ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សហគមន៍​ខ្មែរ​ នៅ​កូរ៉េ​ប្រមាណ​ជិត​ ២​ ពាន់​នាក់ ប្រមូលផ្តុំ​អំណរ​គុណ និង​គាំទ្រ​ប្រធានាធិបតី​អា​មេ​រិ​ក ​ទទួល​ពានរង្វាន់​សន្តិភាព និង​អំពាវនាវ​ឱ្យ​ថៃ ​យល់​ព្រមទៅ​តុលា​រការ​អន្តរជាតិ

1 ថ្ងៃ មុន

​ប្រទេសកូរ៉េ​ ៖ សហគមន៍​ខ្មែរ និង​ពលករ​ខ្មែរ​ នៅ​សាធារណរដ្ឋ​កូរ៉េ​ប្រមាណ ២ ០០០​នាក់ ​បាន​ប្រមូលផ្តុំ​គ្នា​រៀបចំ​ព្រឹត្តិការណ៍​ សម្តែង​មតិ​នៅ​មុខ​ព្រះរាជវាំង ទីក្រុង​សេ​អ៊ូ​ល…

​ប្រទេសកូរ៉េ​ ៖ សហគមន៍​ខ្មែរ និង​ពលករ​ខ្មែរ​ នៅ​សាធារណរដ្ឋ​កូរ៉េ​ប្រមាណ ២ ០០០​នាក់ ​បាន​ប្រមូលផ្តុំ​គ្នា​រៀបចំ​ព្រឹត្តិការណ៍​ សម្តែង​មតិ​នៅ​មុខ​ព្រះរាជវាំង ទីក្រុង​សេ​អ៊ូ​ល នា​រសៀល​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២៥​នេះ ដើម្បី​អរគុណ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ ដែល​ជួយ​ឱ្យ​មាន​បទ​ឈប់​បា.ញ់ និង​សន្តិភាព និង​ជំរុញ​ឱ្យ​ប្រទេស​ថៃ ​យល់​ព្រមទៅ​តុលា​រការ​អន្តរជាតិ ​។

តាម​រយៈ​ព្រឹត្តិការណ៍​នេះ សហគមន៍​ខ្មែរ និង​ពលករ​ខ្មែរ​នៅ​សាធារណរដ្ឋ​កូរ៉េ ក៏​បាន​គាំទ្រប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ ជា​បេក្ខភាព​រង្វាន់​ណូ​ប៊ែ​ល​សន្តិភាព ព្រមទាំង​ស្នើ​ឱ្យ​សហរដ្ឋ​អាម៉េរិក និង​អង្គការ​អន្តរជាតិ​បន្ត​ជួយ​ឃ្លាំមើល​ បទ​ឈប់​បា.ញ់​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​ ។

ជាមួយ​គ្នា​នោះ តាម​រយៈ​ព្រឹត្តិការណ៍​សម្តែង​មតិ ​របស់​សហគមន៍​ខ្មែរ​នៅ​សាធារណរដ្ឋ​កូរ៉េ សហគមន៍​ខ្មែរ និង​ពលករ​ខ្មែរ​នៅ​កូរ៉េ បាន​ជំរុញ​ឱ្យ​ប្រទេស​ថៃ ​យល់​ព្រមទៅ​ដោះស្រាយ​បញ្ហា​ព្រំដែន​ នៅ​តុលាការអន្តរជាតិ ​ដើម្បី​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី ​។

ទន្ទឹម​គ្នា​នោះ​សហគមន៍​ខ្មែរ ​នៅ​សាធារណរដ្ឋ​កូរ៉េ បាន​ថ្លែង​ការ​អរគុណ​ដល់​វីរ​កងទ័ព​កម្ពុជា ដែល​បាន​ពលី រង​របួស ដោយ​ក្នុង​បុព្វហេតុ​ការ​បារ​ជាតិ​មាន​តុ​ភូមិ​បាន​យ៉ាង​ល្អ​។ មិនតែប៉ុណ្ណោះ សហគមន៍​ខ្មែរ និង​ពលករ​ខ្មែរ​នៅ​កូរ៉េ ក៏​បាន​អំពាវនាវ​ដល់​ជនរួមជាតិ​ខ្មែរ​ទាំងអស់ បន្ត​រួបរួមសាមគ្គី ខិតខំ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​បាន​ទ្វេ​ដង ដើម្បី​កម្ពុជា​ខ្លាំង ដើម្បី​កម្ពុជា​ឯករាជ្យ​ ៕ អត្ថបទសហការ