ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក និង​ទឹក​ពិសា​កម្ពុជា ឧបត្ថម្ភ​បង្គ្រប់ ៣៥,០០០​ដុល្លារ ជួយ​លោក ទិ​វ តារា​រិ​ទ្ធិ បំពេញបេសកកម្ម​ជិះ​កង់​ដើម្បី​ស្វែងរក​មូលនិធិ​ជួយ​កុមារ​កម្ពុជា

5 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ បេសកកម្ម​ជិះ​កង់​ឆ្លងកាត់ ៤០ ប្រទេស ចំណាយពេល​ជាង ២ ឆ្នាំ​របស់​លោក ទិ​វ តារា​រិ​ទ្ធិ ទីបំផុត​បាន​សម្រេច​គោលដៅ​រៃ​អង្គាស​ថវិកា​ចំនួន ២៥០,០០០​ដុល្លារ សម្រាប់​គាំទ្រ​មន្ទីរពេទ្យ​កុមារ​អង្គរ និង​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ជា​ពិសេស​គឺ​ការ​រួមចំណែក​ឧបត្ថម្ភ​បន្ថែមចំនួន ៣៥,០០០​ដុល្លារ ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក និង​ទឹក​ពិសា​កម្ពុជា​នៃ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស​ ។

បច្ចុប្បន្ន លោក ទិ​វ តារា​រិ​ទ្ធិ បាន​វិល​ត្រឡប់​មក​ដល់​កម្ពុជា​ដោយ​សុវត្ថិភាព បន្ទាប់​ពី​បញ្ចប់​បេសកកម្ម​ជិះ​កង់​ផ្សងព្រេង​ជុំវិញ​ពិភពលោក​ពោរពេញ​ដោយ​ហានិភ័យ និង​ការ​ប្រឈម​គ្រោះថ្នាក់​ដល់​ជីវិត ​។ ទោះបីជា​ត្រូវ​ឆ្លងកាត់​ឧបសគ្គ​រាប់​មិន​អស់​ក៏​ដោយ ក៏​ការ​តាំងចិត្ត​ដ៏​មុតមាំ​ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា បាន​ក្លាយ ជា​កម្លាំង​ជំរុញ​ឱ្យ​លោក​បន្តដំណើរ​មុខ​រហូត​ដល់​គោលដៅ ​។ក្នុងអំឡុងពេល​បេសកកម្ម លោក​អាច​រៃ​អង្គាស​ថវិកា​បាន​ជាង ២១៥,០០០​ដុល្លារ ពី​គោលដៅ​សរុប ២៥០,០០០​ដុល្លារ ដែល​នេះ ជា​លទ្ធផល​«​គួរ​ឱ្យ​កោតសរសើរ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​ក្នុង​ការ​បំពេញបេសកកម្ម​ដ៏​មាន​តម្លៃ​មួយ​នេះ​ ។

ដោយ​មើលឃើញពី​ឆន្ទៈ​នៃ​ការ​តស៊ូ​ឥត​រា​ថយ និង​ការ​ប្តេ​ជ្ញោ​ចិត្ត​យ៉ាង​រឹង​មាំ​របស់​លោក​បែប​នេះ ក្នុង​នាម​ជា​ក្រុមហ៊ុន​ខ្មែរ ដែល​តែងតែ​គាំទ្រ​សកម្មភាព​មនុស្សធម៌ ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ជួយ​សម្រេច​បេសកកម្ម ដ៏​អស្ចារ្យ​មួយ​នេះ​ឱ្យ​ទទួល​បាន​ជោគជ័យ​ ។ តាម​រយៈ​ការ​ឧ​ប​ត្ថ​ម្ត​ប្រាក់​បង្គ្រប់​ចំនួន ៣៥,០០០​ដុល្លារ ពីភេសជ្ជៈ​ប៉ូវ​កម្លាំង វើក និង​ទឹក​ពិសា​កម្ពុជា ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ និង​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ដើម្បី​ផ្តល់​ឱកាស និង​ក្តី​សង្ឃឹម​ជូន​កុមារ​កម្ពុជា ឱ្យ​ទទួល​បាន​សេវា​ថែទាំ​សុខភាព​ប្រកបដោយ​គុណភាព និង​ឥត​គិតថ្លៃ ​។ កម្ពុជា ដើម្បី កម្ពុជា ​! ៕ អត្ថបទសហការ