេល ២ ឆ្នាំ​ជាប់​ៗ​គ្នា ក្នុង​ឱកាស​ខួប​គម្រប់ ១០ ឆ្នាំ

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ធនាគារ ព្រី​ន​ស៍ មាន​កិត្តិយស​ក្នុង​ការ​ប្រកាស​ទទួល​បាន​ពានរង្វាន់​ជា “​ធនាគារ​ល្អ​បំផុត​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​” ពី​ស្ថាប័ន Euromoney ដែល​ជា​សារព័ត៌មាន​ហិរញ្ញវត្ថុ​អន្តរជាតិ​ដ៏​ល្បី…

រាជធានីភ្នំពេញ ៖ ធនាគារ ព្រី​ន​ស៍ មាន​កិត្តិយស​ក្នុង​ការ​ប្រកាស​ទទួល​បាន​ពានរង្វាន់​ជា “​ធនាគារ​ល្អ​បំផុត​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​” ពី​ស្ថាប័ន Euromoney ដែល​ជា​សារព័ត៌មាន​ហិរញ្ញវត្ថុ​អន្តរជាតិ​ដ៏​ល្បី ក្នុង​រយៈពេល ២ ឆ្នាំ​ជាប់​ៗ​គ្នា (២០២៤ និង ២០២៥)​ ។ ការ​ទទួល​បាន​ពានរង្វាន់​នេះ​កើតឡើង ក្នុង​ឱកាស​ដ៏​ពិសេស​នៃ​ខួប​គម្រប់ ១០ ឆ្នាំ​របស់​ធនាគារ ក្រោម​ប្រធានបទ “​មួយ​ទស្ស​វត្ស​នៃ​ការ​លះបង់​” ដែល​ជា​ការ​បង្ហាញ​ការ​តាំងចិត្ត​ឥត​ងាករេ​របស់​ធនាគារ​ក្នុង​ការ​ជំរុញ និង​គាំទ្រ​ការ​រីក​លូតលាស់​របស់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​ប្រទេស​កម្ពុជា​ ។

សមិទ្ធផល​នេះ​មិនមែន​ត្រឹម​ជា​ពានរង្វាន់​នោះ​ទេ តែ​ជា​សក្ខីភាព​នៃ​ភាព​ជា​អ្នកដឹកនាំ​របស់​ធនាគារ ព្រី​ន​ស៍ ក្នុង​ការ​ផ្តល់​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​និង​សម​ស្រប និង​មានការ​ចូលរួម​យ៉ាង​ទូលំទូលាយ ដែល​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​ក្នុង​ប្រទេស​កម្ពុជា ​។

លោក Looi Kok Soon ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ព្រី​ន​ស៍ បាន​ថ្លែង​ថា ​៖ “​ភាព​ជោគជ័យ​ជា​បន្តបន្ទាប់​របស់​យើង គឺជា​សក្ខីភាព​ដ៏​មាន​ន័យ ដែល​បាន​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​របស់​យើង​ចំពោះ​ការ​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ទូ​ទាំង​ប្រទេស​កម្ពុជា​ ។ ជា​រៀងរាល់ថ្ងៃ យើង​តែង​ខិតខំ​យ៉ាង​ក្លៀវក្លា​ក្នុង​ការ​ផ្ដល់​នូវ​ជំនួយ និង​ធនធាន​សំខាន់​ៗ​ទៅ​តាម​តម្រូវការ​អាជីវកម្ម ដើម្បី​ជំរុញ​ឱ្យ​មានការ​អភិវឌ្ឍ និង​ភាព​រីក​ចម្រើន​ ។ ការ​ទទួលស្គាល់​ដ៏​មាន​តម្លៃ​នេះ គឺជា​កម្លាំង​ច​លករ​ដ៏​សំខាន់​មួយ​ក្នុង​ការ​ជួយ​ជំរុញ​ឱ្យ​យើង​បន្ត​បេសកកម្ម ដើម្បី​លើក​ស្ទួយ​ស្មារតី​សហគ្រិនភាព​នៅ​ក្នុង​សហគមន៍​របស់​យើង ​។​”

ការ​ឈ្នះ​ពានរង្វាន់​ពីរ​ឆ្នាំ​ជាប់​ៗ​គ្នា​របស់​ធនាគារ ព្រី​ន​ស៍ បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ដ៏​រឹង​មាំ​ក្នុង​ការ​ផ្តល់​នូវ​សេវា​ធនាគារ​ប្រកបដោយ​គុណភាព និង​នវានុវត្តន៍​ ។ ធនាគារ​បាន​ផ្តល់​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដែល​សម​ស្រប​បំផុត ចាប់តាំងពី​កម្មវិធី​ទូរ​សព្ទ​ដែល​ទទួល​បានការ​វាយតម្លៃ​ខ្ពស់ រហូត​ដល់​សេវាកម្ម​ធនាគារ​សម្រាប់​អាជីវករ​កម្ពុជា និង​សេវាកម្ម​ធនាគារ​ឌី​ជី​ថ​ល​ដ៏​ល្អ​ឥត​ខ្ចោះ​ផង​ដែរ​។ ផលិតផល​ទាំង​អស់នេះ ត្រូវ​បាន​រចនា​ឡើង​ក្នុង​គោលបំណង​នូវ​បង្កើត​បរិយាកាស​អាជីវកម្ម​ដែល​ប្រសើរ​បំផុត​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​សហគមន៍ ​។

ក្នុង​រយៈពេល​ដប់​ឆ្នាំ​កន្លង​មកនេះ ធនាគារ ព្រី​ន​ស៍ បាន​វិវត្តន៍​ខ្លួន​ក្លាយជា​ដៃគូ​ហិរញ្ញវត្ថុ​មួយ​ដែល​អាច​ជឿ​ទុកចិត្ត​បាន សម្រាប់​អាជីវកម្ម​ក្នុងស្រុក​រាប់​ពាន់​កន្លែង តាម​រយៈ​កម្មវិធី​ផ្តល់​ប្រាក់​កម្ចី​ដែល​មាន​ភាព​បត់បែន ជម្រើស​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម និង​សេវា​ឌី​ជី​ថ​ល​ទំនើប ដែល​ត្រូវ​បាន​រចនា​ឡើងជា​មួយ​ល្បឿន ប្រព័ន្ធ​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់​ ។

ពានរង្វាន់​ឆ្នាំ​នេះ​កាន់តែ​ពិសេស ព្រោះ​យើង​បាន​ទទួល​វា​នៅ​ក្នុង​ឱកាស​ខួប​គម្រប់ ១០ ឆ្នាំ​របស់​ធនាគារ ព្រី​ន​ស៍ និង​បាន​ប្រារព្ធ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​គឺ ភូមិ​អាជីវករ​ឆ្លាត ៧១៨ យ៉ាង​ជោគជ័យ​ផង​ដែរ ​។ ភូមិ​អាជីវករ​ឆ្លាត ៧១៨ បាន​ប្រមូលផ្តុំ​អាជីវករ​រាប់រយ​នាក់ ដែល​វា​បាន​បង្ហាញ​ពី​ស្មារតី​សហគ្រិនភាព សារៈសំខាន់​នៃ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​យ៉ាង​ឈ្លាសវៃ និង​អត្ថប្រយោជន៍​នៃ​ដំណោះស្រាយ​ទូទាត់​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល ជា​ពិសេស​តាម​រយៈ PRINCE KHQR ដែល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់​ធនាគារ​ ។ ព្រឹត្តិការណ៍​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ ក្នុង​ការ​គាំទ្រ​ដល់​អាជីវករ​គ្រប់​រូប​តាម​រយៈ​គណនី​អាជីវករ​ឆ្លាត និង​សមត្ថភាព​ប្រតិបត្តិការ​ដ៏​មាន​ប្រសិទ្ធភាព​របស់​កម្មវិធី PRINCE Merchant​ ។

ការ​ឆ្លុះ​បញ្ចាំង​ពី​សារៈសំខាន់​នៃ​សមិទ្ធផល​ដ៏​ល្អ​ឥត​ខ្ចោះ​នេះ លោក Looi Kok Soon បាន​បញ្ជាក់​ថា ​៖ “​ការ​ឈ្នះ​ពានរង្វាន់ Euromoney ពីរ​ឆ្នាំ​ជាប់​ៗ​គ្នា គឺជា​ការ​ទទួលស្គាល់​ដ៏​ល្អ និង​ជា​ការ​លើកទឹកចិត្ត​ដ៏​ខ្លាំង​ ។ វា​បង្ហាញ​ពី​ទំនុកចិត្ត​របស់​អតិថិជន​សហគ្រាស​ធុន​តូច និង​មធ្យម​មក​លើ​សេវាកម្ម​របស់​យើង និង​លើកទឹកចិត្ត​ឱ្យ​យើង​បន្ត​ថែរក្សា​ទំនាក់ទំនង​ដៃគូ​រយៈពេល​វែង ដើម្បី​ឱ្យ​អាជីវកម្ម​នៅ​កម្ពុជា​កាន់តែ​មានការ​រីក​ចម្រើន​ ។ ខណៈ​ពេល​ដែល​យើង​កំពុង​ប្រារព្ធ​ខួប​គម្រប់ ១០ ឆ្នាំ យើង​នៅ​តែ​បន្ត​ខិតខំ​លះបង់ ដើម្បី​ជំរុញ​ការ​វិនិយោគ​ក្នុង​ភាព​ច្នៃប្រឌិត ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថ​ល និង​បរិ​យា​បន្ន​ហិរញ្ញវត្ថុ ​។​”

កញ្ចប់​សេវាកម្ម​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​របស់​ធនាគារ ព្រី​ន​ស៍ ពិតជា​លក្ខណៈ​ទូលំទូលាយ បត់បែន​បាន និង​ប្រកបដោយ​វិជ្ជាជីវៈ ដែល​រួម​បញ្ចូល​ដូច​ជា ឥណទាន​អាជីវកម្ម ឥណទាន​វិ​បា​រូប​ន៍ ហិរញ្ញប្បទាន​ពាណិជ្ជកម្ម និង​សេវាកម្ម​ផ្សេង​ៗ​ទៀត​ជា​ច្រើន​។ សេវាកម្ម​ទាំងនេះ ត្រូវ​បាន​រចនា​ឡើង​ដើម្បី​គាំទ្រ​ដល់​កំណើន និង​ភាព​ធន់​នៃ​ឧស្សាហកម្ម​សហគ្រាស​ធុន​តូច​និង​មធ្យម ដែល​កំពុង​រីក​ដុះដាល​នៅ​កម្ពុជា ​។

ស្រប​ពេល​ដែល​ធនាគារ ព្រី​ន​ស៍ កំពុង​ចាប់ផ្តើម​ដំណើរ​ឆ្ពោះទៅ​កាន់​ជំពូក​បន្ទាប់​របស់​ខ្លួន យើង​នៅ​តែ​ប្រកាន់ខ្ជាប់​នូវ​បេសកកម្ម​របស់​ខ្លួន ក្នុង​ការ​ផ្តល់​សិ​ទិ្ធ​អំណាច​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម និង​ពង្រឹង​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​កម្ពុជា ​៕ អត្ថបទសហការ