រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៦ នៅទីតាំងការិយាល័យលក់ បុរី ប៉េង ហួត ហ្រ្គេនស្តា ផ្លាទីនីម ខណ្ឌច្បារអំពៅ បានធ្វើកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រុមហ៊ុនបុរី ប៉េង ហួត និង ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ដើម្បីផ្ដល់ឥណទានទិញផ្ទះដ៏ពិសេសមិនធ្លាប់មានជូនដល់អតិថិជនរបស់បុរី ប៉េង ហួត ។

បន្ទាប់ពីកម្មវិធីនេះធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) នឹងផ្ដល់ឥណទានទិញផ្ទះដល់អតិថិជនរបស់បុរី ប៉េង ហួត ជាមួយអត្រាការប្រាក់ថេរ 7.25% ក្នុងមួយឆ្នាំ រយៈពេលរហូតដល់ 20 ឆ្នាំ ។ អត្រាការប្រាក់ដ៏ពិសេសបែបនេះគឺ ផ្ដល់ជូនយ៉ាងពិសេសសម្រាប់តែអតិថិជនរបស់បុរី ប៉េង ហួត តែប៉ុណ្ណោះ ។
ជាមួយអត្រាការប្រាក់ដ៏ល្អ និងរយៈពេលវែងបែបនេះ អាចធ្វើឱ្យអតិថិជនរបស់បុរី ប៉េង ហួត អាចទិញផ្ទះក្នុងក្ដីស្រមៃបានកាន់តែឆាប់រហ័ស និងងាយស្រួល។ បន្ថែមពីនោះបុរី ប៉េង ហួត ក៏មានប្រភេទផ្ទះ ទិញភ្លាម ចូលរស់នៅភ្លាមៗ ត្រឹមតែមួយសប្តាហ៍តែប៉ុណ្ណោះ ដែលបន្ថែមភាពងាយស្រួលដល់អតិថិជនកាន់តែខ្លាំង ដោយមិនចាំបាច់រង់ចាំផ្ទះយូរ ។

បន្ទាប់ពីការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) នេះរួច បុរី ប៉េង ហួត និងធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានរំពឹងទុកថាអតិថិជននឹងសប្បាយចិត្ត អាចទិញផ្ទះក្នុងក្តីស្រមៃបានលឿន ថែមទាំងចំណេញអត្រាការប្រាក់ច្រើន រហូតដល់ 20 ឆ្នាំ ហើយនៅពេលអតិថិជនយកឥណទានពីធនាគារ គាត់ក៏អាចទទួលបានការបញ្ចុះតម្លៃ និង ប្រូម៉ូសិនបង់ផ្តាច់ពី បុរី ប៉េងហួតយ៉ាងច្រើនទៀតផង ។

អំពីធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB)
ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទីមួយនៅកម្ពុជា ដែលទទួលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ 1979 ធនាគារ FTB បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ និងអភិវឌ្ឍទីផ្សារសេដ្ឋកិច្ច និងសង្គម តាមរយៈការជំរុញ គាំទ្រ និងផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជន រួមមានអាជីវករ និងពាណិជ្ជករក្នុងស្រុក ។ ដោយគិតត្រឹមឆ្នាំ 2025 ទ្រព្យសកម្មសរុបរបស់ធនាគារបានកើនឡើងដល់ 2.47 ពាន់លានដុល្លារ ឥណទានសរុបមានចំនួន 1.3 ពាន់លានដុល្លារ ជាមួយបណ្ដាញសាខាសរុប27 នៅក្នុងរាជធានីភ្នំពេញនិងខេត្តក្រុងមួយចំនួន ។ ធនាគារ FTB នឹងបន្តជួយគាំទ្រអតិថិជនឱ្យកាន់តែរីកចម្រើន និងមានវិបុលភាពបន្ថែមទៀត ក្រោមចក្ខុវិស័យ រយៈពេលវែងរបស់ខ្លួន ដើម្បីក្លាយជាធនាគារពាណិជ្ជ ដែលទទួលបានការពេញចិត្តជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ដើម្បីទទួលបានព័ត៌មាន សូមទំនាក់ទំនងទៅកាន់ បុរី ប៉េង ហួត តាមរយៈលេខ 016/017 59 6789 ឬធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) តាមរយៈលេខទូរសព្ទ 023 862 111 ៕ អត្ថបទសហការ






ចែករំលែកព័តមាននេះ