រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន TODAY internet គឺជាក្រុមហ៊ុនផ្ដល់សេវាអ៉ីនធឺណិតកម្រិតខ្ពស់ដែលបង្កើតឡើង ដោយស្នាដៃកូនខ្មែរចាប់តាំងពីឆ្នាំ ២០១៦ មកម្លេះ ។ កាលពីពេលថ្មីៗនេះក្រុមហ៊ុន TODAY internet បានរៀបចំឡើងនូវកម្មវិធី CUSTOMER CARE FORUM 2026 នៅទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុនដែលស្ថិតនៅក្នុងអគារ The Edge តំបន់បឹងកក់ ។

វេទិកានេះត្រូវបានរៀបចំឡើងដើម្បីពិគ្រោះយោបល់ និងការកែលម្អលើសេវាកម្មថែទាំអតិថិជនជាមួយ អតិថិជនរបស់ក្រុមហ៊ុនផ្ទាល់ ក៏ដូចជាបុគ្គលិក និងគណៈគ្រប់គ្រង ដើម្បីអោយកាន់តែច្បាស់អំពីតម្រូវការ និងការរំពឹងទុកបញ្ហាប្រឈម និងសម្របសម្រួលផែនការយុទ្ធសាស្ត្រថែទាំអតិថិជននៅឆ្នាំបន្តបន្ទាប់អោយបានល្អប្រសើ និងសម្រេចគោលដៅអាជីវកម្ម ។
លោក ហុក ដារិន នាយកផ្នែកប្រតិបត្តិការ (COO) TODAY internet បានលើកឡើងថា ធុរកិច្ចសម័យថ្មីលើវិស័យសេវាអ៉ីនធឺណិត គឺពឹងផ្អែកលើសេវាកម្មថែទាំអតិថិជនខ្លាំងដូច្នេះ យើងជឿជាក់ និងមានទំនុកចិត្តលើ សេវាកម្មល្អ ការថែទាំល្អ ការទំនាក់ទំនងល្អ នឹងជំរុញអោយមានការរីកចំរើនកាន់តែខ្លាំង ។ ហើយការកែលម្អកើតចេញ ពីគ្រប់ភាគីពាក់ព័ន្ធ (Stackholder) ដូចជាមតិយោបល់អតិថិជនរបស់ក្រុមហ៊ុនផ្ទាល់ បុគ្គលិក និងគណៈគ្រប់គ្រង ជាគោលដៅសំខាន់សម្រាប់ការអភិវឌ្ឍសេវាកម្មថែទាំរបស់យើងនៅថ្ងៃខាងមុខ ។

សូមជម្រាបជូនផងដែរថាបច្ចុប្បន្នក្រុមហ៊ុន TODAY internet បាននឹងកំពុងផ្តល់ជូនសេវាអ៉ីនធឺណិតសម្រាប់ទាំងអាជីវកម្ម និងតាមគេហដ្ឋានដែលកំពុងគ្របដណ្តប់តាមបណ្ដាលរាជធានី ខេត្តក្រុងដែលមានសក្កានុពលដូចជារាជធានីភ្នំពេញ ក្រុងតាខ្មៅ ក្រុងតាកែវ ក្រុងសៀមរាប ក្រុងប៉ោយប៉ែត ក្រុងបាវិត ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈទូរស័ព្ទលេខ ៖ Hotline Number 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” និង Telegram https://t.me/TODAYSupport ឬគេហរទំព័រ www.today.com.kh ៕ អត្ថបទសហការ


ចែករំលែកព័តមាននេះ